ព័ត៌មានជាតិ
គ្រឿងចក្រជាច្រើនគ្រឿងកំពុងជីកកកាយដីជើងភ្នំពុទ្ធ្រា ដឹកលក់យ៉ាងគគ្រឹកគគ្រេង
ប៉ៃលិន ៖ រហូតមកដល់ព្រឹកថ្ងៃទី៣០ មីនា ឆ្នាំ២០២២នេះ គេសង្កេតឃើញក្រុមឈ្មួញបានយកគ្រឿងចក្រទៅជីកកកាយដីភ្នំមួយកន្លែង ស្ថិតនៅជើងភ្នំពុទ្រា ក្នុងភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដឹកលក់យ៉ាងគគ្រឹកគគ្រេង ខណៈអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធថា មិនទាន់ដឹងរឿងនេះទេ ចាំឲ្យមន្ត្រីជំនាញ ចុះពិនិត្យមើល។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅភូមិខាងលើបានឱ្យដឹងថា ការជីកកកាយដីភ្នំដឹកលក់តាមភូមិនេះ បណ្ដាលឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ ហើយធ្វើឱ្យបាត់បង់នូវសោភ័ណភាពភ្នំក៏ដូចជាធ្វើឲ្យខូចខាតភ្នំដែលជាកេរមរតកដូនតា។ ប្រភពបន្តទៀតថា បើសិនជាក្រុមឈ្មួញបន្តនាំគ្នាចេះតែជីកកកាយដីភ្នំដឹកលក់របៀបនេះ ភ្នំតូចធំជាច្រើននៅខេត្តប៉ៃលិននឹងរលាយក្លាយជាផេះផង់ជាក់ជាមិនខាន ។

ប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យមើលទីតាំងខាងលើនេះផង កុំចេះតែបណ្ដែតបណ្ដោយឱ្យជីកកកាយយ៉ាងអាណាធិបតេយ្យបែបនេះតទៅទៀត។
ពាក់ព័ន្ធបញ្ហាខាងលើនេះ លោក សុខ សួន ប្រធនមន្ទីររ៉ែនិងថាមពលខេត្តប៉ៃលិន បានឲ្យភ្នាក់កម្ពុជាថ្មីដឹងថា លោកមិនទាន់ដឹងការជីកកាយដីជើងភ្នំខាងលើនៅឡើយទេ ចំណែកឯកសារពាក់ព័ន្ធច្បាប់អជ្ញាប័ណ្ណក៍មិនទាន់ឃើញតម្កល់នៅមន្ទីរនៅឡើយទេ។ចំណែកលោក គឹម សុខាប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិនបានដឹងថា ខាងលោកមិនទាន់ដឹងរឿងនេះទេ ចាំឲ្យមន្ត្រីក្រោមឱវាទចុះទៅពិនិត្យមើល។

បើតាមបុរសឈ្មោះ ធី ដែលជាអ្នកមានរថយន្តចូលរួមដឹកអាចម៍ដីលក់នៅកន្លែងកាយដីជើងភ្នំនេះ បានឲ្យកម្ពុជាថ្មីដឹងថា គ្រឿងចក្រឧកញ៉ាហេង ប្រចាំនៅខេត្តប៉ៃលិន ដែលប្អូនជអ្នកគ្រប់គ្រង់មានឈ្មោះឆាយ ចំរើន ភេទប្រុស ហើយគ្រឿងចក្ររបស់គាត់មានច្បាប់ទម្លាប់ត្រឹមត្រូវអស់ហើយ ខណៈម្ចាស់ដីខាងលើ គេក៏៏មានប្លង់រឹងត្រឹមត្រូវ អាចជីកកែដឹកលក់បាន មិនមានបញ្ហាអ្វីនោះទេ។
ចំណែកលោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅ បានឲ្យដឹងថាពាក់ព័ន្ធទៅនឹងដីភ្នំ គឺមិនអាចអនុញ្ញាតឲ្យគ្រឿងចក្រណាមួយទៅជីកកកាយបានទេ ហើយខាងអាជ្ញាធរស្រុកក៏មិនអាចអនុញ្ញាតច្បាប់ឱ្យជីកកកាយដីភ្នំណាមួយឡើយ។លោកបន្តទៀតថា បើសិនជាមានការជីកកកាយដីភ្នំមែន លោកនឹងចាត់ឲ្យមន្ត្រីចុះទៅហាមឃាត់មិនឲ្យបន្តទៀតនោះទេ ហើយនិងអប់រំណែនាំដល់ម្ចាស់គ្រឿងចក្រ ព្រមទាំងម្ចាស់រថយន្តផងដែរ ។

សូមបញ្ជាក់ថា ក្រុមគ្រឿងចក្រ និងរថយន្តដឹកដី នៅចំណុចខាងលើ ត្រូវបានបើកចេញអស់ហើយ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ បន្ទាប់ពីអ្នកសារព័ត៌មានចុះផ្តិតយករូបភាព ចុះសម្ភាសន៍មន្ត្រីជំនាញពាក់ព័ន្ធផងដែរ៕
អត្ថបទ សេង សុវណ្ណារិទ្ធ



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


