Connect with us

ព័ត៌មានជាតិ

៥ សីហា ​ជាថ្ងៃកំណើតដើម​ពិតប្រាកដ​របស់សម្ដេចតេជោ ហ៊ុន សែន​

បានផុស

នៅ

​នៅថ្ងៃទី ៥ ខែសីហា នេះ​គឺជាថ្ងៃ​កំណើតដើមពិតប្រាកដរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ ដែលតុលាការ​ទើបតែ​កាត់តម្រឹម​ឱ្យត្រូវ​នឹងថ្ងៃកំណើតពិតប្រាកដ ក្រោយពេលសម្ដេចបានប្រើថ្ងៃកំណើតមិនត្រឹមត្រូវ រយៈពេល ៤៣ ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រសូត្រនៅថ្ងៃ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង។

នៅក្នុងពេលអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី ៥ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរព្រះគុណ​ចំពោះព្រះមហា​ក្សត្រ និងសម្ដេចម៉ែ ដែលព្រះអង្គបានប្រទានព្រះរាជសារជូនពរប្រទានពរចំពោះសម្ដេច នៃគម្រប់​ខួបលើកទី ៧០ ឆ្នាំ និងឈានចូល ៧១ នៅថ្ងៃនេះ។

ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអរគុណ​ដល់ថ្នាក់ដឹកនាំ និងបងប្អូនជនរួមជាតិ​ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលបានផ្ញើរសារជូនពរ​សម្ដេច​នៅថ្ងៃនេះ​៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ១ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សិង្ហបុរី ប្រកាសថា ខ្លួននឹងស៊ើបអង្កេតករណីកប៉ាល់កុងតឺន័រ Dali បុកជាមួយស្ពាន Francis Scott Key

Sokha Hotels

ព័ត៌មានពេញនិយម