ព័ត៌មានជាតិ
ពលរដ្ឋនៅភូមិកំពង់ស្វាយលើ ប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍ
ប្រជាពលរដ្ឋរាប់រយនាក់នៅភូមិកំពង់ស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍបន្តទៀត។
ការប្តេជ្ញាចិត្តបែបនេះ គឺក្នុងជំនួបសំណេះសំណាលជាមួយគណៈពង្រឹងគណបក្សប្រជាជនកម្ពុជា ចុះជួយភូមិកំពង់ស្វាយលើ នាព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២២ នេះ។

លោក នាង វិសាល គណៈពង្រឹងគណបក្សប្រជាជនកម្ពុជា ចុះជួយភូមិកំពង់ស្វាយលើ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រកបដោយភាពរីករាយ និងស្និតស្នាលបំផុត ដោយលោកបានបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជា មួយគត់ ដែលធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។
និយាយដោយឡែកវិញ គឺនៅក្នុងឃុំព្រែកថ្មី មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសប្រជាពលរដ្ឋមានជីវភាពធូរធារគ្រប់ៗគ្នា ដោយសារប្រទេសជាតិមានសុខសន្តិភាព។

លោក នាង វិសាល បន្តថា មន្ទីរពេទ្យស្តង់ដារមួយនៅស្រុកកោះធំ ក៏កំពុងកសាងផងដែរ ដែលជាសមិទ្ធិផលមិនអាចកាត់ថ្លៃបាន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសបច្ចុប្បន្ន។

ដោយឡែក ខេត្តកណ្តាល វិញ គឺមាន ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ទ្ធមុនីរ័ត្ន ជាប្រធានគណបក្សខេត្តកណ្តាល ខណៈ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាប្រធានគណបក្សប្រជាជនកម្ពុជាស្រុកកោះធំ និងមានឯកឧត្តម ចៅ តុល អនុប្រធានអចិន្ត្រៃយ៍គណបក្សស្រុកកោះធំ និងជាប្រធានក្រុមការងារចុះជួយឃុំព្រែកថ្មីតែម្តង។

ក្រោយស្តាប់ការធ្វើបទបង្ហាញយ៉ាងក្បោះក្បាយពីសំណាក់លោក នាង វិសាល រួចមក ឃើញថា ប្រជាពលរដ្ឋក្នុងអង្គពិធី បានជ្រួលជ្រាបយ៉ាងច្បាស់អំពីគុណតម្លៃ និងការលះបង់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការរក្សាសន្តិភាព និងការអភិវឌ្ឈ។ ដូច្នេះ ប្រជាពលរដ្ឋរាប់រយនាក់ក្នុងអង្គពិធី បានប្តេជ្ញាចិត្តថា នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលឈរលេខរៀងទី ២ គ្រប់ៗគ្នា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃអាទិត្យ ទី ៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខនេះ៕
អត្ថបទ ៖ ឆៃ យ៉ា





-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១៨ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


