ព័ត៌មានជាតិ
ការប្រកួតពានរង្វាន់វាយសី មនុស្សធម៌ ឆ្នាំ២០២២ នៅខេត្តសៀមរាប ជួយសិស្សក្រីក្រ
ដោយមានការជួយជំរុញ គាំទ្រក្នុងវិស័យកីឡាវាយសី ពីលោក ទៀ សីហា អភិបាលខេត្ត សៀមរាប ក្លឹបវាយសី SBC ខេត្តសៀមរាប បើកការប្រកួតកីឡាវាយសី មនុស្សធម៌ ឆ្នាំ២០២២ ដែលរៀបចំឡើងសម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប ក្រោមកិច្ចសហការជាមួយ សណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល សាលាអង្គការបណ្តុះបណ្តាលវិជ្ជាជីវៈ Spoon Cambodia សាលាអង្គការបណ្តុះបណ្តាលវិជ្ជាជីវៈ Ecole Du Bayo និងមូលនិធិកុមារអង្គរ ដើមី្បរកមូលនិធិក្នុងការទ្រទ្រង់ដល់សិស្សក្រីក្រ រៀននៅសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល ខេត្តសៀមរាប នៅចុងសប្តាហ៍ ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ២០២២នេះ។

ការប្រកួតវាយសី មនុស្សធម៌នេះ ប្រព្រឹត្តទៅក្រោមវត្តមានរបស់ លោក សោម សមស័ក្ត ប្រធានសម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប និង លោក ហ្វ្រង់ ស្វ័រស្នូ បែលីន នាយកសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល ដោយមានការនិមន្ត និងចូលរួមពីនិសិត្ស សិស្ស និង កីឡាករ កីឡាការនី មកពីក្លឹបក្នុងខេត្តចូលរួមប្រកួត។

លោក សោម សមស័ក្ត ប្រធានសម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប បានបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់អភិបាលខេត្ត ក្នុងការជម្រុញលើវិស័យកីឡាវាយសី ដើមី្បជាមនុស្សធម៌ សម្រាប់ការទ្រទ្រង់ដល់សិស្សក្រីក្រ ដែលបានកំពុងបំពេញការសិក្សានៅសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល និង ដើមី្បបង្កើននូវកញ្ចប់មូលនិធិ អាហារូបករណ៍ ជូនដល់សិស្សក្រីក្រ ដែលសាលាបានធ្វើការជ្រើសរើសសិស្សក្រីក្រ មកពីបណ្តាខេត្ត ស្រុកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចូលមកសិក្សានៅសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូលខេត្តសៀមរាប។

លោកបានបន្តទៀតថា វិស័យកីឡានេះមានសារៈសំខាន់ដល់យើងគ្រប់រូប ធ្វើឱ្យមានសុខភាពមាំមួន ប្រាជ្ញា ឈ្លាសវៃ ព្រមទាំងចលករមួយលើការទំនាក់ទំនងល្អក្នុងវិស័យសេដ្ឋកិច្ចសង្គម។ លោកបន្តថា នេះជាសកម្មភាព ចែករំលែកធនធាន ក្នុងការគាំទ្រឧបត្ថម្ភដល់វិស័យអប់រំ បណ្តុះបណ្តាលក្នុងនិងក្រៅប្រព័ន្ធដល់សិស្សខ្សត់ខ្សោយធនធាន ហើយក៏ជាបេសកកម្មមនុស្សធម៌មួយដែលយើងទាំងអស់គ្នាបានធ្វើឡើង ក្នុងការចូលរួមចំណែកជួយសង្គមជាតិ។

ម៉្យាងទៀតវិស័យកីឡាក៏ជា ចលនាមនុស្សធម៌មួយក្នុងការកៀគរនូវថវិកា ដើមី្បទ្រទ្រង់ដល់ជនក្រីក្រ រងគ្រោះដោយគ្រោះធម្មជាតិ និង ផ្តល់ជូនដល់ មន្ទីរពេទ្យ សំខាន់មន្ទីរពេទ្យគន្ធបុប្ផា និង មន្ទីរពេទ្យកុមារអង្គរជាដើម។ ក្នុងនោះដែរ លោក សោម សមស័ក្ត ក៏បានលើកនៅគម្រោងក្នុងការរៀបចំប្រកួតវាយសី មនុស្សធម៌ នៅចុងឆ្នាំ២០២២នេះ ក្នុងចលនាកៀគរពីសប្បុរសជន តាមរយៈការប្រកួតវាយសីប្រចាំឆ្នាំ ដើម្បីទ្រទ្រង់ដល់មន្ទីរពេទ្យទាំងពីរនេះផងដែរ។ លោក ក៏បាននាំយកនូវថវិការបស់ លោក ទៀ សីហា និង លោកជំទាវ ចំនួន ៣ ពាន់ដុល្លារជូនដល់សាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល និង ៥០០ ដុល្លារ ជូនដល់សាលាអង្គការបណ្តុះបណ្តាលវិជ្ជាជីវៈ Spoon Cambodia និង ៥០០ ដុល្លារទៀតជូនដល់ សាលាអង្គការបណ្តុះបណ្តាលវិជ្ជាជីវៈ Ecole Du Bayo ។

លោក ហ្វ្រង់ ស្វ័រស្នូ បែលីន នាយកសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល បានធ្វើការថ្លែងអំណរគុណដល់លោកប្រធានសម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប និង ជាម្ចាស់ក្លឹបវាយសី SBC ដែលបាន រួមសហការបានល្អជាមួយសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល ក្នុងការរៀបចំការប្រកួតប្រកបដោយភាពរលូន ទៅតាមបច្ចេកទេសស្តង់ដា អន្តរជាតិ។ លោកបានបញ្ជាក់ថា នៅរៀងរាល់ឆ្នាំ សាលាបានចុះជ្រើសរើសសិស្សនៅតាមមូលដ្ឋាននៃខេត្តឆ្ងាយៗ យកមកធ្វើការបណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវៈផ្សេងៗ។ តែដោយក្នុងរយៈពេល ២ ឆ្នាំមកនេះ នៅលើពិភពលោក ជួបនូវវិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យសាលាមានការខ្វះខាត ក្នុងការទ្រទ្រង់ដល់ការសិក្សារបស់សិស្ស។ ម៉្យាងទៀតការប្រកួតវាយសី មនុស្សធម៌នេះ គឺជាកាយវិការដ៏សប្បុរសធម៌ របស់កីឡាករ កីឡាការនី ក្នុងការចូលរួមចលនាមនុស្សធម៌៕
អត្ថបទ៖ គឿន វេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


