ព័ត៌មានជាតិ
លោក កែវ រ៉េមី ៖ប្រទេសកម្ពុជា នៅតែឈានមុខនៅអាស៊ី លើការគោរពសិទ្ធិមនុស្ស
ការលើកឡើងរបស់លោក កែវ រ៉េមី បានធ្វើឡើងចំពេលដែលកម្ពុជាអបអរសាទរខួបលើកទី៧២ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ២០២០ ក្រោមប្រធានបទ “សិទ្ធិ និងសន្តិភាព” ដែលទិវានេះ កម្ពុជាតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ក្រោយពីអង្គការសហប្រជាជាតិ (UN) បានប្រកាសឲ្យប្រើតាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨ ដើម្បីលើកស្ទួយសិទ្ធិសេរីភាពរបស់មនុស្សជាតិគ្រប់រូប នៅលើពិភពលោក។
លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រី្ត និងជាប្រធានគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា បានអះអាងថា កម្ពុជា គឺជាប្រទេសឈានមុខគេនៅអាស៊ី ដែលទទួលយកលិខិតុបករណ៍សិទ្ធិមនុស្សសំខាន់ៗចំនួន៨ ក្នុងចំណោម០៩ ខណៈរដ្ឋធម្មនុញ្ញកម្ពុជា មិនមានច្បាប់ប្រហារជីវិត និងបានអនុញ្ញាតឲ្យមានវត្តមានអ្នករាយកាណ៍ពិសេស របស់ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។

លោក កែវ រ៉េមី លើកឡើងថា នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១៩៧៥-១៩៧៩) គឺប្រជាពលរដ្ឋមិនមានសិទ្ធិសេរីភាពអ្វីទាំងងអស់ សូម្បីសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលទានអាហារ សិទ្ធិពិនិត្យព្យាបាលជំងឺ សិទ្ធិជំនឿសាសនា និងសិទ្ធិប្រកបការងារជាដើម ហើយបានបង្ខំឱ្យពលរដ្ឋទាំងក្មេងចាស់ប្រុសស្រី ធ្វើការហួសកម្លាំងឈឺស្លាប់ដោយគ្មានពេទ្យ និងថ្នាំព្យាបាល ព្រមទាំងបានសម្លាប់ចោលអស់ជាង៣លាននាក់ នៅក្នុងរយៈពេលតែ៣ឆ្នាំ៨ខែ និង២០ថ្ងៃប៉ុណ្ណោះ តែក្រោយពេលប្រទេសជាតិ ត្រូវបានរំដោះរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ មករា ១៩៧៩ គឺសិទ្ធិសេរីភាពរបស់ពលរដ្ឋត្រូវបានទទួលពេញលេញឡើងវិញ និងធ្វើឱ្យកម្ពុជាកាន់តែរីកចម្រើនជឿនលឿនរហូតដល់សព្វថ្ងៃនេះ។
លោក កែវ រ៉េមី បញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់បំផុតមិនឱ្យប្រជាជន ណាម្នាក់ស្លាប់ដោយសារតែអត់បាយ នេះជាការលើកស្ទួយនូវសិទ្ធិរស់រានមានជីវិត។ ក្រៅពីនេះទៀតយើងសង្កេតឃើញស្ថានភាពជំងឺកូវីដ-១៩ ក៏ដូចជាស្ថានភាពទឹកជំនន់ រាជរដ្ឋាភិបាល ព្រមទាំងការងារកាកបាទក្រហមកម្ពុជា យុវជន កងទ័ព ក្រុមការងារមនុស្សធម៌ និងថ្នាក់ដឹកនាំទាំងអស់រួមកម្លាំងគ្នា ដើម្បីជួយដល់ប្រជាជនរងគ្រោះឱ្យទាន់ពេលវេលា នេះជាចំណុចសំខាន់មួយដែលរាជរដ្ឋាភិបាល បានលើកស្ទួយសិទ្ធិរស់រានមានជីវិត ហើយក្រៅពីនេះ រាជរដ្ឋាភិបាល ក៏បានទម្លាក់នូវកញ្ចប់ថវិកា ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ក្រ១ ក្រ២ ក្នុងទំហំទឹកប្រាក់ជាង២៥លានដុល្លារ ជារៀងរាល់ខែ។

លោក កែវ រ៉េមី បានបន្ថែមថា ច្បាប់កម្ពុជាមានលក្ខណៈល្អប្រសើរ រដ្ឋធម្មនុញ្ញ បានបង្ហាញពីទោសប្រហារជីវិតមិនមាន ជំពូកទី៣ នៃរដ្ឋធម្មនុញ្ញទាំងមូល សឹងតែនិយាយពីបញ្ហាសិទ្ធិមនុស្សទាំងអស់ ហើយក្រៅពីនេះ អ្វីដែលសំខាន់បំផុត គឺលិខិតុបករណ៍សិទ្ធិមនុស្សសំខាន់ៗចំនួន០៩ ដែលជាលិខិតុបករណ៍គោលរបស់សិទ្ធិមនុស្ស កម្ពុជាបានអនុម័តទទួលយកចំនួន០៨ នៅលើ០៩ ដែលជាចំណុចមួយសឹងតែ១០០ភាគរយ ដែលជានាំមុខនៅក្នុងតំបន់អាស៊ី ។នេះជាចំណុចជាក់ស្តែងយើងសង្កេតឃើញនូវការវាយតម្លៃខ្ពស់។
លោក កែវ រ៉េមី បានគូសបញ្ជាក់ថា ថ្មីៗនេះសម្ដេចតេជោ នាយករដ្ឋមន្ត្រី បានអនុញ្ញាត បន្តអាណត្តិរបស់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលនឹងផុតអាណត្តិរបស់ខ្លួននៅក្នុងខែ១២នេះ ផងដែរ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២១ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


