ព័ត៌មានជាតិ
កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន ខេមឡៃហ្វ និងធនាគារ ហត្ថា ក្នុងការចូលរួមលើកកម្ពស់កិច្ចការពារហិរញ្ញវត្ថុដល់អតិថិជន
រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី ៦ ខែមេសា ឆ្នាំ ២០២២ សណ្ឋាគារ កាំបូឌីយ៉ាណា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្នាតតូចកម្ពុជា “ខេមឡៃហ្វ” ម.ក ជាក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចដែលទទួលបានពានរង្វាន់ជយលាភី ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចល្អបំផុត នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២១ ពីស្ថាប័ន CFI.co ដែលមានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេស និង ធនាគារ ហត្ថា ម.ក ដែលជាធនាគារមួយក្នុងចំណោមធនាគារឈានមុខគេ ក្នុងព្រះរាជាណាចក្រកម្ពុជាបានចុះកិច្ចព្រមព្រៀងអាជីវកម្មប៊េងការសួរេន ដើម្បីចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុតាមរយៈការបង្កើនលទ្ធភាពឱ្យអតិថិជន ធនាគារ ហត្ថា និងសាធារណជនទទួលបានសេវាធានារ៉ាប់រង និងពង្រឹងកិច្ចការពារអតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

កិច្ចសហប្រតិបត្តិការនេះ គឺស្របតាមយុទ្ធសាស្ត្រប៊េងកាសួរេនរបស់ក្រុមហ៊ុន ខេមឡៃហ្វ និង ធនាគារ ហត្ថា ដើម្បីបង្កើនការយល់ដឹងដល់ប្រជាជនកម្ពុជាឱ្យយល់ច្បាស់អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់សេវាកម្មធានារ៉ាប់រងចំពោះ សុវត្ថិភាពហិរញ្ញវត្ថុ សុខភាព និងសុខុមាលភាព។ ភាពជាដៃគូនេះ អនុញ្ញាតឱ្យទីប្រឹក្សាធានារ៉ាប់រងប្រកបដោយវិជ្ជាជីវៈរបស់ក្រុមហ៊ុន ខេមឡៃហ្វ ផ្តល់ជូនការប្រឹក្សា ការណែនាំនូវដំណោះស្រាយ និងកិច្ចការពារហិរញ្ញវត្ថុប្រកបដោយគុណភាព និងប្រសិទ្ធភាពជូនដល់អតិថិជន។


លោក Johnson Chai អគ្គនាយកក្រុមហ៊ុន ខេមឡៃហ្វ មានប្រសាសន៍ថា “យើងមានសេចក្ដីសោមនស្សរីករាយក្រៃលែងដែលក្លាយជាដៃគូយុទ្ធសាស្ត្រធានារ៉ាប់រងថ្មីរបស់ ធនាគារ ហត្ថា។ យើងមានការប្តេជ្ញាចិត្តក្នុងការបន្តអភិវឌ្ឍផលិតផលធានារ៉ាប់រងខ្នាតតូចបន្ថែមទៀត ដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជនធនាគារ ដែលមានចំណូលទាប និងមធ្យមក្នុងគោលបំណង ដើម្បីឱ្យពួកគាត់រស់នៅប្រកបដោយសុខុមាលភាពល្អប្រសើរជាមួយនឹងសុវត្ថិភាពហិរញ្ញវត្ថុ និងភាពកក់ក្តៅក្នុងចិត្តដោយដឹងថា ក្រុមហ៊ុន ខេមឡៃហ្វ តែងតែការពារពួកគាត់គ្រប់ពេលវេលា។ ដើម្បីបំពេញតាមការសន្យារបស់យើងក្នុងការចូលរួមជំរុញឱ្យមានភាពរីកចម្រើនក្នុងវិស័យធានារ៉ាប់រង ធនាគារ ហត្ថា និងក្រុមហ៊ុន ខេមឡៃហ្វនឹងសហការគ្នាឱ្យអស់ពីលទ្ធភាពក្នុងការស្វែងយល់ឱ្យច្បាស់អំពីតម្រូវការរបស់អតិថិជន ដើម្បីធ្វើការបម្រើសេវាឱ្យបានចំគោលដៅកាន់តែមានប្រសិទ្ធភាព និងបង្កើនភាពសម្បូរបែបនៃបណ្តាញចែកចាយក៏ដូចជាបង្កើនចំនួនអតិថិជនសម្រាប់ស្ថាប័នរបស់យើង”។
លោកឧកញ៉ា ហ៊ួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា មានប្រសាសន៍ថា “«បន្ទាប់ពីបានបម្រើសេវាហិរញ្ញវត្ថុនៅកម្ពុជាអស់រយៈកាល ៣ ទសវត្សកន្លងមក ធនាគារ ហត្ថា សម្រេចបាននូវនូវសមិទ្ធផលយ៉ាងល្អគាប់ជាច្រើន ក្នុងនោះរាប់បញ្ចូលទាំងភាពងាយស្រួលការប្រើប្រាស់សេវាឌីជីថល និងការបម្រើសេវាដោយផ្ទាល់ពីបុគ្គលិករបស់យើងយ៉ាងទូលំទូលាយទូទាំងប្រទេសតាមរយៈសាខាទាំង ១៧៧ ការផ្តល់ជូននូវអត្រាការប្រាក់ដែលមានប្រកួតប្រជែងខ្ពស់លើទីផ្សារ និងការផ្តល់ជូនសេវាហិរញ្ញវត្ថុដែលប្រកបដោយទំនុកចិត្តខ្ពស់។ នៅថ្ងៃនេះ យើងនឹងពាំនាំនូវការផ្តល់ជូនថ្មីបន្ថែមទៀត សម្រាប់អតិថិជនរបស់យើងក្នុងការទទួលបាននូវជម្រើសកាន់តែប្រសើរ និងកក់ក្តៅក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុតាមរយៈ ធនាគារ ហត្ថា និងខេមឡៃហ្វ។ លោកបានបន្ថែមថា ការប្រើប្រាស់សេវាធានារ៉ាប់រងគឺត្រូវបានលើកទឹកចិត្តយ៉ាងទូលំទូលាយពីសំណាក់អ្នកជំនាញក្នុងការទទួលបាននូវការការពារ និងធានាបាននូវភាពជោគជ័យប្រកបដោយស្ថិរភាពគ្រប់កាលៈទេសៈយ៉ាងល្អប្រសើរទាំងនៅក្នុងអាជីវកម្ម និងក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រប់ក្រុមគ្រួសារ”។




ដើម្បីអបអរសាទរភាពជាដៃគូអាជីវកម្មនេះ សម្រាប់អតិថិជនរបស់ ធនាគារ ហត្ថា ទាំងអស់ដែលបានប្រើប្រាស់សេវាធានារ៉ាប់រងរបស់ក្រុមហ៊ុន ខេមឡៃហ្វ ចាប់ពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២២ នឹងទទួលបានការបញ្ចុះតម្លៃពិសេស ១២% ភ្លាមៗ។
សូមទំនាក់ទំនងក្រុមការងារយើងខ្ញុំសម្រាប់ព័ត៌មានបន្ថែម និងទទួលយកការផ្តល់ជូនពិសេសនេះទាំងអស់គ្នា!
អំពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្នាតតូចកម្ពុជា “ខេមឡៃហ្វ” ម.ក
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្នាតតូចកម្ពុជា “ខេមឡៃហ្វ” ម.ក គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដំបូងបំផុតដែលបានបើកដំណើរការក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងឆ្នាំ ២០១៥ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលគ្រប់គ្រងដោយ អ្នកឧកញ៉ា គិត ម៉េង បានទិញភាគហ៊ុន ១០០% ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បច្ចុប្បន្ននេះ ខេមឡៃហ្វមិនត្រឹមតែជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតទី ១ ដែលចាប់ផ្ដើមដំណើរការរបស់ខ្លួនក្នុងព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះទេ ថែមទាំងជាក្រុមហ៊ុនដែលត្រូវបានគ្រប់គ្រង និង ដំណើរការ ១០០% ដោយប្រជាជនកម្ពុជាមួយរូប។ ក្រុមហ៊ុនជឿជាក់ថានេះ គឺជាអ្វីដែលប្រជាជនកម្ពុជាទាំងអស់អាចនឹងមានមោទកភាព។
លេខទូរស័ព្ទ៖ ០៦១ ៤៣ ១១១១ ឬ ទំព័រហ្វេសប៊ុក៖ CamlifeClub
អំពីធនាគារ ហត្ថា ម.ក
ធនាគារ ហត្ថា ម.ក គឺជាធនាគារមួយក្នុងចំណោមធនាគារឈានមុខផ្សេងទៀតនៅកម្ពុជា ដែលទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារពាណិជ្ជពី ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២០។ ជាមួយបទពិសោធន៍ក្នុងការបម្រើសេវាហិរញ្ញវត្ថុទៅកាន់ប្រជាជនកម្ពុជាអស់រយៈពេលជិត ៣០ឆ្នាំ ក្រោយការផ្លាស់ប្តូរមុខមាត់ថ្មីរបស់ខ្លួន ធនាគារ ហត្ថា បានកែលម្អ និងដាក់ឱ្យប្រើប្រាស់បន្ថែមនូវសេវាកម្មហិរញ្ញវត្ថុជាច្រើនផ្សេងទៀតក្នុងនោះមានដូចជា៖ ការផ្ទេរប្រាក់ឆ្លងប្រទេសទៅកាន់ប្រទេសថៃតាមរយៈ Hattha Mobile និងសាខានានាទូទាំងប្រទេស សេវាទូទាត់តាម QR Code របស់ Hattha Mobile នៅប្រទេសថៃ ការដាក់ឱ្យប្រើប្រាស់ Hattha Smart Banking និងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីបើកដំណើរការផ្ទេរប្រាក់ឆ្លងធនាគារ (ប្រព័ន្ធបាគង) បានគ្រប់ទីកន្លែង គ្រប់ពេលវេលា (24/7) កាន់តែងាយស្រួល និងលឿនជាងមុន ដោយមិនចាំបាច់ទៅសាខាធនាគាដោយផ្ទាល់ និងសេវាហិរញ្ញវត្ថុជាច្រើនផ្សេងទៀត បន្ថែមលើសេវាដែលមានស្រាប់ដូចជា៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាអេធីអឹម សេវាបើកប្រាក់បៀវត្ស និងជាអ្នកណែនាំលក់សេវាធានារ៉ាប់រងផងដែរ។
លេខទូរស័ព្ទ៖ ១៨០០ ២១២ ២២២ (ឥតគិតថ្លៃ)/ ០២៣ ៩៩៩ ២៦៦

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ