ព័ត៌មានជាតិ
ស្ថានទូតអាមេរិក៖ ករណីគប់ស្បែកជើងសំដៅ សម្ដេចតេជោ ហ៊ុន សែន កំពុងនៅស៊ើបអង្កេត
មន្ត្រីអ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រាប់ថា សហរដ្ឋអាមេរិក បើកការស៊ើបអង្កេតលើ ករណីគប់ស្បែកជើងសំដៅ សម្ដេចតេជោ ហ៊ុន សែន នៅទីក្រុងវ៉ាស៊ីនតោន កន្លងទៅនេះ កំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ ដោយលោកមិនទាន់អាចផ្ដល់លទ្ធផលលម្អិតបានទេ នៅពេលនេះ។

តាមរយៈសារអេឡិចត្រូនិច (Email) នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ លោក Chad Roedemeier មន្ត្រីអ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា បានប្រាប់ “កម្ពុជាថ្មី” ថា៖ “ខ្ញុំមិនអាចផ្តល់ព័ត៌មានបន្ថែមដល់អ្នកបានទេនៅពេលនេះ ព្រោះបច្ចុប្បន្ន កំពុងស្ថិតក្នុងការស៊ើបអង្កេត”។

លោក Chad Roedemeier មិនបានឆ្លើយតបនឹងសំណួររបស់ “កម្ពុជាថ្មី” អំពី ថាតើទង្វើគប់ស្បែកជើងនោះជាសិទ្ធិបញ្ចេញមតិ ឬហិង្សា? និងតាមច្បាប់សហរដ្ឋអាមេរិក តើបុរសនោះនឹងមានទោស ឬទេ ហើយទោសកម្រិតណា? នោះទេ។

មន្ត្រីអ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា រូបនេះធ្លាប់ប្រាប់ “កម្ពុជាថ្មី” ថា សហរដ្ឋអាមេរិកយកចិត្តទុកដាក់លើសុវត្ថិភាព និងសន្តិសុខរបស់មន្ត្រីការទូតទាំងអស់ និងឥស្សរជនដែលមកទស្សនាយ៉ាងយកចិត្តទុកដាក់។ ទាក់ទងនឹងឧប្បត្តិហេតុជាក់លាក់នៅថ្ងៃទី ១១ ខែឧសភា សមត្ថកិច្ចសហរដ្ឋអាមេរិកមានការស៊ើបអង្កេតលើបញ្ហានេះ។ ការស៊ើបអង្កេតនេះនឹងមានភាពហ្មត់ចត់ និងពេញលេញស្របតាមច្បាប់របស់សហរដ្ឋអាមេរិក។
គួររំលឹកថា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន និងសហរដ្ឋអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ (ថ្ងៃទី១២ ខែឧសភា ម៉ោងនៅកម្ពុជា) ហើយខណៈពេលសម្ដេចបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ រស់នៅប្រទេសកាណាដា និងសហរដ្ឋអាមេរិកប្រមាណជាង ២ ០០០ នាក់ ស្រាប់តែមានបុគ្គលម្នាក់បានយកស្បែកជើងគប់ទៅលើសម្ដេចតេជោ តែមិនបានប៉ះសម្ដេចនោះទេ ដោយហោះចំនឹងទូរសព្ទ របស់អ្នកគាំទ្រម្នាក់។

បុគ្គលនោះ ត្រូវបានក្រុមសន្តិសុខជម្លៀសចេញពីទីតាំងកើតហេតុ ដោយមិនមានការចាប់ខ្លួនឡើយ។ បុគ្គលនេះត្រូវបានគេស្គាល់ថា មានឈ្មោះ អ៊ុក ទូច ជាពលរដ្ឋខ្មែរអាមេរិកកាំង អាយុ ៧១ឆ្នាំ។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុអាស៊ីសេរី លោក អ៊ុក ទូច បានបញ្ជាក់ថា លោកមានបំណងគប់ស្បែកជើងលើសម្តេចតេជោ តាំងពីនៅទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដោយតាមរយៈការបន្លំខ្លួនជាអ្នកគាំទ្រ។

នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យអ្នកគាំទ្រស្ងប់ស្ងាត់ និងកុំតបតដោយហិង្សា។ សម្ដេចតេជោ បានគូសបញ្ជាក់ថា ក្រសួងការបរទេសកម្ពុជា នឹងមិនធ្វើកំណត់ទូតណាមួយ ដែលទាមទារឱ្យសហរដ្ឋអាមេរិក ចាត់វិធានការផ្លូវច្បាប់លើបុរសនោះនោះទេ ប៉ុន្តែវាអាស្រ័យលើការសម្រេច និងច្បាប់របស់សហរដ្ឋអាមេរិក។ សម្ដេចបានលើកសំណួរថា៖ “តើសហរដ្ឋអាមេរិកចាត់ទុកថានេះជាសិទ្ធិបញ្ចេញមតិ ឬអំពើហិង្សា? ប្រសិនបើសហរដ្ឋអាមេរិកចាត់ទុកទង្វើបែបនេះជាផ្នែកនៃសេរីភាពនៃការបញ្ចេញមតិ វាអាចរីករាលដាលដល់ប្រទេសផ្សេងទៀត រួមទាំងប្រទេសកម្ពុជាផងដែរ។ នេះមិនមែនជាការគំរាមកំហែងទេ ប៉ុន្តែគ្រាន់តែជាការវិភាគប៉ុណ្ណោះ”៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ