ព័ត៌មានជាតិ
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី គ្រោងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នាថ្ងៃទី២៤ កុម្ភៈខាងមុខ
នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងទទួលស្វាគមន៍នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលគ្រោងនឹងមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ២៤ខែកុម្ភៈ ឆ្នាំ២០២២ នេះ។
ជាមួយគ្នានេះ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក៏ស្រង់ប្រសាសន៍ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីថា ព្រះរាជាណាចក្រកម្ពុជាក្នុង នាមជាប្រធានប្ដូរវេនអាស៊ានគាំទ្រ និងលើកទឹកចិត្តដល់បណ្ដាប្រទេស ជាសមាជិកអាស៊ាន ដើម្បីខិតខំជំរុញការអនុវត្តទស្សនាទានអាស៊ាន ស្ដីពី ឥណ្ឌូប៉ាស៊ីហ្វ៊ិក អាចចេញជាសកម្មភាពជាក់ស្ដែ ងព្រមទាំងបន្តខិតខំប្រឹងប្រែងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ជំរុញការបើកសេដ្ឋកិច្ចឡើងវិញ និងប្រកាន់ខ្ជាប់គោលការណ៍កុងសង់ស៊ីស របស់អាស៊ាន។
សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានលើកឡើងដែរថា រាជរដ្ឋាភិបាលកម្ពុជា ថ្លែងអំណរគុណដល់បណ្ដាប្រទេសនានា ដែលតែងតែគាំទ្រព្រះរាជាណាចក្រកម្ពុជា ចំពោះការបំពេញតួនាទីស្នូល ក្នុងក្របខ័ណ្ឌអាស៊ាន ព្រមទាំងទទួលស្គាល់នូវអត្ថិភាពដ៏សំខាន់ របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងសហគមន៍អាស៊ាន៕
អត្ថបទ៖ ណារី

-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


