ព័ត៌មានជាតិ
EU សម្លឹងឆ្ពោះទៅសម្តេចតេជោ ធ្វើជាប្រធាន កិច្ចប្រជុំកំពូលរម្លឹកអនុស្សាវរីយ៍ អាស៊ាន-អឺរ៉ុប
សហភាពអឺរ៉ុប EU សម្លឹងឆ្ពោះទៅរកការស្វាគមន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើជាប្រធាន នៃកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍ខួបទី៥៥ រវាងអាស៊ាន និងសហភាពអឺរ៉ុប។

ថ្លែងក្នុងសន្និសីទកាសែត នៅយប់ថ្ងៃទី០៤ ខែសីហានេះ លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ បានឱ្យដឹងថា ចំពោះកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងសហភាពអឺរ៉ុប បានអនុម័តលើផែនការសកម្មភាពស្ដីពី ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប សម្រាប់ឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៧ ដែលនឹងតម្រង់ទិសកិច្ចសហប្រតិបត្តិការសម្រាប់ភាគីទាំងពីរ សម្រាប់រយៈពេល ៥ ឆ្នាំទៅមុខ។

លោក គង់ ភោគ បញ្ជាក់បន្ថែមថា៖ “កិច្ចប្រជុំក៏បានទន្ទឹងរង់ចាំកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងប្រ៊ុចសែល ដើម្បីរំឭកខួបលើកទី៥៥ នៃទំនាក់ទំនងកិច្ចសន្ទនានេះ។ សហភាពអឺរ៉ុបសម្លឹងឆ្ពោះទៅរកការស្វាគមន៍សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីធ្វើជាប្រធាន នៃកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍ជាមួយនឹងភាគីអឺរ៉ុប”។

លោក គង់ ភោគ មានប្រសាសន៍បន្តថា កិច្ចប្រជុំក៏បានបញ្ជាក់អំពីការសហការផ្នែកនយោបាយ សន្តិសុខដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដែនសមុទ្រជាមួយសហភាពអឺរ៉ុប ដោយផ្អែកលើកិច្ចសហការលើវិស័យអាទិភាពក្នុងចក្ខុវិស័យស្តីពី ឥណ្ឌូប៉ាស៊ីហ្វិក និងយុទ្ធសាស្ត្រសហភាពអឺរ៉ុប សម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូប៉ាស៊ីហ្វិច ដោយអនុលោមតាមអាស៊ាន។

ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងសហភាពអឺរ៉ុប បានរំឭកឡើងវិញអំពីសារៈសំខាន់នៃការបន្តការងារឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជសេរីអាស៊ាន-សហភាពអឺរ៉ុប ទន្ទឹមការរង់ចាំការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសទូលំទូលាយអាស៊ាន-សហភាពអឺរ៉ុប និងក្រុមការងាររួមគ្នាលើប្រេងដូង ដើម្បីដោះស្រាយវិវាទនេះ ជំរុញឱ្យមានការធ្វើពាណិជ្ជកម្មទៅលើវិស័យមួយនេះឱ្យបានទៅមុខ។

គួរបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់អាស៊ាន ក៏ដូចជាដៃគូសន្ទនា ដើម្បីពិនិត្យ និងពិភាក្សាលើបញ្ហាទាំងឡាយ ហើយដាក់ចេញជាសេចក្តីសម្រេចចិត្តនានាសម្រាប់មេដឹកនាំកំពូលរបស់អាស៊ាន និងប្រទេសដៃគូសន្ទនា សម្រេចក្នុងកិច្ចប្រជុំកំពូលរបស់អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា នោះ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


