ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា ធ្វើរបាយការណ៍វាយតម្លៃ ប្រាសាទអង្គរនៅ ទីក្រុងដាណាង វៀតណាម រួចហើយ
លោក ឡុង កុសល អ្នកនាំពាក្យរបស់អាជ្ញាធរជាតិអប្សរា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃនេះថា អាជ្ញាធរជាតិអប្សរា បានធ្វើការបូកសរុបនូវរបាយការណ៍បច្ចេកទេស ពិនិត្យវាយតម្លៃលើការកសាងប្រាសាទអង្គរចម្លង នៅទីក្រុងដាណាង ប្រទេសវៀតណាម តើមានភាពស្រដៀងគ្នា ដូចគ្នា និងខុសគ្នាដូចម្ដេចជាមួយប្រាសាទអង្គររបស់កម្ពុជា រួចហើយ។

លោក ឡុង កុសល មានប្រសាសន៍បន្តថា៖ “ពិតប្រាកដហើយ យើងដឹងថារបស់នោះ ជារបស់ចម្លងពីប្រាសាទរបស់យើង ប៉ុន្តែយើងត្រូវពិនិត្យមើល តើការចម្លងនោះត្រូវ ឬខុស នេះជាចំណុចសំខាន់។ ចំពោះចំណុចថា ខុសត្រង់ណា អីត្រង់ណា សុំទោសខ្ញុំអត់អាចជូនព័ត៌មានលម្អិតអ៊ីចឹងបានទេ ព្រោះយើងស្ថិតក្នុងដំណាក់កាលធ្វើការងារ។ ប៉ុន្តែគ្រាន់តែចង់ជម្រាបថា យើងបានធ្វើការបូកសរុបនូវលក្ខណៈបច្ចេកទេសរួចហើយ យើងបានបញ្ជូនទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរួចហើយ”។

អ្នកនាំពាក្យរបស់អាជ្ញាធរជាតិអប្សរា រូបនេះបញ្ជាក់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងធ្វើការតាមនីតិវិធីរបស់ក្រសួង ជាពិសេសអាចធ្វើទំនាក់ទំនងជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាស្ថានទូតរបស់យើងនៅទីនោះដើម្បីធ្វើការងារបន្តទៀត តាមនីតិវិធី។
លោក ឡុង កុសល មានប្រសាសន៍បង្ហើយឱ្យដឹងថា៖ “ការកសាងប្រាសាទអង្គរចម្លងនោះ មានភាពខុសឆ្គង ព្រោះការចម្លងដោយគ្មានការអនុញ្ញាត គឺធ្វើមិនបានល្អទេ”។

គួរបញ្ជាក់ថា ប្រាសាទអង្គរវត្តចម្លង នៅក្នុងទីក្រុងដាណាង ប្រទេសវៀតណាម ត្រូវបានសាងសង់រួចរាល់ និងដាក់ដំណើរការចាប់តាំងពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ និងកំពុងទទួលបានចំណាប់ខ្ពស់អារម្មណ៍ពីទេសចរជាតិ និងអន្តរជាតិ នៅវៀតណាម។ ថ្មីៗនេះ មានការផ្សាយព័ត៌មានថា ប្រាសាទអង្គរវត្តចម្លងនោះ ត្រូវបានភាគីវៀតណាមសុំសិទ្ធសុំការអនុញ្ញាតពីខាងក្រសួងរួចរាល់អស់ហើយ។ មន្ត្រីជាន់ខ្ពស់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ប្រាប់ “កម្ពុជាថ្មី” ថា មិនមានការស្នើសុំពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជានោះទេ គឺប្រហែលគេសុំអនុញ្ញាតពីក្រសួងវប្បធម៌របស់វៀតណាម ព្រោះនៅប្រទេសនីមួយៗបើគេសាងសង់អ្វីមួយ គេត្រូវសុំអនុញ្ញាតពីក្រសួង និងអាជ្ញាធរដែនដីរបស់គេ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ក៏បន្តតាមដានករណីនេះ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


