ព័ត៌មានជាតិ
សម្តេច ហេង សំរិន៖ ជោគជ័យលើការបោះឆ្នោតឃុំ-សង្កាត់ បញ្ជាក់ថា ប្រជាជនត្រូវការគណបក្សប្រជាជនដឹកនាំបន្ត
ប្រសាសន៍របស់សម្តេចមហាពញ៉ាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជាបានធ្វើឡើងនៅក្នុងសុន្ទរកថា បើកសន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ នេះ។
បើតាមសម្តេចមហាពញ៉ាចក្រី ហេង សំរិន ដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត សន្តិសុខ របៀបរៀបរយ គ្មានអំពើហឹង្សា និងការគំរាមកំហែងឡើយ។

សម្តេចបញ្ជាក់យ៉ាងនេះថា “ជោគជ័យដ៏ត្រចះត្រចង់លើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ថ្មីៗនេះ បញ្ជាក់ថា ប្រជាជនកម្ពុជានៅតែត្រូវការតួនាទីរបស់គណបក្សប្រជាជនកម្ពុជាបន្តទៀតក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ភាពសម្បូររុងរឿង និងវិបុលភាព”។

ទោះជាយ៉ាងណា សម្តេចមហាពញ៉ាចក្រី ហេង សំរិន អះអាងថា ជ័យជម្នះ និងសមិទ្ធផល ឬស្នាដៃដែលយើងសម្រេចបានលើគ្រប់ផ្នែក គ្រប់វិស័យ មិនមែនមានន័យថា រាល់ការខិតខំរបស់យើងមិនមានជួបឧបសគ្គ ឬបញ្ហាប្រឈមនោះឡើយ ប៉ុន្តែអាស្រ័យដោយគណបក្សមានភាពត្រឹមត្រូវខាងនយោបាយ មានការគាំទ្រពីប្រជាជនមានរចនាសម្ព័ន្ធចាត់តាំងរឹងមាំ មានធនធានមនុស្សប្រកបដោយគុណធម៌ និងសមត្ថភាពមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ និងមានរបៀបរបបធ្វើការត្រឹមត្រូវនោះ ទើបធ្វើឱ្យយើងជម្នះបាននូវការលំបាកទាំងឡាយ ជាពិសេសធ្វើឱ្យបរាជ័យនូវរាល់ឧបាយកលរបស់ពួកប្រឆាំងជ្រុលនិយម ដែលតែងយកជើងរាទឹក និងប៉ុនប៉ងបំផ្លាញដល់ដំណើរការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានោះ សម្តេចមហាពញ៉ាចក្រី ហេង សំរិន កោតសរសើរចំពោះក្រុមការងារចុះជួយមូលដ្ឋាន និងអង្គការមហាជនគណបក្សគ្រប់ផ្នែក ព្រមទាំងមន្ត្រី និងសមាជិក សមាជិកាគណបក្សទាំងអស់ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យសម្រេច រាល់ភារកិច្ចដែលគណបក្ស និងប្រជាជនប្រគល់ជូន។ ការខិតខំ និងអំពើល្អរបស់យើងតែងទទួលបានការតបស្នងតាមរយៈសន្លឹកឆ្នោតពីប្រជាជនវិញនៅគ្រប់ពេលបោះឆ្នោត៕
អត្ថបទ៖ កោះកែវ






-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


