ព័ត៌មានជាតិ
អាជ្ញាធររាជធានី អនុវត្តការងារបានល្អ ទាំងការទប់ស្កាត់កូវីដ និងរៀបចំសណ្ដាប់ធ្នាប់ផ្ទះបណ្ដែតទឹក
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ប់ សារិន បានសម្ដែងនូវការកោតសរសើរ ចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលក្នុងឆ្នាំ២០២១នេះ បានពុះពារជំនះរាល់ការលំបាក ទាំងការទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រែក្លាយរាជធានីភ្នំពេញពីគ្រោះអាសន្នមកកាន់ ភាពកក់ក្តៅ ភាពញញឹម ដូចសព្វថ្ងៃ ជាមួយនិងការដោះស្រាយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលាដែលបង្កមកពីទឹកជំនន់ ដោះស្រាយការកកស្ទះសំរាមក្នុងពេលដែលក្រុមហ៊ុនស៊ីនទ្រីមានបញ្ហា ហើយអ្វីដែលកាន់តែល្អថែមទៀតនោះគឺការរៀបចំសណ្តាប់ធ្នាប់បានយ៉ាងល្អទៅលើបែរចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយ លើផ្ទៃទន្លេនៃភូមិសាស្ត្ររាជធានីភ្នំពេញ។

ការកោតសរសើរបែបនេះរបស់លោក ម៉ប់ សារិន បានធ្វើឡើងនាព្រឹកថ្ងៃទី ១២ មករានេះ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៣២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញក្រោមវត្តមាន លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកឃួង ស្រេង អភិបាលរាជាធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោក ម៉ប់ សារិន បានមានប្រសាសន៍លើកឡើងថា ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ លោកសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី ភ្នំពេញ ដែលបានដឹកនាំមន្ទីរសុខាភិបាល មន្ទីរអង្គភាពនានា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសហការជាមួយ កងកម្លាំងប្រដាប់អាវុធ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រែក្លាយរាជធានីភ្នំពេញពីគ្រោះអាសន្នមកកាន់ ភាពកក់ក្តៅ ភាពញញឹមដូចសព្វថ្ងៃនេះ។

លទ្ធផលនេះ បានឆ្លុះបញ្ចាំងអំពីការលះបង់ខ្ពស់ និងសាមគ្គីភាព ក្រោមការដឹកនាំដ៏ឈ្លាងវៃរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១កន្លងមកនេះ បានចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ បាន ៨០,៩៣% នៃគោលដៅ ១.៤១២.៧៦៩នាក់។
អភិបាលគណៈអភិបាលរាជធានីភ្នំពេញ មន្រ្តីរាជការ កងកម្លាំង ប្រដាប់អាវុធ និងអាជ្ញាធរចាប់ពីថ្នាក់រាជធានីរហូតដល់មូលដ្ឋាន បានខិតខំប្រឹងប្រែងពេញមួយឆ្នាំ ក្នុងការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញឱ្យបានល្អប្រសើរ និងខិតខំពុះពារជំនះរាល់ ការលំបាកដែលបង្កឱ្យជំងឺកូវីដ-១៩ ដោះស្រាយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា ដែលបង្កពីទឹកជំនន់ និងដោះស្រាយការកកស្ទះសំរាមក្នុងពេលដែលក្រុមហ៊ុនស៊ីនទីមានបញ្ហាទៀត។

បន្ថែមពីលើនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ បានយកចិត្ត ទុកដាក់រៀបចំសណ្តាប់ធ្នាប់បានល្អទៅលើបែរចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយ លើផ្ទៃទន្លេនៃភូមិសាស្ត្ររាជធានីភ្នំពេញក្នុងឆ្នាំ២០២១នេះបានយ៉ាងល្អប្រសើរ។
លោក ម៉ប់ សារិន បានបន្តទៀតថា ចំពោះការងារបរិស្ថាន និងអនាម័យ និងការគ្រប់គ្រងសំណល់ ក្រោយពេលមានក្រុមហ៊ុនទាំង០៣ ទទួលអនុវត្តប្រមូល និងដឹកសំរាមមកឃើញថា មានការ ថយចុះបរិមាណសំរាមជាងការដឹករបស់ក្រុមហ៊ុនស៊ិនទ្រីកន្លងមក (ជាង ៣ពាន់តោន មកនៅ ជាង ២.៨១១តោន ក្នុង១ថ្ងៃ) ឯទីតាំងប្រមូលសំរាមកើនឡើង។
ដោយឡែកការចុះត្រួតពិនិត្យការបំពុលបរិស្ថាន (ក្លិន ផ្សែង សំឡេង) បានបង្ហាញទីតាំង បានច្រើន និងលទ្ធផលដែលចុះត្រួតពិនិត្យបានកំណត់ច្បាស់លាស់បានល្អ។ ការចុះសហប្រតិបត្តិការតាមខណ្ឌធ្វើបានល្អ អំពីការតាមដានទីតាំងសំណល់ធ្វើឱ្យការដឹក ជញ្ជូនមិនមានការកកស្ទះ និងបានលប់បំបាត់ដេប៉ូសំរាមរ៉ាំរ៉ៃដែលមានកន្លងមកពោលគឺការប្រមូលនិងដឹកសំរាមក្នុងទីក្រុង អនុវត្តបានជោគជ័យនិងមិនមានការកកស្ទះសំរាម៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២០ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


