ព័ត៌មានជាតិ
ផ្ទុះមីនតោនមួយគ្រាប់ឆក់យកជីវិតអ្នកធ្វើចម្ការម្នាក់នៅខេត្តឧត្តរមានជ័យ
យុទ្ធភណ្ឌមិនទាន់ផ្ទុះកប់ក្រោមដីនាសម័យសង្គ្រាម នៅក្នុងស្រុកអន្លង់វែង នៅតែបន្តរយាយីដល់អាយុជីវិតរបស់ពលរដ្ឋនិងទ្រព្យសម្បិត្តជារឿយៗ និងជារាងរាល់ឆ្នាំ។

ជាក់ស្ដែងនៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ មានករណីត្រាក់ទ័រមួយគ្រឿងបានបើកភ្ជួរដីចម្ការដោយបុរសម្នាក់បានជាន់មីនតោនមួយគ្រាប់បណ្ដាលអោយផ្ទុះនៅចំណុច ភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

អ្នកបើកបរត្រាក់ទ័រជាន់មីនតោនត្រូវបានគេស្គាល់ឈ្មោះ ឈៀក លី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរធ្វើស្រែរស់នៅ ភូមិផ្តៀកជ្រុំ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានរងរបួសធ្ងន់ដាច់ដៃខាងធ្វេង និងធ្វើសង្គ្រោះបន្ទាន់បញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង បានដាច់ខ្យល់ស្លាប់។ ដោយឡែក ត្រាក់ទ័របានរងការខូចខាតស្ទើទាំងស្រុង ដាច់កង់ខាងក្រោយ ផ្នែកខាងឆ្វេង។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកត្រាក់ទ័ររក្សាទុកនៅកន្លែងកើតហេតុ៕
អត្ថបទ៖ ចាន់ ធី



-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៨ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


