Connect with us

ព័ត៌មានជាតិ

មកស្តាប់ការបកស្រាយរបស់ស្ថាប័នជំនាញ ជុំវិញការធានារ៉ាប់រងយានយន្តជាកាតព្វកិច្ច

បានផុស

នៅ

ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហើបពីការដាក់ឱ្យប្រើប្រាស់នូវធានារ៉ាប់រងយានយន្តឯកជនជាកាតព្វកិច្ច ដែលជាការទទួលខុសត្រូវរបស់ប្រតិបត្តិករធានារ៉ាប់រង និងម្ចាស់យានយន្តចំពោះសង្គមជាតិ តាមរយៈ​ការធានារ៉ាប់រងដល់ជនរងគ្រោះ ដែលបង្កដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវក្នុងប្រទេសកម្ពុជា។ នេះជាការលើកឡើងរបស់លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធាន​ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារនៅក្នុង«ទិវាធានារ៉ាប់រង» នៅថ្ងៃទី២៥ ខែកក្កដា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងនេះ អាចនឹងដំណើរការក្នុងឆ្នាំ២០២២ បន្ទាប់ពីទីផ្សារធានារ៉ាប់រងរបស់កម្ពុជា បាននិងកំពុងបន្តរីកចម្រើន​យ៉ាងឆាប់ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។

ក្រោយមានការផ្សព្វផ្សាយព័ត៌មាននេះ អ្នកលេងបណ្តាញសង្គម Facebook បានបញ្ចេញមតិផ្សេងៗគ្នា ដោយមិនបានយល់ច្បាស់អំពីអត្ថន័យនៃការអនុវត្តនេះ។

អ្នកលេង Facebook ឈ្មោះ San seksokhom បានបញ្ចេញមតិថា « ហេតុអ្វីត្រូវកំណត់ ឲ្យប្រជាពលរដ្ឋ? ហេតុអ្វីប្រើពាក្យថាកាតព្វកិច្ច? ឬក៏ក្រុមហ៊ុនធានារ៉ាប់រង មានជាប់ពាក់ព័ន្ធអ្វីជាមួយរដ្ឋឬ? ឬរដ្ឋទំនេរខ្លាំងដល់​ថ្នាក់ជួយធ្វើទីផ្សារឲ្យក្រុមហ៊ុនធានារ៉ាប់រង? ឬក៏រដ្ឋបានភាគលាភពីក្រុមហ៊ុនធានារ៉ាប់រង គួរសមមែនទេ បានជាប្រឹងយ៉ាងនេះ?»

អ្នកលេង Facebook ដដែលបានបន្តថា«​ ពន្ធផ្លូវបង់ជាប្រចាំ សាំងថ្លៃ ប្រាក់ខែមិនសូវបានច្រើន ចំណាយគ្រប់មុខ លុយកូនរៀន ថ្លៃទឹក ថ្លៃភ្លើង ថ្លៃកាតទូស័ព្ទ ថ្លៃអ៊ិនធើណេត ថ្លៃហូបចុកប្រចាំថ្ងៃ ថ្លៃចំណាយផ្សេងៗ (មិនរួមដល់អ្នក​នៅផ្ទះជួលផង) សួរថា រស់យ៉ាងម៉េច?»

ក្រោយពីមានការបញ្ចេញមតិស្រដៀងៗគ្នាបែបនេះជាច្រើន និយ័តករធានារ៉ាប់រងកម្ពុជា បានចេញលិខិតតបតាម​សំណួររបស់សារព័ត៌​មានកម្ពុជាថ្មី នៅល្ងាចថ្ងៃទី ២៧ ខែ កក្កដា ឆ្លើយតបដូច្នេះថា ការធានារ៉ាប់រងយានយន្ត​ជាកាតព្វកិច្ច គឺជាគោលនយោបាយគាំពារសុវត្ថិភាពហិរញ្ញវត្ថុក្នុងសង្គម សម្រាប់បុគ្គលម្នាក់ៗ ដែលពាក់ព័ន្ធនឹង​ការធ្វើចរាចរណ៍នៅលើដងផ្លូវសាធារណៈ និងត្រូវបានដាក់ឱ្យអនុវត្តស្ទើរគ្រប់ប្រទេសលើសកលលោក។

និយ័តករធានារ៉ាប់រងកម្ពុជា បានឱ្យដឹងទៀតថា អ្នកប្រើប្រាស់យានយន្តទាំងអស់ សុទ្ធតែមានភារៈទទួលខុស​ត្រូវរៀងខ្លួន ចំពោះអ្នកដំណើរនៅលើដងផ្លូវសាធារណៈ នៅពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ពាក់ព័ន្ធនឹង​ការបញ្ជាយានយន្តរបស់ខ្លួន។ ធានារ៉ាប់រងយានយន្តនឹងផ្តល់ជូនម្ចាស់យានយន្តនូវការទទួលខុសត្រូវលើការទូទាត់សំណងជូនជនរងគ្រោះ។ ប៉ុន្តែករណីម្ចាស់យានយន្តមិនមានការធានារ៉ាប់រងនោះ រាល់ការចំណាយ ឬការខូចខាតនឹងត្រូវប្រើប្រាស់ប្រាក់​សន្សំរបស់ខ្លួន ថែមទាំងឈានដល់ការខ្ចីលុយគេថែមទៀត ដែលធ្វើឱ្យបន្ទុកសេដ្ឋកិច្ចគ្រួសារកាន់តែធ្ងន់ធ្ងរ។

លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានលើកឡើងថា ទីផ្សារធានារ៉ាប់រងនៅកម្ពុជា ក្នុងពេលបច្ចុប្បន្ន មានក្រុមហ៊ុនធានារ៉ាប់រងសរុប៣៩ ក្នុងនោះ ក្រុមហ៊ុនធានារ៉ាប់រងទូទៅមានចំនួន១៨ ក្រុមហ៊ុនធានារ៉ាប់រង​អាយុជីវិត​ចំនួន១៤ និងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៧ ព្រមទាំងមានក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន១។

យោងតាមមាត្រា៣៣ ជំពូកទី៤ ស្តីពីប្រភេទធានារ៉ាប់រងជាកាតព្វកិច្ច ផ្នែកទី១ ការធានារ៉ាប់រងភារៈទទួលខុស​ត្រូវយាន​យន្ត បានចែងថា រូបវន្តបុគ្គល ឬនីតិបុគ្គលជាម្ចាស់យានយន្ត ដែលប្រកបអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមាន​ការធានារ៉ាប់រងយានយន្តរបស់ខ្លួនពីក្រុមហ៊ុនធានារ៉ាប់រងណាមួយលើភារៈទទូលខុសត្រូវ ចំពោះរាល់ការខូច​ខាតបង្ក​ឡើង​ដល់តតិយជន ដែលបណ្តាលមកពីសកម្មភាពនៃយានយន្តរបស់ខ្លួនរូមទាំង រ៉ឺម៉កសណ្តោងគ្រប់ប្រភេទ។

ការធានារ៉ាប់រងនេះ មិនត្រឹមតែមានប្រសិទ្ធភាពចំពោះម្ចាស់យានយន្តប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានប្រសិទ្ធភាពផងដែរ ចំពោះអ្នកបើកបរ និងអ្នកកាន់កាប់ថែនាំយានយន្ត។ ប្រភេទយានយន្តអាជីវកម្មទាំងឡាយ ដែលត្រូវមានធានារ៉ាប់រង ត្រូវកំណត់ដោយអនុក្រឹត្យ។ ប្រភេទយានយន្តផ្សេងទៀត ដែលតម្រូវឱ្យមានធានារ៉ាប់រងជាកាតព្វកិច្ច ក្រៅពីយានយន្តមានកំណត់នៅក្នុងមាត្រា ៣៣ នៃច្បាប់នេះ ត្រូវកំណត់ដោយអនុក្រឹត្យផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ២៨ នាទីutes មុន

អ្នកសរសេរប្លក់ចិន ស្លាប់នៅអាយុ ២៥ឆ្នាំ ដោយសារនិយមទទួលទានអាហារហឹរខ្លាំង

ព័ត៌មានជាតិ៣៣ នាទីutes មុន

អ្នកនាំពាក្យក្រសួងការងារ ទទូចដល់អ្នកប្រើបណ្ដាញសង្គម សូមកុំបំប៉ោងព័ត៌មានមិនពិតរឿងពលករខ្មែរសម្រុកចេញពីថៃ

ព័ត៌មានជាតិ៤១ នាទីutes មុន

បណ្ឌិត យង់ ពៅ៖ ការបិទព្រំដែន និងប្តូរម៉ោងចេញចូលជាឯកតោភាគីរបស់ថៃ គឺជាឥរិយាបថ«ប្រមាថច្បាប់អន្តរជាតិ»

ជីវិតកម្សាន្ដ២ ម៉ោង មុន

ពីកំពូលតារា K-pop លំដាប់កំពូល Onew ក្រុម SHINee ប្រឈមរឿងអាស្រូវ រហូតបាត់បង់ឱកាស

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងអប់រំ៖ ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារផ្តល់ឱកាសការងារថ្មីដល់យុវជនជាង ១ម៉ឺនកន្លែង

ព័ត៌មានជាតិ១៩ ម៉ោង មុន

លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន

ព័ត៌មានជាតិ៣ ម៉ោង មុន

ច្រកទ្វារអូរស្មាច់ ច្រកទ្វារជាំ និងច្រកទ្វារជប់គគីរខេត្តឧត្តរមានជ័យ ត្រូវថៃបិទជាឯកតោភាគី

នយោបាយ៦ ម៉ោង មុន

បណ្ឌិត ឥន សុផល៖នាយករដ្ឋមន្ត្រីថៃនៅក្មេងខ្ចីផ្នែកនយោបាយពេក ត្រូវក្រុមអាមាត្យ និងយោធា ក្រឡុកឡើងវង្វេងប្រវត្តិសាស្ត្រហើយ!

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ប្រធានាធិបតីកូរ៉េខាងត្បូងបន្ទោស ហ្សេលេនស្គី ថា មិនចេះនយោបាយ ចូលចិត្តតែធ្វើឲ្យពូទីន ខឹង 

សន្តិសុខសង្គម២២ ម៉ោង មុន

ថៃបិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ឯកតោភាគី

Sokha Hotels

ព័ត៌មានពេញនិយម