ព័ត៌មានជាតិ
ស្ថានទូតឥណ្ឌូណេស៊ី និងសភាពាណិជ្ជកម្មឥណ្ឌូណេស៊ីប្រចាំនៅកម្ពុជា រៀបចំពិធីវាយកូនហ្គោលមិត្តនៃសភាពាណិជ្ជកម្មប្រចាំនៅកម្ពុជា
នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ លោក Sudirman Haseng ឯកឧត្តមអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំនៅកម្ពុជា និងលោក Dalton Wong ប្រធានសភាពាណិជ្ជកម្មឥណ្ឌូណេស៊ីប្រចាំនៅកម្ពុជា បានរៀបចំពិធីវាយកូនហ្គោលមិត្តនៃសភាពាណិជ្ជកម្ម (Chamber & Friends Golf Tournament) ដើម្បីរឹតចំណងមិត្តភាព និងជម្រុញទំនាក់ទំនងរវាងវិស័យឯកជន និងស្ថានទូតនានាប្រចាំនៅកម្ពុជា។

ពិធីវាយកូនហ្គោលមិត្តភាពនេះ មានការអញ្ជើញចូលរួមពីសមាជិករាជរដ្ឋាភិបាលកម្ពុជា ឯកអគ្គរាជ/រដ្ឋទូតប្រចាំនៅកម្ពុជា សភាពាណិជ្ជកម្មបរទេសប្រចាំនៅកម្ពុជា និងវិស័យឯកជនមួយចំនួនរួមមាន ៖ ឯកអគ្គរាជទូតជប៉ុន ឯកអគ្គរាជទូតម៉ាឡេស៊ី ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ឯកអគ្គរាជទូតប្រ៊ុយណេ សភាពាណិជ្ជកម្មម៉ាឡេស៊ី សភាពាណិជ្ជកម្មជប៉ុន សភាពាណិជ្ជកម្មអាមេរិក និងសភាពាណិជ្ជកម្មសាធារណរដ្ឋកូរ៉េជាដើម។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះការរៀបចំពិធីវាយកូនហ្គោលមិត្តនៃសភាពាណិជ្ជកម្ម ដើម្បីបង្កើននូវចំណងមិត្តភាពរវាងវិស័យឯកជន និងមិត្តភ័ក្តិទាំងអស់ដែលកំពុងរកស៊ីទទួលទាននៅប្រទេសកម្ពុជា ព្រមទាំងថ្លែងអំណរគុណដល់ប្រធានសភាពាណិជ្ជកម្មឥណ្ឌូណេស៊ីប្រចាំនៅកម្ពុជា ដែលជួយរៀបចំពិធីនេះ និងផ្សព្វផ្សាយអំពីសក្តានុពលវិនិយោគនៅកម្ពុជាជូនបណ្តាធុរកិច្ចជននានា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការសម្រេចដ៏ត្រឹមត្រូវរបស់អ្នកវិនិយោគគិននានា ក្នុងការបណ្តាក់ទុនរកស៊ីនៅកម្ពុជា ក្រោមម្លប់សន្តិភាព និងស្ថិរភាពនយោយបាយ ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


