ព័ត៌មានជាតិ
កូរ៉េខាងត្បូង នឹងជួយសាងសង់អគារថ្មីកម្ពស់៥ជាន់តម្លៃ១៦លានដុល្លារនៅក្នុងមន្ទីរពេទ្យកុមារជាតិ
រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ( កយកា-KOICA) គ្រោងនឹងសាងសង់អគារមន្ទីរពេទ្យថ្មីមួយដែលមានកម្ពស់៥ជាន់នៅក្នុងបរិវេណមន្ទីរពេទ្យកុមារជាតិ ដើម្បីជួយសម្រួលក្នុងការព្យាបាលជំងឺជូនដល់កុមារកាន់តែប្រសើរឡើងថែមទៀត។

ក្នុងឱកាសចុះត្រួតពិនិត្យសមិទ្ធផលនានារបស់រដ្ឋាភិបាលកូរ៉េនៅមន្ទីរពេទ្យកុមារជាតិនៅថ្ងៃទី២៩ មីនានេះជាមួយលោកស្រី បណ្ឌិត អ៊ីម ចុងហ៊ី អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ( កយកា-KOICA) លោក សាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិបានឲ្យដឹងថា អគារមន្ទីរពេទ្យថ្មីមួយទៀត មានកម្ពស់៥ជាន់ដែលមានទំហំជាង៨៣០០ម៉ែត្រការ៉េ ដោយចំណាយថវិកាប្រមាណ១៦លានដុល្លារដែលជាការចំណាយដ៏ធំជាងគេបំផុតនៅកម្ពុជាតាំងពីប្រទេសកម្ពុជាមានកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកូរ៉េ។

លោកសាស្ត្រាចារ្យបានបន្តថា៖ «ឥឡូវនេះ គម្រោងនេះ យើងបានបញ្ចប់ការសិក្សាលំអិត និងបានអនុម័តថវិការួចរាល់ហើយដែរទៅមុខទៀតដល់ដំណាក់កាលគូប្លង់សាងសង់បន្ទាប់មកទៀតមានការដេញថ្លៃហើយតាមផែនការគ្រោងនឹងសាងសង់នៅដើមឆ្នាំ២០២៣ដោយប្រើការសាងសង់រយៈពេល៣ឆ្នាំ»។ បើតាមលោកសាស្ត្រាចារ្យ អគារថ្មីនេះ មានផ្នែកពិគ្រោះជំងឺក្រៅតាមឯកទេសនីមួយៗ មានអាហារដ្ឋាន កន្លែងក្មេងលេង និងមានបង្កើតសេវាថ្មីៗសម្រាប់កុមារដូចជា ជំងឺត្រចៀក ច្រមុះបំពង់ក ភ្នែក តម្រង់នោម ក្រពេញក្នុង ម៉ាស៊ីនលាងឈាមផ្នែកកុមារ ជំងឺមហារីកឈាម សួត ក្រពះពោះវៀន ម៉ាស៊ីនថតឆ្លុះក្រពះទងសួត និងជំងឺ អូទីសឹមជាដើម។

លោកសាស្ត្រាចារ្យបានបន្ថែមទៀតថា ក្នុងអគារថ្មីនោះ គឺអាចដាក់គ្រែបានចំនួន១៦៩គ្រែ និងមានកន្លែងសម្រាប់បណ្តុះបណ្តាល និងការអនុវត្តផ្ទាល់ដល់ក្រុមគ្រូពេទ្យផ្នែកជំនាញកុមារមកពីតាមបណ្តាខេត្តផ្សេងៗផងដែរ។ លោកសាស្ត្រាចារ្យបានបញ្ជាក់ថា នេះ គឺជាអគារទី២ហើយដែលរដ្ឋាភិបាលកូរ៉េជួយសាងសង់ដល់មន្ទីរពេទ្យកុមារជាតិខណៈអគារទី១កូរ៉េបានសាងសង់រួចរាល់និងបានដាក់្យដំណើរការរួចហើយដែលមានកម្ពស់៣ជាន់៕
ដោយ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


