ព័ត៌មានជាតិ
សម្ដេចតេជោ សម្ដែងការពេញចិត្តពេលឃើញរូបភាពរបស់យុវជនម្នាក់ជិះកង់ចូលរួមដង្ហែក្បួនឃោសនាបោះឆ្នោត
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការពេញចិត្តជាខ្លាំងនូវរូបភាពរបស់យុវជនម្នាក់ដែលចូលរួមដង្ហែក្បួនឃោសនាបោះឆ្នោតពោរពេញដោយស្នាមញញឹម តែមិនមានយានជំនិះល្អដូចគេ។

តាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៤ ខែឧសភា មុននេះបន្តិចបានលើកឡើងថា «កូនប្រុស ទោះកូនក្រទ្រព្យសម្បត្តិតែទឹកចិត្តកូនមិនក្រទេ។ ទឹកមុខកូនពោរពេញដោយស្នាមញញឹមបង្ហាញថាគណបក្សប្រជាជន ជារបស់ប្រជាជន ហើយក៏ជារបស់កូនដែរដែលកូនត្រូវចូលរួមការពារដើម្បីបុព្វហេតុសន្តិភាពនិងការអភិវឌ្ឍ»។

សូមបញ្ជាក់ថា រូបភាពយុវជនដែលជិះកង់និងមានចងថង់ប្រអប់បាយជាមួយនេះ កំពុងមានការចាប់អារម្មណ៍នៅលើបណ្ដាញសង្គមហ្វេសប៊ុក ខណៈដែលយុវជនរូបនោះបានចូលរួមដង្ហែក្បួនឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃទី២១ ខែឧសភា កន្លងទៅ ដោយស្នាមញញឹមទោះបីខ្លួនគ្មានយានជំនិះល្អដូចគេក៏ដោយ។ នេះបង្ហាញពីការគោរពស្រលាញ់ និងជឿជាក់ទៅលើគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសកម្ពុជា មានសន្តិភាព និងការអភិវឌ្ឍ៕
អត្ថបទ៖ សុខុម

-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


