ព័ត៌មានជាតិ
ក្រសួងសុខាភិបាល បង្ហាញពីរោគសញ្ញា ការចម្លង និងវិធីការពារជំងឺអុតស្វា ក្រោយរកឃើញ ១ ករណីដំបូង
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បង្ហាញពីរោគសញ្ញា ការចម្លង និងវិធីការពារជំងឺអុតស្វា ក្រោយ កម្ពុជា រកឃើញ ១ ករណីដំបូង ជាករណីនាំចូល កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២២ ទៅលើជនជាតិនីហ្សេរីយ៉ា ដែលបានលួចរត់គេចពីប្រទេសថៃ។

តាមរយៈគេហទំព័រផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងដែលបង្ហោះនៅព្រឹកថ្ងៃទី ២៤ កក្កដានេះ បានឲ្យដឹងថា ជំងឺអុតស្វានេះមានរោគសញ្ញាដូចជា ក្តៅខ្លួន ឈឺក្បាលខ្លាំង ហើមកូនកណ្ដុរ ឈឺសាច់ដុំ និងចេញកន្ទួល ដែលមានពងបែកកន្ទួលមានទំនោរប្រមូលផ្ដុំលើមុខ បាតដៃ និងបាតជើងមាត់ ប្រដាប់ភេទ និងភ្នែកអាចរងផលប៉ះពាល់ ដែលរោគសញ្ញា និងកន្ទួលលើស្បែកមានរយៈពេលជាច្រើនសប្ដាហ៍។
នាយកដ្ឋានបានបន្តថា ជំងឺនេះឆ្លងតាមរយៈការប៉ះពាល់រាងកាយផ្ទាល់ ឬប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានរោគសញ្ញា រួមទាំងទំនាក់ទំនងផ្លូវភេទ សំលៀកបំពាក់ ឬសម្ភារៈដូចជា សម្ភារៈបរិភោគ អាហារ ចានក្បាន ដែលអ្នកកើតជំងឺអុតស្វាបានប្រើប្រាស់ឡូកឡំជាមួយគ្នា ឆ្លងតាមរយៈទឹកមាត់អ្នកជំងឺ(មានដំបៅក្នុងមាត់) ឆ្លងពីអ្នកមានផ្ទៃពោះទៅកូនតាមរយៈទងសុក និងឆ្លងពីឪពុកម្ដាយដែលមានវីរុសនេះទៅកូន ព្រោះអំឡុងពេល ឬក្រោយពេលឆ្លងទន្លេតាមរយៈការប៉ះពាល់នឹងស្បែក។ វីរុសនេះមាននៅលើសត្វករកេរព្រៃ ដែលវីរុសនេះមានជាប្រចាំនៅអាហ្វ្រិកខាងលិច និងអាហ្វ្រិកកណ្ដាល ហើយត្រូវបានកំពុងឆ្លងនៅទ្វីបអឺរ៉ុប អាមេរិក កាណាដា និងអាស៊ី។

នាយកដ្ឋានបានណែនាំពីវិធីការពារខ្លួនចំពោះវីរុសនេះ ដោយត្រូវរក្សាអនាម័យខ្លួនប្រាណ លាងដៃជានិច្ចជាមួយសាប៊ូ ឬជែលលាងដៃ ឬអាល់កុលលាងដៃ រក្សាអនាម័យផ្លូវដង្ហើម។ ចៀសវាងការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺអុតស្វា ត្រូវអនុវត្តការរួមភេទប្រកបដោយសុវត្ថិភាព ដោយប្រើស្រោមអនាម័យ បរិភោគចំណីអាហារដែលឆ្អិនល្អ និងរក្សាអនាម័យអាហារទាំងការចម្អិនអាហារឲ្យបានល្អ ចៀសវាងការប៉ះពាល់ជាមួយសត្វរស់ ឬស្លាប់។
បុរសជនជាតិនីហ្សេរីយ៉ាដែលឆ្លងជំងឺអុតស្វារត់គេចពីប្រទេសថៃមានឈ្មោះ អូសម៉ុងសាហាហ្សីរីមមានអាយុ ២៧ ឆ្នាំ កាន់ប៉ាសស្ព័រលេខ A10414328 ជាអ្នកទេសចរ និងមានប្រវត្តិ នៃការធ្វើដំណើរចូលមកទឹកដីថៃ កោះភូកេត នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២២។
បុរសរូបនេះបានគេចខ្លួនពីប្រទេសថៃ ហើយធ្វើដំណើរចូលមកប្រទេសកម្ពុជា ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី ២៣ កក្កដានេះ នៅម្តុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ខណៈបុរសនេះកំពុងតែស្នាក់នៅផ្ទះសំណាក់មួយ នៅផ្លូវ ៤៣០ សង្កាត់ទួលទំពូង។
បន្ទាប់មកក្រសួងសុខាភិបាល បានបញ្ជូនបុរសជនជាតិនីហ្សេរីយ៉ាកើតជំងឺអុតស្វា ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរុស្សី កាលពីវេលាម៉ោង ១៩ និង ១០ នាទីយប់ ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២២។
ក្រសួងសុខាភិបាល សូមអំពាវនាវអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺជនជាតិនីហ្សេរីយ៉ាទាំងអស់ សូមដាក់ខ្លួនដោយឡែក ហើយស្វែងរកការពិនិត្យសុភាព ឬផ្តល់ព័ត៌មានមកក្រុមគ្រូពេទ្យដែលនៅជិតលោកអ្នក ឬជូនព័ត៌មានទៅលេខ ១១៥ ដើម្បីទទួលបានការជួយជ្រោមជ្រែង ពិនិត្យសុខភាព ស្វែងរកការចម្លងបន្ត និងដើម្បីចូលរួមកាត់ផ្ដាច់ខ្សែចម្លងវីរុសអុតស្វានេះឲ្យបានទាន់ពេលវេលា៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


