ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ គ្មានអ្នកណាមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីដណ្ដើមយកចិត្តមនុស្សបាន១០០%នោះទេ សូម្បីតែសាសនា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា មិនមានអ្នកណាម្នាក់មានលទ្ធភាពគ្រប់គ្រាន់ដើម្បីយកចិត្តមនុស្សបាន ១០០%នោះទេ សូម្បីតែសាសនា។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ប្រមាណជាង២ពាន់នាក់ នៅវេលាម៉ោងប្រមាណ៤ ព្រឹកថ្ងៃទី១២ ខែឧសភា ម៉ោងនៅកម្ពុជា ត្រូវនឹងម៉ោង១៧ និង០០ នាទីថ្ងៃទី១១ ខែឧសភា ម៉ោងនៅសហរដ្ឋអាមេរិកសម្តេចបានមានប្រសាសន៍យ៉ាងនេះថា “នៅលើលោកនេះ គ្មានអ្នកណាមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីនឹងដណ្ដើមយកចិត្តមនុស្សមួយរយភាគរយនោះទេ សូម្បីតែព្រះពុទ្ធសាសនា ឬសាសនាដទៃ គ្មានសាសនាណាមួយយកចិត្តមនុស្សបានទាំងអស់នោះទេ”។


បើតាមសម្ដេចតេជោ ហ៊ុន សែន បច្ចុប្បន្ននៅលើពិភពលោកនេះមានសាសនាធំៗរហូតដល់ទៅ៤ ហើយសាសនាដេលមានអ្នកកាន់ច្រើនជាងគេ គឺគ្រឹស្តសាសនា បន្ទាប់មកអ៊ីស្លាមសាសនា បន្ទាប់មកហិណ្ឌូសាសនា ហើយព្រះពុទ្ធសាសនា ជាសាសនាទី៤។ ជាមួយគ្នានោះក៏មានសាសនាតូចផ្សេងៗទៀតដែរ ហើយសាសនាទាំងអស់សុទ្ធតែមានការបែងចែកជានិកាយ ដែលនេះ គឺជាដំណើរធម្មជាតិរបស់វា ហើយនេះក៏ជាផ្នែកមួយនៃដំណើរប្រជាធិបតេយ្យរបស់ប្រទេសផងដែរ ដូច្នេះសម្តេចមិនឆ្ងល់ទេ រឿងមានអ្នកគាំទ្រ មានអ្នកប្រឆាំង។
សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ទៀតថា សម្តេចធ្លាប់បានស្ដាប់កាលពីលោក អ៊ំ ម៉ានណារិន កាលនៅរស់បាននិយាយថា “ក្មួយ ! កាលណាធ្វើនយោបាយវាមិនខុសពីការដែលដើរកាត់ទឹកភ្លៀងទេ ដូច្នេះការធ្វើនយោបាយក៏ដូចគ្នាដែរ បើដើរកាត់ទឹកភ្លៀងហើយ គ្មានទទឹកភ្លៀង ទើបហៅថាគ្មានសត្រូវ ។
ទោះជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន ការមកជួបជុំគ្នារបស់ប្រជាពលរដ្ឋ ដើម្បីជួបសម្តេចនេះ គឺជាការបង្ហាញនូវទឹកចិត្តគាំទ្រមួយ ដែលសម្ដេចត្រូវតែថ្លែងអំណរគុណនៅចំពោះទឹកចិត្តនេះ បើទោះបីជាពួកគាត់គេចចេញពីប្រទេសកម្ពុជាតាមរបៀបណាក៏ដោយ ក៏បង្ហាញនូវទឹកចិត្តសម្រាប់ការគាំទ្រ ដើម្បីការរស់នៅដោយសុវត្ថិភាពនៅក្រៅប្រទេស៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


