Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន ចេញ​សារ​បន្ទាន់​មួយ​ ដោយ​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​កូ​វីដ ក្នុង​សហគមន៍​ឡើងវិញ

បានផុស

នៅ

​មានប្រសាសន៍​តាមរយៈ​សារ​ជា​សំឡេង​នា​យប់​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២២ នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ជាក់ថា នៅថ្ងៃនេះ​កម្ពុជា​បាន​ពិនិត្យឃើញ​អំពី​ការឆ្លង ជំងឺ​កូ​វីដ​១៩ នៅក្នុង​សហគម​ន៍​ឡើងវិញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​សម្ដេច​តេ​ជោ ហ៊ុន សែន ការរកឃើញ​ករណី​ឆ្លង​នៅក្នុង​សហគមន៍​ឡើងវិញ​នេះ​តាមរយៈ​ការធ្វើ​តេស្ត PCR មួយចំនួន និង​អ្នក​ធ្វើតេស្ត​ដើម្បី​បំពេញ​ទម្រង់​បែបបទ​ចេញទៅ​ក្រៅប្រទេស​ជាដើម ហើយ​មួយចំនួនទៀត​តាមរយៈ​អ្នក​ត្រឡប់​មកពី​ក្រៅប្រទេស​។ ទន្ទឹមនឹងនោះ សម្ដេច​ទទួលបាន​ព័ត៌មាន​ដែរ​ថា នៅតាម​ទីកន្លែង​មួយចំនួន ក៏បាន​រកឃើញ​វិជ្ជមាន នៃ​ជំងឺ​កូ​វីដ​១៩ ផងដែរ ដូច្នេះ​អាច​សន្មត់​ថា ជំងឺ​កូ​វីដ​១៩ វា​បានចាប់ផ្ដើម​ឡើងវិញ ទោះបី​ជាមាន​ចំនួន​តិច​ហើយ​មិន​ធ្ងន់ធ្ងរ​ក៏ដោយ​។

ជាមួយគ្នា​នោះ​សម្ដេច​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ឱ្យ​មានការ​ប្រុង ប្រយ័ត្ន ក្នុងការ​ការពារ​សុខ​ភាព​ផ្ទាល់ខ្លួន នៅ​គ្រប់​ទីកន្លែង​ទាំងអស់ ហើយ​ត្រូវមាន​វិធានការ​ហ្មត់ចត់ ដើម្បី​បញ្ចៀស​នូវ​ការរីក​រាលដាល ចូលទៅក្នុង​សហគមន៍ និង​ចូលទៅក្នុង​គ្រួសារ។

​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ឱ្យ ក្រសួងសុខាភិបាល មន្ទីរ​សុខាភិបាល​និង​អាជ្ញាធរ​ពាក់ព័ន្ធ ពិនិត្យ ឱ្យបាន​ដិតដល់ និង​តាមដាន​នូវ​ការវិវត្តន៍​នៃ​ជំងឺ​កូ​វីដ​១៩​នេះ ដើម្បី​បញ្ចៀស​ឲ្យ​បាន​នូវ​ការរីក​រាលដាល​ដ៏​ធ្ងន់ធ្ងរ ដែល​អាច​កើតឡើង​ជាយថាហេតុ​។

សម្តេច​តេ​ជោ​បាន​បញ្ជាក់ទៀតថា ការចេញ​សារ​ជាបន្ទាន់​នេះ ដើម្បី​បញ្ជាក់ថា ជំងឺ Covid-19 បានចាប់ផ្ដើម​កើតឡើង​វិញ​។ ជាមួយគ្នា​នោះ​សម្ដេច​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ដែល​មិនទាន់​ទទួលបាន​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ត្រូវ​រូស​រាន់​ទៅ​ទទួល​វ៉ាក់សាំង​ដូ​ស​ជំរុញ​អោយបាន​គ្រប់គ្នា​។

​បើតាម​សម្តេច​តេ​ជោ ហ៊ុន សែន ប្រសិនបើ​គ្មាន​វិធានការ ហ្មត់ចត់​ទេ ប្រទេស​របស់​យើង នឹង​អាច​វិលត្រឡប់​ទៅរក​ស្ថានភាព ដក​អាក្រក់​ជាមិនខាន​៕

ដោយ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៤ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម