ព័ត៌មានជាតិ
ចំពោះមុខមន្រ្តីកម្ពុជា រដ្ឋមន្ត្រីការបរទេសឥណ្ឌា សន្យាជំរុញឱ្យមានការហោះហើរត្រង់មកកម្ពុជា
រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក S. Jaishankar បានសន្យាចំពោះមុខម្ចាស់ផ្ទះកម្ពុជាថានឹងជំរុញឱ្យភ្ញៀវទេសចរប្រទេសខ្លួនមកទស្សនាកម្ពុជាកាន់តែច្រើនទៀត ពិសេសនឹងរៀបចំឱ្យមានការហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជា។
ការសន្យានេះធ្វើឡើងក្នុងពេលឯកឧត្ដមធ្វើទស្សនកិច្ចនៅរមណីយដ្ឋានអង្គរ ខេត្តសៀមរាប នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ពោលគឺក្នុងដំណើរមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅកម្ពុជា ចាប់ពីថ្ងៃទី៣-៥ ខែសីហា ឆ្នាំ២០២២។

ក្នុងដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្ត្រីបានទៅទស្សនាប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម សារមន្ទីរវាយនភណ្ឌប្រពៃណីគង្គា (Ganga Agent Traditional Textile) ដែលជាជំនួយរបស់សាធារណរដ្ឋឥណ្ឌា សាងសង់នៅឆ្នាំ២០១០។ នៅពេលរាត្រី លោកក៏បានចូលរួមក្នុងពិធីជប់លាង និងទស្សនាការសម្តែងសិល្បៈនៅប្រាសាទក្រវាន់។

រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌា បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះការរៀបចំបដិសណ្ឋារកិច្ចរបស់កម្ពុជា ហើយលោករដ្ឋមន្រ្តីបានសន្យាថានឹងជំរុញឱ្យភ្ញៀវទេសចរឥណ្ឌាមកទស្សនាកម្ពុជាកាន់តែច្រើន និងរៀបចំឱ្យមានការហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជាឱ្យបានកាន់តែច្រើនដែរ។
ក្នុងនាមក្រសួងទេសចរណ៍ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដែលបានសហការល្អជាមួយក្រសួងទេសចរណ៍កម្ពុជាក្នុងការផ្សព្វផ្សាយទេសចរណ៍រួមគ្នា ជាពិសេសកម្មវិធីទស្សនាវិថីទេសចរណ៍កម្ពុជា (Cambodia Tourism Roadshow) នៅប្រទេសឥណ្ឌា ការរៀបចំទិវាយោគៈអន្តរជាតិជារៀងរាល់ឆ្នាំ នៅតាមគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា។
លោករដ្ឋមលេខាធិការបានគូសបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២២ អាស៊ានទទួលបានទេសចរអន្តរជាតិប្រមាណ៧.២លាននាក់ កើនឡើង ២៨០% ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ និងថយចុះ ៩៤% ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩។ បន្ទាប់ពីបើកប្រទេសឡើងវិញ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៥០ម៉ឺននាក់ កើនឡើង ៣៩៤% បើធៀបនឹងឆ្នាំ២០២១ ដែលក្នុងនោះ៧,៦៨៧នាក់ជាភ្ញៀវទេសចរឥណ្ឌា។
ការកើនឡើងដ៏ធំនេះបានឆ្លុះបញ្ចាំងថា ទីផ្សារឥណ្ឌាគឺជាទីផ្សារដ៏មានសក្ដានុពលសម្រាប់កម្ពុជាក្នុងឆ្នាំខាងមុខ ហើយកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ភ្ញៀវទេសចរ គ្រប់ជាតិសាសន៍ គ្រប់តំបន់ និងគ្រប់ទិសទី៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


