ព័ត៌មានជាតិ
គម្រោងសាងសង់អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មី កំពុងតែស្ថិតក្នុងដំណាក់ខួងបុកគ្រឹះនៅឡើយ
មកដល់ពេលនេះ គម្រោងសាងសង់អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មី កំពុងតែស្ថិតក្នុងដំណាក់នៃការខួងបុកគ្រឹះនៅឡើយ ខណៈគម្រោងនៃការសាងសង់ នឹងត្រូវចំណាយពេលរហូតដល់ ១៨ខែ។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ។ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៧ ខែឧសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់ ការធ្វើបទបង្ហាញអំពីដំណើរការសាងសង់អគាររដ្ឋបាលខេត្តថ្មី នេះផងដែរ។

គួររំលឹកថា កាលពីថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២២កន្លងទៅនេះ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មី នៅលើទីតាំងចាស់ ស្ថិតនៅវិថី ២ធ្នូ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មី មានផ្ទៃក្រឡាសរុប ៤៤,០៩៣ម៉ែត្រការ៉េ កម្ពស់ ៤ជាន់ គ្រោងសាងសង់ដោយប្រើរយៈពេល ១៨ខែ។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានឲ្យដឹងថា អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មីនេះ រចនាឡើងក្នុងទម្រង់រចនាបថ ស្ថាបត្យកម្មខ្មែរអគារដំបូលប៉ិត ដែលវិចិត្រពិពិធលម្អដោយគ្រឿងលម្អស្ថាបត្យកម្មខ្មែរតាមបែប កំពូលប៉ិត ប៉ប្រក ផ្តែរ សសរពេជ្រ ល្បាក់ ជាដើម។ យ៉ាងណាក៏ដោយលោក ឃាង ភារម្យ នៅមិនទាន់អាចបញ្ជាក់អំពីតម្លៃនៃសាងសង់នេះ ថាត្រូវចំណាយអស់ប៉ុន្មាននៅឡើយទេ។
កាលពីថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២២កន្លងទៅនេះ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការផ្លាស់ប្ដូរទីតាំងបំពេញការងាររដ្ឋបាលសាលាខេត្ត ទៅទីតាំងថ្មីជាបណ្ដោះអាសន្ន ដើម្បីបើកការដ្ឋានសាងសង់អគាររដ្ឋបាលសាលាខេត្តថ្មី។
រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ការសាងសង់អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មី គឺដើម្បីជួយសម្រួលក្នុងការបំពេញការងារ និងផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាពខ្ពស់ សក្តិសមជាខេត្តតំបន់សេដ្ឋកិច្ច ពិសេសគំរូពហុបំណង៕





-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា