Connect with us

ព័ត៌មានជាតិ

ឧកញ៉ា តែ តាំងប៉៖ ការហូរចូលទំនិញបរទេស​​ច្រើនលើសលប់ ប៉ះពាល់ដល់វិស័យ SME ក្នុងស្រុក

បានផុស

នៅ

វិស័យសហគ្រាសធុនតូច និងមធ្យម (SME) នៅកម្ពុជា ដើមឆ្នាំ ២០២២នេះ នៅតែជួបបញ្ហាប្រឈមការប្រកួតប្រជែងទីផ្សារ ខណៈការហូរចូលទំនិញពីក្រៅប្រទេសច្រើនលើសលប់ ធ្វើឲ្យប៉ះពាល់ដល់វិស័យ SME នៅក្នុងស្រុក។

លោកឧកញ៉ា តែ តាំងប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុនតូច និង​មធ្យម​កម្ពុជា បានប្រាប់កម្ពុជាថ្មីថា ការបើកទូលាយឲ្យទំនិញពីក្រៅប្រទេសហូរចូលកម្ពុជា ច្រើនហួសពេក ធ្វើឲ្យលប់ទំនិញក្នុងស្រុក ពិបាកក្នុងការប្រកួតប្រជែង។ លោកបានលើកឡើងថា រដ្ឋាភិបាល គួរតែរិតបន្តឹងការនាំចូលទំនិញពីក្រៅប្រទេស ដើម្បីថែរក្សាផលិតផលនៅក្នុងស្រុក។ លោកឧកញ៉ាបន្តថា «យើងលក់ម៉េចឈ្នះគេ បើទំនិញគេចូលពេញស្រុកហើយ បើសិនជាយើងចេះការពារ ប្រជាជនជាង ១៦លាននាក់ ផលិតបានយើងលក់ក្នុងស្រុកយើង ទោះយើងមិនធ្វើការនាំចេញ ក៏យើងទទួលបានផលល្អ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា មិនចាំបាច់ផលិតដើម្បីនាំចេញ គឺផលិតលក់តែក្នុងស្រុកក៏វិស័យនេះរីកចម្រើន ព្រោះតម្រូវការក្នុងស្រុកសំខាន់ណាស់ ប៉ុន្តែបញ្ហាប្រឈម គឺការនាំចូលដ៏ច្រើនសន្ធឹកសន្ធាប់។

លោកឧកញ៉ាធ្លាប់បានលើកឡើងពីទិដ្ឋភាពជាក់ស្តែងអំពីពិធីបុណ្យទន្លេ និងបុណ្យសមុទ្រ គឺមានផលិតផលបរទេសយ៉ាងច្រើន ដាក់តាំងពិព័រណ៍លក់យ៉ាងគគ្រឹកគគ្រេងលក់ក្នុងតម្លៃធូរថ្លៃ ប្រជែងជាមួយផលិតផលក្នុងស្រុក។

ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុនតូច និង​មធ្យម​កម្ពុជា បានគូសបញ្ជាក់ថា ដើម្បីឲ្យវិស័យ SME កម្ពុជារីកចម្រើន រាជរដ្ឋាភិបាល ត្រូវតែទប់ស្កាត់ទំនិញនាំចូលពីក្រៅប្រទេស និងចូលរួមបំផុសគំនិតពលរដ្ឋឲ្យជួយគាំទ្រទំនិញក្នុងស្រុក ដើម្បីជួយវិស័យ SME ងើបឡើងវិញបានលឿន ក្រោយវិបត្តិកូវីដ-១៩។

សហគ្រាសធុនតូច និងមធ្យម(SME) នៅកម្ពុជា មានប្រមាណជាង ៥៣ម៉ឺនសហគ្រាស កំពុងដំណើរការអាជីវកម្ម នៅក្នុងឆ្នាំ ២០២១។ លោកឧកញ៉ា បានឲ្យដឹងថា ក្នុងចំណោមសហគ្រាសជាង ៥៣ម៉ឺននេះ សហគ្រាសដែលបានចុះបញ្ជីមានតែជាង ៤ម៉ឺនសហគ្រាសប៉ុណ្ណោះ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានត្រៀមកញ្ចប់ថវិកាប្រមាណ ២៥០លានដុល្លារ តាមរយៈធនាគារ SMEs Bank ដើម្បីជួយគាំទ្រសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងកម្រិតការប្រាក់ទាប នៅឆ្នាំ ២០២២៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម