ព័ត៌មានជាតិ
ធនាគារ ABA ចូលរួមគាំទ្រដល់គម្រោងមនុស្សធម៌ និងការអប់រំរបស់ TYDA និង AMT
ភ្នំពេញ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ – ធនាគារ ABA ដែលជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត(AMT) ដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សមាគម។

តាមរយៈអនុស្សរណៈនេះ ABA បានផ្តល់វិភាគទានសប្បុរសធម៌ចំនួន 10 ម៉ឺនដុល្លារអាមេរិកដល់ TYDA សម្រាប់ការងារសំខាន់ៗក្នុងការផ្តល់សេវាព្យាបាល និងថែទាំសុខភាពដោយឥតគិតថ្លៃដល់សហគមន៍ជនបទទូទាំងប្រទេស និង 10 ម៉ឺនដុល្លារអាមេរិកទៀតដល់ AMT សម្រាប់គាំទ្រដល់ប្រជាជនកម្ពុជាតាមរយៈអាហារូបករណ៍ កម្មវិធីអប់រំ និងគម្រោងជំនួយហិរញ្ញវត្ថុនានា។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល TYDA និង AMT និងលោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA ដោយមានវត្តមានកិត្តិយសរបស់ លោកជំទាវ ពេជ្រ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល TYDA និងភ្ញៀវកិត្តិយសជាច្រើននាក់ទៀតនៅសណ្ឋាគារភ្នំពេញ។

ជំនួយហិរញ្ញវត្ថុនេះគឺជាផ្នែកមួយនៃការបន្តការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការរួមចំណែកជាវិជ្ជមានដល់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ជាពិសេសសហគមន៍ដែលមានការខ្វះខាត ស្របតាមបេសកកម្ម គុណតម្លៃ និងគោលការណ៍ទំនួលខុសត្រូវសង្គមរបស់ខ្លួន។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល TYDA និង AMT បានមានប្រសាសន៍ថា៖ «តាងនាមឲ្យ TYDA និង AMT ខ្ញុំសូមថ្លែងអំណរគុណចំពោះធនាគារ ABA ដែលចុះអនុស្សារណៈយោគយល់ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងសមាគមសិស្សនិស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត(AMT) ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមនុស្សធម៌ដើម្បីបុព្វហេតុសង្គមជាតិតាមរយៈការចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស និងផ្ដល់ឱកាសឱ្យសិស្ស និស្សិត អាហារូបករណ៍បានសិក្សារៀនសូត្រដើម្បីយកចំណេះដឹង ជំនាញកសាងអនាគតដ៏ត្រចះត្រចង់។»

លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA បានមានមតិផងដែរថា៖ «សមាគម TYDA និង AMT បានសាងសមិទ្ធផលមនុស្សធម៌និងការអប់រំ តាមរយៈគម្រោងនានាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ហើយយើងខ្ញុំនៅធនាគារ ABA ពិតជាមានសេចក្ដីសោមនស្សចំពោះកិច្ចខិតខំប្រឹងប្រែង និងឥទ្ធិពលជាវិជ្ជមានដែលសមាគមទាំងពីរបានលះបង់ជូនសហគមន៍កន្លងមក។
យើងខ្ញុំគាំទ្រយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក្នុងការធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពរបស់ប្រទេសជាតិ និងប្រជាជន។ ដូច្នេះ ការគាំទ្រដល់អង្គការសប្បុរសធម៌ដូចជា TYDA និង AMT គឺជាជម្រើសស្របតាមជំហររបស់យើងខ្ញុំ» TYDA និង AMT ជាអង្គការសប្បុរសធម៌មិនរកប្រាក់កម្រៃត្រូវបានបង្កើតឡើង ក្នុងឆ្នាំ 2012 និង 2014 ដើម្បីតាមដានតម្រូវការផ្នែកវេជ្ជសាស្ត្រនៅក្នុងសហគមន៍ក្រីក្រក្នុងប្រទេសកម្ពុជា, សម្រាលបន្ទុកផ្នែកវេជ្ជសាស្ត្ររបស់ប្រជាជន, ផ្តល់អាហារូបករណ៍ដល់គ្រួសារក្រីក្រ និងអភិវឌ្ឍធនធានមនុស្ស។
ក្នុងនាមជាសាជីវកម្មមានទំនួលខុសត្រូវសង្គមដ៏សកម្មរបស់ប្រទេស ធនាគារ ABA តែងតែចូលរួមនៅក្នុងគំនិតផ្តួចផ្តើម និងគម្រោងនានាក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ អក្ខរកម្ម លទ្ធភាពមានការងារធ្វើ និងការគាំទ្រដល់យុវជនក្រីក្រ និងអ្នកជួបការលំបាកក្នុងសហគមន៍។ បន្ថែមពីនេះ ធនាគារបានបរិច្ចាគថវិកាចំនួន ១លានដុល្លារអាមេរិក ក្នុងខែមេសា ឆ្នាំ 2022 ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ 19។ សំណើសុំបរិច្ចាគនេះត្រូវបានពិចារណា និងទទួលបានការកោតសរសើរពីសម្តេចតេជោ ហ៊ុន សែន ដែលបានចេញលិខិតថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារ៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ