ព័ត៌មានជាតិ
រកឃើញម្ចាស់ជ័យលាភី កម្មវិធី «វោហារសព្ទយុវជន» ទាំង ៣រូប
កម្មវិធី «វោហារសព្ទយុវជន» វគ្គផ្ដាច់ព្រ័ត្រ បានប្រារព្ធឡើងកាលពីព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២ ក្រោមអធិបតីភាពឯកឧត្តម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង។ បេក្ខជនបេក្ខនារីប្រកួតទាំង ១០រូប បានបង្ហាញនូវភាពក្លាហាន សមត្ថភាព និងទេពកោសល្យនៃការនិយាយជាសាធារណៈ ដ៏ប៉ិនប្រសប់រៀងៗខ្លួន នៅចំពោះមុខគណៈកម្មការ និងទស្សនិកជន ដែលបានចូលរួមទស្សនាផ្ទាល់។

នៅក្នុងការប្រកួតដ៏ស្វិតស្វាញនេះ កម្មវិធី «វោហារសព្ទយុវជន» ក៏បានស្វែងរកឃើញម្ចាស់ជ័យលាភីទាំង ៣រូប ដែលម្ចាស់ជ័យលាភីលេខ ៣ គឺលោក ថៃ សារ៉ាវ័ន្ត ជាសិស្សថ្នាក់ទី ១០ នៃវិទ្យាល័យជំនាន់ថ្មីគោកព្រីង ក្នុងស្រុកស្វាយជ្រំ ហើយម្ចាស់ជ័យលាភីលេខ ២ គឺកញ្ញា យ៉ន ស្រីណែត ជានិស្សិតឆ្នាំទី ១ នៃសាកលវិទ្យាល័យស្វាយរៀង មកពីស្រុករំដួល។ ចំណែកឯ ម្ចាស់ជ័យលាភីលេខ ១ គឺកញ្ញា ផូ ម៉ារី ដែលជានិស្សិតឆ្នាំទី ២ នៃសាកលវិទ្យាល័យស្វាយរៀង មកពីក្រុងស្វាយរៀង។

សូមជម្រាបថា កម្មវិធី «វោហារសព្ទយុវជន» ត្រូវបានផ្ដួចផ្ដើមបង្កើតឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ក្នុងគោលបំណងដើម្បីផ្ដល់ឱកាសសម្រាប់យុវជនក្នុងខេត្តស្វាយរៀង បានបង្ហាញនូវសមត្ថភាព និងទេពកោសល្យផ្នែកការនិយាយជាសាធារណៈ ក៏ដូចជាការពង្រឹងសមត្ថភាពនិយាយ ប្រកបដោយមូលដ្ឋាននៃចំណេះដឹង បណ្ដុះផ្នត់គំនិតសុទិដ្ឋិនិយមចំពោះសង្គមជាតិ ដល់យុវជនផងដែរ។ ជាពិសេស គឺដើម្បីជាការអបអរសាទរទិវា អន្តរជាតិនារី ៨មីនា ឆ្នាំ ២០២២ ខួបទី ១១១ ក្រោមមូលបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត»៕






-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


