ព័ត៌មានជាតិ
ដឹងទេ! អ្នកជាសះស្បើយពីជំងឺកូវីដ និងអ្នកចាក់វ៉ាក់សាំងបង្ការកូវីដបានប៉ុន្មានថ្ងៃ ទើបអាចផ្តល់ឈាមបាន
បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋមួយចំនួនបានចោទសួរថា តើអ្នកជាសះស្បើយពីជំងឺកូវីដ១៩ និងអ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួច រយៈពេលប៉ុន្មានថ្ងៃទើបពួកគេអាចបរិច្ចាគឈាមបានដោយមិនប៉ះពាល់ដល់សុខភាព?

ពាក់ព័ន្ធនឹងការលើកឡើងនេះ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៃក្រសួងសុខាភិបាលបានមានប្រសាសន៍ថា អ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩គ្រប់ប្រភេទ អាចធ្វើការបរិច្ចាគឈាមបាន ក្រោយពីចាក់រយៈពេល២១ថ្ងៃ ដោយសារតែការសិក្សាទៅលើវីរុសថ្មីអត់ទាន់បានដឹងច្បាស់លាស់នៅឡើយ។ លោកវេជ្ជបណ្ឌិត បានបន្តថា« ប្រទេសកម្ពុជាមានវ៉ាក់សាំងចម្រុះ រាជរដ្ឋាភិបាលមិនប្រកាន់ថាវ៉ាក់សាំងណាឬវ៉ាក់សាំងណានោះទេ ឱ្យតែអាចការពារការឆ្លងជំងឺកូវីដ១៩ គឺចាក់ជូនប្រជាពលរដ្ឋទាំងអស់។ដូចនេះដើម្បីធានាសុវត្តិភាពអ្នកចាក់វ៉ាក់សាំងរួចក្រោយ២១ថ្ងៃ ទើបអាចបរិច្ចគឈាមបាន»។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ផ្ទុយពីកម្ពុជា មានប្រទេសខ្លះ អនុវត្តតែ១៤ថ្ងៃទេ ក្រោយចាក់វ៉ាក់សាំងរួច។ រីឯប្រទេសខ្លះទៀត ដែលបានចាក់វ៉ាក់សាំង ប្រភេទ ភីហ្វាយហ្សឺអនុវត្ត៧ថ្ងៃប៉ុណ្ណោះក្រោយចាក់រួច។
លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថាចំពោះអ្នកជាសះស្បើយពីជំងឺកូវីដក៏អាចផ្តល់ឈាមបានដែរបន្ទាប់ពីបានជាសះស្បើយរយៈពេល២១ថ្ងៃ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា កាលពីមុនអ្នកជាសះស្បើយពីជំងឺកូវីដ១៩ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ បន្ទាប់មកត្រូវត្រួតពិនិត្យមើលតាមម៉ាស៊ីនធំភីស៊ីអ ហើយត្រូវបន្តធ្វើចត្តាឡីស័ក៧ថ្ងៃទៀត បើលទ្ធផលអវិជ្ជមានទើបអាចអនុញ្ញាតឱ្យចេញ។ ប៉ុន្តែក្រោយមកបានកែប្រែដោយគ្រាន់តែធ្វើតេស្តអវិជ្ជមានអាចចេញបានដោយមិនចាំបាច់ធ្វើចត្តាឡីស័កទេ ដែលគោលការណ៍នេះ ដោយសារមានការធ្វើបច្ចុប្បន្នភាពទៅតាមការវិវត្តន៍នៃការរកឃើញជំងឺកូវីដ១៩។

លោកវេជ្ជបណ្ឌិតបានឱ្យដឹងទៀតថា ក្រៅពីនេះជាទូទៅអ្នកចាក់វ៉ាក់សាំងរលាកថ្លើមប្រភេទបេ ក៏អនុវត្តដូចគ្នាដែរ គឺអាចបរិច្ចាគឈាមបាន ក្រោយចាក់បានរយៈពេល២១ថ្ងៃដែលនេះជាគោលការណ៍ដាក់ចេញដោយអង្គការសុខភាពពិភពលោកនិងមានការសិក្សាច្បាស់លាស់តាមបែបវិទ្យាសាស្ត្រ៕ សំអឿន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


