ព័ត៌មានជាតិ
ផ្លូវលំតាមដងទន្លេមេគង្គ ១ ខ្សែ ធ្លាប់តែពិបាកធ្វើដំណើរ ត្រូវបានជួសជុលដោយផ្លូវបេតុងជំនួសវិញ
ផ្លូវលំតាមដងទន្លេមេគង្គ ១ ខ្សែប្រវែង ១៦ គីឡូម៉ែត្រ ធ្លាប់តែមានភាពលំបាក ក្នុងការធ្វើដំណើរ សម្រាប់សិស្សានុសិស្ស និងប្រជាពលរដ្ឋ ដឹកកសិផល ទៅកាន់ទីផ្សារពេលនេះត្រូវបានមន្ទីរអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង បានសាងសង់ផ្លូវបេតុងជំនួសវិញ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍។

លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានដឹងឲ្យថា ផ្លូវដែលកំពុងសាងសង់ថ្មីនេះចេញពីចំណុចភូមិកាំងមេម៉ាយសង្កាត់ព្រះបាទ ក្រុង-ខេត្តស្ទឹងត្រែងទៅដល់ភូមិដំរីផុង ឃុំកោះសំពាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ត្រូវបានសាងសង់ថ្មី ជាផ្លូវបេតុងជំនួសផ្លូវគ្រួសក្រហម ដើម្បីប្រជាពលរដ្ឋធ្វើចរាចរណ៍ទៅមកបានងាយស្រួល និងបានលើកកម្ពស់សោភ័ណភាពនៅតាមតំបន់នេះផងដែរ ។
លោកអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែងបានបញ្ជាក់បន្ថែមថា លូ-ស្ពាន-ផ្លូវ-តាមបណ្តោយជួរមាត់ទន្លេនេះ ក្រុមការងារបច្ចេកទេសសាងសង់និងប្រឹងប្រែងស្ថាបនាឱ្យហើយរួចរាល់ជាស្ថាពរទៅតាមផែនការ នៅចុងឆ្នាំ ២០២២ នេះ។ លោកបន្តថា ផ្លូវមួយខ្សែនេះជាបណ្តាញតភ្ជាប់គ្នា រវាងទឹកដីក្រុងស្ទឹងត្រែង ទៅទីរួមស្រុកសៀមបូក ហើយប្រជាពលរដ្ឋយើងរស់នៅជួរមាត់ទន្លេមេគង្គ និងមានភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ទៅមក ព្រោះបានសាងសង់លើកឱ្យខ្ពស់ផុតពីទឹក មិនឱ្យទឹកលិចនៅខែវស្សាទៀតទេ។


លោក ម៉ៅ ឃីម ប្រជាពលរដ្ឋនៅភូមិកាំងដីសបានកត់សំគាល់ថា ការអភិវឌ្ឍន៍ផ្លូវស្ពានមួយខ្សែនេះពិតជាបានឆ្លើយតបទៅនិងការចង់បានរបស់ប្រជាពលរដ្ឋ ព្រោះរាជរដ្ឋាភិបាលបានផ្លាស់ប្តូរយុទ្ធសាស្ត្រ ពីផ្លូវគ្រួសក្រហម មកស្ថាបនាជាផ្លូវបេតុងវិញ ព្រោះវាមានភាពរឹងមាំប្រើប្រាស់បានយូរអង្វែង ទោះបីថាការមកសាងសង់មានភាពយឺតយ៉ាវមែន តែវាល្អជាងដែលមិនបានមកធ្វើសោះ។
លោកបញ្ជាក់ថា ពេលផ្លូវនេះសាងសង់ហើយនិងមានភាពងាយស្រួលឡើងវិញទាំងសិស្សានុសិស្សទៅសាលារៀន កសិករដឹកកសិផលទៅកាន់ទីផ្សារនៅទីរួមខេត្ត ប្រជាពលរដ្ឋមានជំងឺឈឺថ្កាត់ទៅមន្ទីរពេទ្យបង្អែកក៏បានឆាប់រហ័សផងដែរ។


សូមបញ្ជាក់ថា៖ ផ្លូវបេតុងថ្មីនេះ មានទទឹង ៥ ម៉ែត្រ បណ្តោយ ១៦ គីឡូម៉ែត្រ ដាក់លូចំនួន ៣២ កន្លែង លូប្រអប់ ០៧ កន្លែង ស្ពានចំនួន ០៩ កន្លែង ជាអំណោយរបស់រាជរដ្ឋាភិបាល អនុវត្ត គម្រោង សាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ សាងសង់ក្នុងដំណាក់កាលទី ១ និងបន្តសាងសង់តភ្ជាប់ទៅឃុំស្រែក្រសាំងនិងឃុំអូរម្រះក្នុងស្រុកសៀមបូកនេះបន្ថែមទៀត ក្នុងចម្ងាយផ្លូវប្រវែងជាង ១០ គីឡូម៉ែត្រនៅឆ្នាំ ២០២៣ខាងមុខ៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


