ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ស្នើកូរ៉េជួយបណ្តុះបណ្តាលជំនាញវះកាត់កែសម្ផស្សមុខមាត់
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល បានស្នើឱ្យភាគីកូរ៉េជួយបណ្តុះបណ្តាលជំនាញវះកាត់កែសម្ផស្សមុខមាត់ដល់ក្រុមគ្រូពេទ្យកម្ពុជា ខណៈបច្ចុប្បន្ននេះជំនាញនេះនៅមានចំនួនតិចតួចនៅឡើយ។

ការស្នើសុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែមិថុនានេះ នៅក្នុងសិក្ខាសាលារួមកម្ពុជាកូរ៉េលើកទី២ ស្តីពីជំងឺត្រចៀក ច្រមុះ និងបំពង់ក នៅសណ្ឋាគារហាយ៉ាតរីជិនស៊ីភ្នំពេញ ដែលមានអ្នកជំនាញ សាស្ត្រាចារ្យ និងវេជ្ជបណ្ឌិតមកពីមជ្ឈមណ្ឌលសកលវិទ្យាល័យ ស៊ុនជុនយ៉ាង នៃសាធារណរដ្ឋកូរ៉េជាច្រើនរូប។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការវះកាត់កែសម្ផស្សមុខមាត់នេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះអ្នកជំងឺដែលទទួលការវះកាត់លើផ្នែកច្រមុះត្រចៀក មាត់ធ្មេញ ក្នុងការធ្វើយ៉ាងណាឱ្យពួកគាត់មានសម្រស់ស្រស់ស្អាតដូចមុនបន្ទាប់ពីទទួលការវះកាត់រួច ព្រោះនៅពេលអ្នកជំងឺមានមុខមាត់ស្អាតបាតសមរម្យនឹងធ្វើឱ្យជីវីតរស់នៅក្នុងសង្គមបានពេញលេញ និងល្អប្រសើរ។

លោករដ្ឋមន្ត្រីបានបន្តថា៖ “ប្រទេសកូរ៉េពូកែខ្លាំងណាស់ផ្នែកជំនាញវះកាត់កែសម្ផស្សមុខមាត់ធ្វើឱ្យស្អាតនេះ។ អ៊ីចឹងទេសូមឱ្យកូរ៉េជួយបណ្តុះបណ្តាលជំនាញនេះដល់ក្រុមគ្រូពេទ្យមន្ទីរពេទ្យព្រះអង្គឌួងឱ្យបានច្រើនបន្ថែមទៀត ដើម្បីទទួលបានចំណេះ និងជំនាញទាំងនេះមកព្យាបាល និងវះកាត់ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធិភាព និងគុណភាពខ្ពស់”។
លោករដ្ឋមន្ត្រីបានបន្តទៀតថា បច្ចុប្បន្ននេះមានគ្រូពេទ្យម្នាក់របស់មន្ទីរពេទ្យព្រះអង្គឌួង បានបញ្ជួនទៅរៀនសូត្រជំនាញវះកាត់កែសម្ផស្សមុខមាត់នេះនៅប្រទេសកូរ៉េ ដោយលោកចាត់ទុកថា វាជាចំនួនតិចតូចនៅឡើយដែលសូមឱ្យភាគីកូរ៉េជួយបង្កើនបន្ថែមចំនួនឱ្យបានច្រើនថែមទៀត។

គួរបញ្ជាក់ថា នៅក្នុងអំឡុងពេលនៃសិក្ខាសាលានេះ ភាគីកូរ៉េបានពន្យល់ និងបង្ហាញដល់ក្រុមគ្រូពេទ្យកម្ពុជាអំពី ទី១ ការវះកាត់កែកុនក្បាល និងក ទី២ ករណីសំខាន់ៗនៅមជ្ឈមណ្ឌលសាកលវិទ្យាល័យវេជ្ជសាស្ត្រ ស៊ុនជុនយ៉ាង ទាក់ទងទៅនឹង ត្រចៀក ច្រមុះ បំពង់ក ទី៣ ករណីសិក្សា ត្រចៀក ច្រមុះ បំពង់ក (ច្រៀក) និង ការសិក្សា ត្រៀក ច្រមុះ បំពង់ក (ក្បាល និងក) និង ទី៤ ការពិភាក្សាលើបច្ចេកទេសវះកាត់ចុងក្រោយ ទាក់ទងទៅនឹងត្រចៀក ច្រមុះ បំពង់ក។ ចំណែកខាងភាគីកម្ពុជាបានធ្វើបទបង្ហាញអំពី ទី១. ការចែករំលែកចំណេះដឹងផ្នែក ត្រចៀក ច្រមុះ បំពង់ក ក្បាល និងក ទី២ ការចែករំលែកចំណេះដឹងផ្នែកវះកាត់កែសម្ផស្ស ទី៣ ករណីសំខាន់ៗនៅផ្នែកត្រចៀក នៅមន្ទីរពេទ្យព្រះអង្គឌួង និង ទី៤ ករណីសំខាន់ៗនៅផ្នែកក្បាល និង ក នៅមន្ទីរពេទ្យព្រះអង្គឌួង៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


