ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ស្នើឲ្យអោយក្រុមហ៊ុនទាំងអស់សហការផ្តល់ព័ត៍មានដើម្បីបង្ក្រាបបទល្មើសទាន់ពេលវេលា
ការស្នើឲ្យក្រុមហ៊ុនសន្តិសុខឯកជនទាំងអស់ផ្តល់កិច្ចសហការរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានធ្វើឡើងខណៈអញ្ជើញជាអធិបតីបើកកិច្ចប្រជុំជាមួយក្រុមហ៊ុនសន្តិសុខឯកជន និងកាស៊ីណូ នៅខេត្តព្រះសីហនុ នាថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២ នេះ ដើម្បីពង្រឹងកិច្ចសហការ ពាក់ព័ន្ធការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរាបរយ ក្នុងខេត្តព្រះសីហនុ។

នៅក្នុងកិច្ចប្រជុំនោះ លោកឧត្តម សេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋាន គ្រប់គ្រងសន្តិសុខឯកជន បានលើកឡើងអំពីការគ្រប់គ្រងភ្នាក់ងារសន្តិសុខឯកជន និងបញ្ហាប្រឈមរបស់ភ្នាក់ងារសន្តិសុខឯកជននៅខេត្តព្រះសីហនុ។

ចំណែកលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសិលា អគ្គនាយករងអន្តោប្រវេសន៍ បានណែនាំអោយក្រុមហ៊ុនសន្តិសុខឯកជន ដែលមានភ្នាក់ងារតាមគោលដៅ ដែលមានជនបរទេសស្នាក់នៅ ត្រូវរាយការណ៍អោយបានច្បាស់លាស់ ដើម្បីបញ្ចូលក្នុងប្រព័ន្ធទិន្នន័យអន្តោប្រវេសន៍។

មានប្រសាសន៍ទៅកាន់អង្គប្រជុំ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានកោតសរសើរដល់ភ្នាក់ងារសន្តិសុខឯកជន ដែលបានខិតខំប្រឹងប្រែងចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម ក៏ដូចជាការបង្ក្រាប ទប់ស្កាត់បទល្មើសផ្សេងៗ ។ជាមួយគ្នាផងដែរ។ ឯកឧត្តម បានសំណូមពរអោយក្រុមហ៊ុនទាំងអស់តាមដានត្រួតពិនិត្យទៅលើបទល្មើសតាមបណ្ដាគោលដៅ និងចូលរួមសហការផ្តល់ព័ត៌មានដល់សមត្ថកិច្ចមូលដ្ឋានដើម្បីបង្រា្កបអោយបានទាន់ពេលវេលា និងស្នើរអោយពង្រឹងសមត្ថភាព លក្ខណៈសម្បត្តិ ការគ្រប់គ្រងអោយស្របទៅតាមស្តង់ដាតែមួយ ។

ចុងក្រោយឯកឧត្តម បានស្នើរអោយសមត្ថកិច្ច និងភ្នាក់ងារសន្តិសុខឯកជនទាំងអស់ចូលរួមថែរក្សាសុខភាពអោយបានល្អ អនុវត្តទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ៣កុំ ៣ការពារ ដើម្បីជៀសវាងនូវការចម្លងជំងឺកូវីដ-១៩ និងសូមចូលរួមចាក់វ៉ាក់សាំងដូសជំរុញអោយបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា កិច្ចប្រជុំនោះ ក្រោមអធិប តីភាព ឯកឧត្តម ឧត្តមសេនីយ៍នឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសិឡា អគ្គនាយករងអន្តោប្រវេសន៍ និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ លោកស្នងការ ស្នងការរង និងនាយការិយាល័យគ្រប់គ្រងសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីបណ្តាក្រុមហ៊ុនសន្តិសុខឯកជន និងកាស៊ីណូទាំងអស់ នៅក្នុងខេត្តព្រះសីហនុ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា