ព័ត៌មានជាតិ
រដ្ឋបាលខេត្តកែប គ្រោងចាក់ដីចូលសមុទ្រពង្រីកឆ្នេរទឹករាក់ជាង ៥ ហិកតា
ទីតាំងឆ្នេរទឹករាក់ដែលមានទំហំ ៥,៤៧ ហិកតាមួយកន្លែងទៀតនៅប្របមាត់សមុទ្រក្នុងក្រុងកែប រដ្ឋបាលខេត្តគ្រោងចាក់ដីបំពេញសម្រាប់ទុកជាទីតាំងអចិន្រ្តៃយ៍នៃបណ្តុំរដ្ឋបាល សម្រាប់បម្រើឲ្យវិស័យពាក់ព័ន្ធផ្សេងៗលើផ្ទៃសមុទ្រ ដោយគម្រោងនេះត្រូវបានចុះសិក្សាដោយក្រុមការងារបច្ចេកទេសនៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានឲ្យដឹងថាកន្លងទៅខេត្តកំពតមិនទាន់មានទីតាំងដែលជាបណ្តុំរដ្ឋបាលមួយក្នុងការឆ្លើយតបបន្ទាន់ទៅលើបញ្ហាផ្សេងៗជូន ទៅដល់ភ្ញៀវទេសចរ ប្រជាជនទូទៅ ជាពិសេសទីតាំងដែលអាចសង្រ្គោះគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងលើផ្ទៃសមុទ្របានភ្លាមៗនៅឡើយដូចនេះខេត្តគ្រោង ធ្វើទីតាំងនេះទៅជាកន្លែងផ្គត់ផ្គង់បណ្តុំសេវាទាំងនោះ។
លោក សោម ពិសិដ្ឋ បន្ថែមថាក្រៅពីតែពីចុះពិនិត្យសិក្សាលើគម្រោងនេះជាមួយក្រុមការងារបច្ចេកទេសរបស់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍ឆ្នេរសមុទ្រ កម្ពុជា ,គម្រោងអភិវឌ្ឍន៍ឆ្នេរសមុទ្រចំនួន ២ទៀតខេត្តបានចុះពិនិត្យផ្ទាល់ក្នុងនោះការស្នើសុំចាក់ដីនិងចាក់ខ្សាច់បំពេញឆ្នេររបស់ក្រុមហ៊ុនទ្រីភាព កោះទន្សាយ រីស៊ត ឯ.ក ដែលមានទីតាំងនៅភូមិកែប សង្កាត់កែប ក្រុងកែប និង វឌ្ឍនភាពនៃការអនុវត្តន៍គម្រោងពង្រីកឆ្នេរ ២.៧០០ ម៉ែត្រដែលកំពុងអនុវត្តន៍ដោយគណៈកម្មាធិការ ជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជាផងដែរ ។

គួររំលឹកជូនថាកាលបីខែវិច្ឆិកា ២០២១ រដ្ឋបាលខេត្តកែបក៏បានសម្រុកចាក់ដីលុបឆ្នេរសមុទ្រក្នុងក្រុងកែប។ វាជាគម្រោងអភិវឌ្ឍន៍របស់រដ្ឋដែលអាជ្ញាធរខេត្តអះអាងថាដើម្បីធ្វើសួនច្បារវិថីចូលសមុទ្រនិងឆ្នេរខ្សាច់សាធារណៈកម្រិតខ្ពស់ ។ ប៉ុន្តែគម្រោងចាក់ដីចូលសមុទ្រប្រវែង ១៣០ ម៉ែត្រពីឆ្នេរចាស់នេះនិងមានបណ្តោយប្រវែង ២.៧០០ ម៉ែត្រក៏នាំឲ្យមានការព្រួយបារម្ភពីប្រជាពលរដ្ឋពាក់ព័ន្ធមួយចំនួនអំពីការរកស៊ីរបស់ពួកគេនៅតាមឆ្នេរសមុទ្រនិងការបាត់បង់សម្រស់ឆ្នេរធម្មជាតិផងដែរ។
បើតាមផ្លាកព័ត៌មាននៅតាមផ្លូវចូលទៅសមុទ្រគម្រោងចាក់ដីលុបឆ្នេរនេះគ្រប់គ្រងដោយគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។ គម្រោងអភិវឌ្ឍន៍នេះមានឈ្មោះថា«អភិវឌ្ឍរមណីដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់»នៅក្នុងសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ព័ត៌មានឲ្យដឹងទៀតថាការចាក់ដីលុប សមុទ្រនេះនឹងមានការរៀបចំកន្លែងមើលទេសភាពវិថីចូលឆ្នេរសមុទ្របន្ទប់ទឹកសាធារណៈដែលមានហាងកាហ្វេពីមុខ ឆ្នេរសមុទ្រកម្សាន្តសាធារណៈកម្រិតខ្ពស់ សួន ច្បារបៃតងសាធារណៈនិងដាំដើមឈើជាដើម ៕ ដោយ៖ណារី

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


