Connect with us

ព័ត៌មានជាតិ

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ថា នៅក្នុង​វិស័យ​អប់រំ ក្រៅពី​រាជរដ្ឋាភិបាល មាន​តួអង្គ​៣​ទៀត

បានផុស

នៅ

ប្រសាសន៍​សំខាន់ៗ​របស់ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​ធនធាន ១ ខ្នង កម្ពស់ ២ ជាន់ ១០ បន្ទប់ និង​សមិទ្ធផល​នានា ក្នុង​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន អម្ពរ​វ័ន​ជំនីក ស្ថិតក្នុង​ភូមិ​ស្វាយ​ដំណាក់ ឃុំ​ជំនីក ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ នា​ថ្ងៃទី​១០ ខែឧសភា នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅក្នុង​ពិធី​នោះ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល ដែល​កើតមានទ្បើង​ជា​បន្តបន្ទាប់​នៅក្នុង​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន អម្ពវ័ន​ជំនីក ហើយ​សំណង់​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​រឹងមាំ​ទាំងនេះ នឹង​ស្ថិតស្ថេរ​នៅ​គង់វង្ស​យូរអង្វែង​ត​ជំនាន់ ជា​ប្រយោជន៍​ក្នុងការ​បណ្តុះបណ្តាល​កូនចៅ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​ឱ្យមាន​អនាគត​រុងរឿង​ខ្ពង់ខ្ពស់​គ្រប់ៗគ្នា។

បើតាម​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​នៅក្នុង​វិស័យ​អប់រំ ក្រៅពី​រាជរដ្ឋាភិបាល មាន​តួអង្គ​បី​សំខាន់​គឺ​៖

​ទី​១. មាតាបិតា អាណាព្យាបាល ជា​អ្នកមាន​គុណូបការៈ​ក្នុងការ​ផ្គត់ផ្គង់​ទំនុកបម្រុង​គ្រប់បែបយ៉ាង​ឱ្យ​កូនចៅ​របស់ខ្លួន​បាន​រៀនសូត្រ​ខ្ពង់ខ្ពស់ និង​ការអប់រំ​ណែនាំ​ឱ្យមាន​សីលធម៌ និង​ចរិយា​សម្បត្តិ​ល្អ​។

​ទី​២. លោកគ្រូ​អ្នកគ្រូ ដែល​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់​សមត្ថភាព និង​លទ្ធភាព​ក្នុងការ​អប់រំ​បង្ហាត់បង្រៀន​កុលបុត្រ កុលធីតា ឱ្យ​ទទួលបាន​ពុទ្ធិ​ជ្រៅជ្រះ ក្លាយខ្លួនជា​បញ្ញា​វ័​ន្ត និង​ជា​ធនធានមនុស្ស​ដ៏​មានតម្លៃ​សម្រាប់​សង្គម​គ្រួសារ និង​សង្គមជាតិ​ទាំងមូល​។

ទី​៣. សិស្សានុសិស្ស​គ្រប់រូប ដែលជា​ទំពាំង​ស្នង​ឫស្សី​ពោរពេញ​ចំណេះដឹង ជំនាញ និង​គុណធម៌ ជាមួយនឹង​ភាព​អំណត់​អត់ធន់​ក្នុងការ​សិក្សា​រៀនសូត្រ ក៏ដូចជា​ការចូលរួម​ក្នុង​កិច្ចការ​សង្គម​នានា ស័ក្តិ​សមជា​សសរទ្រូង​ដ៏​រឹងមាំ​របស់​ប្រទេសជាតិ​។

មានប្រសាសន៍​នៅក្នុង​ឱកាស​នោះដែរ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​អរគុណ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ក្រូចឆ្មា ក៏ដូចជា​នៅ​ទូទាំង​ខេត្ត​ត្បូងឃ្មុំ ដែល​តែងតែ​គាំទ្រ និង​ផ្តល់​ទំនុកចិត្ត​លើស​ម្តេច​តេ​ជោ និង គណបក្ស​ប្រជាជន​កម្ពុជា​តរៀងមក ជាពិសេស​ការផ្តល់​យុត្តិធម៌​ចំពោះ សច្ចភាព និង​ការខិតខំ​ប្រឹងប្រែង​កន្លង​មក​របស់​ថ្នាក់ដឹកនាំ​គណបក្ស និង​ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​គ្រប់​យន្តការ ដើម្បី​ធ្វើ​យ៉ាង​ឱ្យ​ប្រជាពលរដ្ឋ​បានរស់នៅ​ក្នុង​សេចក្តីសុខសាន្ត និង​មាន​ជីវភាព​រុងរឿង​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៦ នាទីutes មុន

រដូវផ្លែប័រនៅខេត្តមណ្ឌលគិរី ចាប់ផ្ដើមដល់បណ្ដើរៗ​ហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញការងារ ចុះបញ្ជីដីធ្លី បង្ហើយនៅភូមិសាស្ត្រខេត្តរតនគិរី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រុស្ស៊ី​ទាមទារ​​​​អ៊ុយក្រែន​ដក​ទ័ព​ចេញ​ពីខេត្តទាំង៤​ដែលរុស្ស៊ីកាន់កាប់​ ខណៈ​ហ្សេលេនស្គី​​ឲ្យបស្ចឹមប្រទេស​បន្តជួយ​

ព័ត៌មានជាតិ៩ ម៉ោង មុន

យុវជនម្នាក់មក​ពី​ទី​រួម​ស្រុក​សំបូរ​ទទួល​បាន​ជ័យលាភីលេខ១ ក្នុង​ទិវា​ប្រាក់​រៀលឆ្នាំ២០២៥

ព័ត៌មានជាតិ១០ ម៉ោង មុន

​ភ្នំ​ខ្នង​ផ្សារ នឹង​អភិវឌ្ឍន៍ទៅតាមស្ដង់ដារ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម