ព័ត៌មានជាតិ
ជួយគ្នាពេលមានទុក្ខលំបាក ជាអំពើល្អ សម្រាប់មន្ត្រីគ្រប់រូបតែងអនុវត្ត
ពិតជាគួរឲ្យរំភើបនិងជាគំរូដ៏ល្អ សម្រាប់មន្ត្រីរាជការ ខណៈមានមន្ត្រីក្នុងអង្គភាពមានទុក្ខលំបាក គឺមានថ្នាក់ដឹកនាំ ក្នុងអង្គភាពចុះសាកសួរសុខទុក្ខធ្វើឲ្យអ្នកជួបទុក្ខលំបាកឬអ្នកមានជំងឺ មានការកក់ក្តៅក្នុងចិត្តរកអ្វីមកប្រៀបប្រដូចបានឡើយ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៩ ខែធ្នូនេះ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ អមដំណើរដោយក្រុមការងាររបស់មន្ទីរ បានអញ្ជើញចុះសាកសួរសុខទុក្ខដល់មន្ត្រីរាជការ២រូបដែលកំពុងសម្រាកព្យាបាលជំងឺលើសឈាមនៅផ្ទះ។ យោងតាមប្រភព បានឲ្យដឹងថា រាល់ពេលដែលមន្ត្រីរាជការក្នុងមន្ទីររៀបចំដែនដីរាជធានីភ្នំពេញ មានជំងឺឬជួបការលំបាកអ្វី គឺលោក សារិន វណ្ណា បានចុះជួយជានិច្ច ដែលសកម្មភាពនេះធ្វើឲ្យមន្ត្រីរាជការក្នុងមន្ទីរមានក្តីរំភើបព្រោះ មានវត្តមានលោកប្រធានមន្ទីរចុះជួយដោយផ្ទាល់ធ្វើឲ្យមន្ត្រីរាជការដែលជួបទុក្ខលំបាកមានក្តីរំភើបនឹងកក់ក្តៅ ពិសេសក្រុមគ្រួសារផ្ទាល់។


ជាក់ស្តែងនៅថ្ងៃទី១៩ ខែធ្នូនេះ លោក សារិន វណ្ណា បាននាំយកថវិកាផ្ទាល់ខ្លួនរបស់លោក ផ្តល់ជូនមន្ត្រី២រូប ដែលមានជំងឺក្នុងម្នាក់ៗទទួលបានថវិកាចំនួន១០០០ដុល្លារ រួមទាំងផ្លែឈើថែមទៀតផង។ ក្នុងនាមក្រុមគ្រួសារមន្ត្រីរាជការទាំងពីររូប សូមសំដែងនូវក្តីត្រេកអរព្រមទាំងអរគុណដល់ប្រធានមន្ទីរដែនដីនិងក្រុមការងារ ដែលតែងតែចុះជួយដល់មន្ត្រី ដែលជួបលំបាកនិងមានជំងឺមិនដែលខកខានឡើយ។ សកម្មភាពមនុស្សធម៌បែបនេះ ធ្វើឲ្យមន្ត្រីរាជការទាំងអស់ដឹងគុណលោកប្រធានមន្ទីរជានិច្ច មិនអាចបំភ្លេចបានឡើយ៕

អត្ថបទ៖ នរា
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


