ព័ត៌មានជាតិ
មន្ទីរសាធារណការជួសជុលពង្រីកផ្លូវជាតិលេខ ៥៣ប្រវែងជាង ២ គីឡូម៉ែត្រឱ្យរួចរាល់ក្នុងឆ្នាំនេះ
មន្ទីរសារធារណការខេត្តកំពង់ឆ្នាំងកំពុងជួសជុល ផ្លូវជាតិលេខ ៥៣ ប្រវែងជាង ២ពាន់ម៉ែត្រ ស្ថិតនៅក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ តាមផែនការនិងត្រូវធ្វើឱ្យរួចរាល់នៅក្នុងឆ្នាំ ២០២២ នេះ។
ការជួសជុលនេះតម្រូវឲ្យប្រជាពលរដ្ឋរស់នៅតាមដងផ្លូវនេះជួយសហការដាក់លូបង្ហូរទឹកនៅតាមមុខផ្ទះរៀងៗខ្លួន ដើម្បីឲ្យផែនការជួសជុលទទួលបានជោគជ័យ។

ប្រជាពលរដ្ឋជាស្ត្រី ឈ្មោះ សុខ ដាវី រស់នៅតាមដងផ្លូវនេះបាននិយាយឲ្យដឹងថា ថ្មីៗកន្លងទៅនេះខាងមន្ទីរសាធារណការខេត្តបានកោះហៅប្រជាពលរដ្ឋទៅប្រជុំផ្សព្វផ្សាយថា ស្របពេលដែលផ្លូវជាតិលេខ ៥៣ នៅចំណុចភូមិត្រោកលិច និងភូមិសន្ទូច ឃុំស្រែថ្មីកំពុងជួសជុលឲ្យធំទូលាយនេះ ប្រជាពលរដ្ឋដែលរស់ នៅតាមបណ្ដោយផ្លូវជាតិលេខ ៥៣ ត្រូវសហការជួយដាក់លូបង្ហូរទឹកនៅតាមដីលំនៅឋានរៀងៗខ្លួន ដើម្បីឱ្យគម្រោងការជួសជុលនិងពង្រីកផ្លូវជាតិនៅចំណុចនេះទទួលបានជោគជ័យតាមផែនការ។

ស្ត្រីខាងលើបានបញ្ជាក់ឲ្យដឹងទៀតថា ចំពោះរូបគាត់ការដាក់លូនៅតាមដីលំនៅដ្ឋានជាប់នឹងផ្លូវ ជាតិនេះបានចំណាយអស់ជាង ២ លានរៀល ដោយត្រូវទិញជាច្រើនកង់ដោយក្នុងមួយកង់ៗមានមុខកាត់ ៨ តឹក ប្រវែង១ម៉ែត្រ មានតម្លៃ ១១ ម៉ឺនរៀល។
ចំណែកការជីកប្រឡាយដាក់លូ ការស្ទូចលូដាក់ក្នុងប្រឡាយ និងការចាក់ដីលុបលើលូលូដែលបានដាក់រួចហើយនោះ គឺខាងមន្ទីរសាធា រណៈការខេត្តជាអ្នកជួយធ្វើដោយមិនគិតប្រាក់នោះឡើយ។ ដោយប្រជាពលរដ្ឋជាម្ចាស់ដីតាមលំនៅដ្ឋាន គឺជាអ្នកទិញលូដោយខ្លួនឯង និងជួលជាងបិទលូភ្ជាប់គ្នាដោយខ្លួនឯងតែប៉ុណ្ណោះ។

ប្រជាពលរដ្ឋខាងលើបានបន្តថាសម្រាប់រូបគាត់ការសហការជួយដាក់លូនៅតាមមុខផ្ទះនិងដីលំនៅដ្ឋានខាងលើនេះគឺគាត់ពេញចិត្តនឹងជួយរដ្ឋព្រោះថាគាត់បានផ្លូវកៅស៊ូធំល្អស្អាតនៅមុខផ្ទះដូច្នេះគ្មានអ្វីជាបញ្ហាចំពោះការសហការដាក់លូនៅតាមមុខផ្ទះខាងលើនេះឡើយ។
ទាក់ទងនឹងករណីខាងលើនេះដែរលោក ឆាយ លាភា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបាននិយាយតាមទូរស័ព្ទឱ្យដឹងថា តាមគម្រោងការជួសជុលផ្លូវកៅស៊ូលេខ៥៣ខាងលើនេះគឺមានទទឹង ៨ ម៉ែត្រ និងបណ្តោយជាង ២ ពាន់ម៉ែត្រ ហើយបានធំទូ លាយដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ស្របតាមការអភិវឌ្ឍលើគ្រប់វិស័យរបស់ជាតិ ហើយផ្លូវនៅចំណុចនេះនឹងត្រូវជួសជុលឲ្យរួចរាល់នៅក្នុងឆ្នាំ ២០២២នេះ។

ដោយឡែកការដាក់លូនៅតាមមុខផ្ទះ និងនៅតាមដីលំ នៅឋាន គឺជាភារកិច្ចរបស់ប្រជាពល រដ្ឋជាម្ចាស់ផ្ទះនិងម្ចាស់ដីនីមួយៗ។ ចំពោះប្រជាពលរដ្ឋក្រីក្រខ្វះខាតជីវ ភាពនោះអាជ្ញាធរភូមិឃុំនិងមន្ទីរសាធារណការខេត្ត នឹងសិក្សាដើម្បីជួយគាត់។ ក្នុងនោះដែរចំពោះការដាក់លូនៅតាមមុខសាលារៀនសាលាបុណ្យ ឬតាមផ្លូវលំឆ្លងក្នុងភូមិ គឺមន្ទីរសាធារណៈការខេត្តនិងសិក្សាជាមួយអាជ្ញាធរភូមិ ឃុំ សម្របសម្រួលគ្នាដើម្បីដោះស្រាយជាមួយសហគមន៍នៅក្នុងមូលដ្ឋាន។
មន្ទីរសាធារណការខេត្តកំពង់ឆ្នាំងក៏សូមអំពាវនាវផងដែរដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់សូមមេត្តាជួយសហការ និងផ្ដល់ការយោគយល់អធ្យាស្រ័យ ក្នុងពេលកំពុងជួសជុលពង្រីកផ្លូវខាងលើនេះដែលអាចនឹងមានការចាក់ដីហុយនិងកកស្ទះចរាចរណ៍ជាដើម៕
អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


