ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ លើកទឹកចិត្ត កុំឲ្យផ្តល់ប្រាក់កម្ចីណាធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន
មន្ត្រីជាន់ខ្ពស់នៃធនាគាតជាតិនៃកម្ពុជាបានលើកទឹកចិត្តដល់ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់កុំផ្តល់ប្រាក់កម្ចីណាដែលធ្វើឱ្យប៉ះពាល់ដក់វិស័យបរិស្ថានដើម្បីការពារនិងទប់ស្កាត់ហានិភ័យទៅលើការប្រែប្រួលអាកាសធាតុ។

ថ្លែងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងហានិភ័យបរិស្ថាន សង្គមនិងអភិបាលកិច្ចនៅល្ងាចថ្ងៃទី១៤កក្កដានេះនៅសណ្ឋាគារឡឺរ៉ូយ៉ាល់ លោកស្រី បណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា បច្ចុប្បន្ននេះការប្រែប្រួលអាកាសធាតុពិភពលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងព្រោះវាបានធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ដូចនេះនៅក្នុងវិស័យធនាគារដែលជាអ្នកផ្តល់ធនគឺយើងចង់ឱ្យពួកគាត់យកចិត្តទុកដាក់ឱ្យបានខ្លាំងបន្ថែមទៀតទៅលើបញ្ហាបម្រែបម្រួលអាកាសធាតុនេះ។
លោកស្រីបានបន្តថា នៅពេលដែលគាត់ឱ្យគេខ្ចីប្រាក់យើងចង់ឱ្យគាត់គិតគូរថា តើអ្នកខ្ចីនោះយកប្រាក់ទាំងនោះទៅប្រើប្រាស់ក្នុងវិស័យអ្វីហើយមានការប៉ះពាល់ដល់បរិស្ថានដែរ ឬទេ។
លោកស្រីបានបន្តទៀតថា «ប្រសិនបើមានការខ្ចីប្រាក់យកទៅអភិវឌ្ឍន៍គម្រោងណាដែលប៉ះពាល់ដល់បរិស្ថានខ្ញុំសូមលើកទឹកចិត្តកុំផ្តល់ឱ្យគាត់ហើយប្រសិនបើការខ្ចីនោះមានការប៉ះពាល់បរិស្ថានខ្លះព្រោះថាជាធម្មតាការអភិវឌ្ឍតែងតែមានការប៉ះពាល់បរិស្ថានដែលមិនអាចចៀសរួចតើធនាគារមានវិធានការយ៉ាងណាដើម្បីកាត់បន្ថយផលប៉ះពាល់នោះ»។

លោកស្រីបានបន្ថែមថា ការបម្រែបម្រួលអាកាសថា តុនេះមិនមែនជាបញ្ហារបស់វិស័យបរិស្ថាននិងវិស័យផ្សេងៗទៀតនោះទេពោលគឺជាបញ្ហាយើងទាំងអស់ដែលមានកាតព្វកិច្ចនិងតួនាទីចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុនេះ។
លោកស្រីបានបញ្ជាក់បន្ថែមថា ដូចនេះហើយទើបធនាគារជាតិសហការជាមួយរាជរដ្ឋាភិបាលចក្រភពអង់គ្លេសបណ្តុះបណ្តាលសមត្ថភាពដល់មន្ត្រីមកពីធនាគារជាតិនិងធនាគារនានាដើម្បីកសាងសមត្ថភាពពួកគាត់ឱ្យយល់ពីការប្រែប្រួលអាកាសធាតុនេះហើយតើវាមានឥទ្ធិពលអ្វីខ្លះទៅលើការរស់នៅរបស់ប្រជាពលរដ្ឋដើម្បីឱ្យស្ថាប័នធនាគារមីមួយៗមានវិធានការដើម្បីចូលរួមដោះស្រាយបញ្ហានេះឱ្យបានល្អប្រសើរព្រោះថាបច្ចុប្បន្ននេះធនាគារជាតិនៅមិនទាន់មានគោលការណ៍ណាមួយដើម្បីកំណត់ឱ្យអនុវត្តលើការងារបម្រែបម្រួលអាកាសធាតុនេះនៅឡើយទេព្រោះថាវាជាបញ្ហាថ្មីទាំងអស់គ្នា។

លោកស្រីបានបញ្ជាក់ថា « ប៉ុន្តែថ្ងៃខាងមុខនៅពេលយើងបានដឹងពីពិន័យច្បាស់លាស់ថាតើអ្វីទៅជាហានិភ័យចំពោះបរិស្ថាន ហានិភ័យចំពោះសង្គមនិងហានិភ័យចំពោះអភិបាលកិច្ចយើងនឹងអាចមានវិធានការជាក់លាក់មួយសម្រាប់គ្រឹះស្ថានធនាគារអនុវត្ត»។
យ៉ាងណាក៏ដោយ លោក ស្រីបានឱ្យដឹងទៀតថា គ្រឹះស្ថានធនាគារខ្លួនឯងក៏គាត់បានគិតគូរពីបញ្ហាការបម្រែបម្រួលអាកាសធាតុនេះដែរព្រោះថាប្រសិនបើមិនបានគិតគូរវែងឆ្ងាយទេពេលអតិថិជនមានជួបបញ្ហាអាជីវកម្មគាត់ក៏មិនអាចទៅមុខបានដែរពោលគឺមានតែចូលរួមទាំងអស់គ្នា។
លោកស្រីបានបន្ថែមទៀតថា «ក្នុងនាមជាអាជ្ញាធរយើងធ្វើដូចអ្វីដែលប្រទេសក្នុងតំបន់និងពិភពលោកបានធ្វើដែរដោយមិនឱ្យហួសពេកនិងមិនឱ្យតិចពេកដែរព្រោះវាជាបញ្ហាការប្រែប្រួលអាកាសធាតុនេះជាបញ្ហាថ្មីទាំងអស់គ្នា»៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


