ព័ត៌មានជាតិ
សម្ដេចតេជោស្នើឱ្យដាក់ថវិកាជាតិបញ្ចូលក្នុងគម្រោងដោះមីន ដើម្បីផ្ដាច់ព្រាត់បញ្ហាមីន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២២នេះ បានស្នើឱ្យអាជ្ញាធរមីនធ្វើការផ្ដាច់ព្រាត់ទៅលើបញ្ហាដោះមីននៅកម្ពុជា ហើយចាប់ផ្ដើមដាក់ខេត្ត ស្រុក ឃុំមួយចំនួនជាតំបន់គ្មានមីន។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ០១ កក្កដា ឆ្នាំ២០២២ នៅអាងទឹកត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដោយសម្ដេចបានបញ្ជាឲ្យដាក់កម្លាំងចុះដោះមីន នៅតំបន់ឃុំប៉ោយចារ និងអាងត្រពាំងថ្ម ដើម្បីប្រកាសតំបន់នោះ ជាតំបន់គ្មានមីន និងជាតំបន់សុវត្ថិភាពឱ្យបានឆាប់បំផុតត្រឹមចុងឆ្នាំនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏ថ្លែងជំរុញឲ្យចាប់ផ្ដើមប្រកាសដាក់ខេត្ត ស្រុក និងឃុំ ជាបណ្ដើរៗជាតំបន់គ្មានមីន ដោយស្នើឱ្យលោក អូនព័ន្ធ មុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ដាក់បញ្ចូលថវិកាជាតិសម្រាប់ឆ្នាំ ២០២៣-២០២៤ ជាដំណាក់ៗខាងមុខ ដើម្បីបង្ហើយការងារដោះមីន ហើយចាប់ផ្ដើមប្រកាសបញ្ចប់ខេត្ត ស្រុក ឃុំ ប្រកាសថាជាតំបន់គ្មានមីនតែម្ដង។
សម្ដេចតេជោ មានប្រសាសន៍ថា «កន្លែងខ្លះទៀត យើងត្រូវការតែលុយ ៥ ម៉ឺនដុល្លារទេ យើងទៅរកសុំបរទេស ពិបាកណាស់ ឥឡូវដាក់ចូលក្នុងថវិកាជាតិ ដើម្បីបញ្ចប់នៅកន្លែមួយចំនួនដែលវាជិតអស់ហើយ ប៉ុន្តែវាខ្វះលុយដោះកម្លាំងដោះមីនមាន ជាកម្លាំងស៊ីម៉ាក់ និងវិស្វកម្មកងទ័ព»។

សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់វិស័យឯកជន ក្នុងការចូលរួមសកម្មភាពដោះមីន ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសដែលគ្មានមីនតាមការគ្រោងទុក៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


