ព័ត៌មានជាតិ
លោក លី ធុជ ៖ គណបក្សប្រជាជនកម្ពុជាឈ្នះ សន្តិភាពឈ្នះ និងការអភិវឌ្ឍឈ្នះ
ស្វាយរៀង ៖ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ លោក លី ធុជ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានអញ្ចើញចូលរួមពិធីអបអរសាទរជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជាក្រុងបាវិត ដែលបានទទួលជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ កន្លងមកនេះ។

ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង លោក លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ជូនក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ទាំង៥ និងសមាជិកគណបក្សក្នុងក្រុងបាវិតទាំងអស់ ចំពោះការលះបង់គ្រប់បែបយ៉ាងទាំងពេលវេលា និងធនធានផ្ទាល់ខ្លួន ដើម្បីឧត្តមប្រយោជន៍ប្រទេសជាតិ និងគណបក្សប្រជាជនកម្ពុជា ជាពិសេសលើកកម្ពុជាជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោក លី ធុជ បានលើកឡើងថា “ឆ្នោតមួយសន្លឹករបស់បងប្អូនប្រជាពលរដ្ឋជូនគណបក្សប្រជាជនកម្ពុជា គឺបានឆ្លុះបញ្ចាំងអំពីការសម្រេចចិត្តដ៏ត្រឹមត្រូវក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ។ លោកបន្តទៀត “គណបក្សប្រជាជនកម្ពុជាឈ្នះ សន្តិភាពឈ្នះ និងការអភិវឌ្ឍឈ្នះ”៕




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


