ព័ត៌មានជាតិ
សម្តេចតេជោ ណែនាំឲ្យយកចិត្តទុកដាក់បន្ថែមលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទោះបីទំហំពាណិជ្ជកម្មប្រទេសទាំងពីរ បានលើសផែនការគ្រោងទុកក៏ដោយ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានណែនាំបែបនេះ គឺនៅក្នុងឱកាសអនុញ្ញាតឲ្យលោក ឌិញ ទៀន ហ្ស៊ង សមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តវៀតណាម និងជាលេខាបក្សកុម្មុយនិស្តវៀតណាមប្រចាំក្រុងហាណូយ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២២នេះ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ទោះបីទំហំពាណិជ្ជកម្មប្រទេសទាំងពីរ បានលើសផែនការគ្រោងទុក តែប្រទេសទាំងពីរត្រូវយកចិត្តទុកដាក់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មបន្ថែមទៀត ដោយខិតខំកែប្រែតំបន់ ដែលធ្លាប់ជាតំបន់ប្រយុទ្ធគ្នាឲ្យទៅជាតំបន់អភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស និងការដោះដូរពាណិជ្ជកម្ម។ ជាមួយគ្នានេះសម្តេចតេជោ ក៏បានជំរុញឲ្យភាគីវៀតណាម ពិនិត្យមើលអ្វីដែលរដ្ឋធានីហាណូយ និងរាជធានីភ្នំពេញ អាចធ្វើបានរួមគ្នាបន្តទៀត។
នៅក្នុងជំនួបនោះលោក ឌិញ ទៀន ហ្ស៊ង បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឲ្យលោក និងប្រតិភូបានចូលជួបសម្ដែងការគួរសម។ លោក ឌិញ ទៀនហ្ស៊ង បានវាយតម្លៃខ្ពស់ចំពោះវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ របស់កម្ពុជា ហើយក៏បានគោរពរាយការណ៍ជូនសម្ដេចតេជោ អំពីស្ថានភាពកូវីដ -១៩ នៅរដ្ឋធានីហាណូយ ជាមួយស្ថានភាពសេដ្ឋកិច្ច ទិសដៅអភិវឌ្ឍន៍រដ្ឋធានីហាណូយ និងការប្ដេជ្ញាចិត្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរដ្ឋធានីហាណូយ និងរាជធានីភ្នំពេញ ព្រមទាំងពង្រីកពង្រឹងមិត្តភាព និងការអនុវត្តឲ្យទទួលបានជោគជ័យលើរាល់សេចក្តីថ្លែងការណ៍ កិច្ចព្រមព្រៀង និងរាល់សេចក្ដីសម្រេចទាំងឡាយ របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ៕
អត្ថបទ៖ ណារី




-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


