Connect with us

ព័ត៌មានជាតិ

សមាជិក ​CPP មួយម៉ឺននាក់​ចូលរួមដង្ហែ​ក្បួន​បិទយុទ្ធនាកា​ឃោសនា​របោះឆ្នោត​នៅ​ក្រុងសៀមរាប

បានផុស

នៅ

នៅថ្ងៃទី​ ៣ ​ខែមិថុនា​ ២០២២ ​នេះសមាជិក​សមាជិកា​របស់​គណបក្សប្រជាជនកម្ពុជា ​ប្រមាណ​ជាង ១ ម៉ឺននាក់​ មកពី ១២ សង្កាត់ ក្នុងក្រុងសៀមរាបបានជួបប្រជុំគ្នានៅមុខផ្សារកុងទន័រចូលរួម​ដង្ហែក្បួន​បិទយុទ្ធនាការឃោសនា​បោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី ៥។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីប្រកាសបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តទី៥នេះ ក្រោម​អធិបតីភាពរបស់សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជា​ប្រធាន​ក្រុមការងាររបស់គណៈកម្មាធិការកណ្តាលចុះជួយខេត្តសៀមរាប។

សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា ក្នុងរយៈពេល១៤ថ្ងៃនេះ គណ​បក្សប្រជាជនកម្ពុជាខេត្តសៀមរាប បានដឹកនាំយុទ្ធនាការឃោស​នានៅទូទាំងខេត្តដល់ទីបញ្ចប់នេះ ដោយបានប្រព្រឹត្ត​ទៅក្នុងបរិយាកាសសេរី អព្យាក្រឹត អហិង្សា និងសុវត្ថិភាព ក្នុងការផ្សព្វផ្សាយ​កម្មវិធីនយោបាយ​របស់គណបក្សខ្លួន។

ម៉្យាងទៀត ការប្រារព្ធបិទយុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តទី៥ នេះ ក្នុងគោលបំណងលើកកម្ពស់ស្មារតី ដល់គ្រប់អង្គ​ការចាត់​តាំងគណបក្ស សមាជិកគណបក្ស អ្នកគាំទ្រគណបក្ស និងប្រជាជន ក្នុងការប្រមូលកម្លាំងសរុប វិធានការសរុប និងមធ្យោបាយសរុប ដើមី្បឆ្ពោះទៅចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តទី៥ និងការពង្រឹងបាននូវប្រពៃណីស្នេហាជាតិ និងកសាងសមិទ្ធផលដ៏ថ្លៃថ្លា​ជូនសង្គមជាតិ៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម