ព័ត៌មានជាតិ
ហុង ប៉ាវ ភោជនីយដ្ឋានចិនកាតាំងដ៏ល្បីបំផុតនៅប្រទេសថៃ មានវត្តមាននៅប្រទេសកម្ពុជា
ហុងប៉ាវ (Hong Bao) ដែលជាភោជនីយដ្ឋានចិនកាតាំងដ៏ល្បីបំផុតមួយ មានសាខាជាង ១០ទីតាំង នៅក្នុងប្រទេសថៃ ឥឡូវនេះបានមានវត្តមាននៅរាជធានីភ្នំពេញ នៃប្រទេសកម្ពុជាហើយ។
ភោជនីដ្ឋានហុងប៉ាវនេះ មានទីតាំងស្ថិតនៅក្នុងសណ្ឋាគារ ត្រែប (Tribe) (អតីតសណ្ឋាគារឆ្នេរទន្លេ) វិថីស៊ីសុវត្ថិ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ក្បែរខាងជើងរបងខាងត្បូងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពូជា (CDC ) ឬចម្ងាយត្រឹមតែមួយនាទី ពីទីតាំងរមណីដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ហើយត្រូវបានបើកសម្ពោធជាផ្លូវការ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២។

លោក ឡូ សុគន្ធ ដែលជាម្ចាស់ហាង ហុងប៉ាវ នៅកម្ពុជា បានឱ្យដឹងថា ភោជនីយដ្ឋានចិនកាតាំង យីហោ ហុងប៉ាវ គឺមានភាពល្បីល្បាញ និងបានបើកសាខាជាង ១០ទីតាំង នៅប្រទេសថៃ។ លោកបានបន្តថានៅកម្ពុជាលោកបានជ្រើសរើសរាជធានីភ្នំពេញសម្រាប់បើកភោជនីដ្ឋានហុងប៉ាវ ពោលគឺនៅក្នុងសណ្ឋាគារត្រែប ដោយសារវាជាទីតាំងអំណោយផលប្លែកជាមួយបរិយាកាសល្អបរិសុទ្ធជាប់មាត់ទន្លេ ដែលលាយបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះ ជាមួយរចនាបទបែបចិន រួមជាមួយនឹងមុខម្ហូបចិនផ្សេងៗ និងឌីមសាំថ្មីៗ ដែលនិងចាប់ផ្តើមបើកបំរើអតិថិជន ជាផ្លូវការ ចាប់ពីខែសីហាឆ្នាំ២០២២នេះតទៅ។
លោក ឡូ សុគន្ធ បានបន្តទៀតថា ជាងនេះទៀតរាជធានីភ្នំពេញជាទីតាំងល្អបំផុត ទាំងវប្បធម៌ នយោបាយ និងទេសចរណ៍ ដែលជាចំណុចប្រមូលផ្តុំ និងប្រជុំដោយអ្នវិនិយោគិនជាតិ អន្តរជាតិ ពិសេសវិនិយោគិនចិន បោះទុនរកស៊ីច្រើន ហើយពិតណាស់ អ្នកទាំងនោះ ប្រាកដជាចូលចិត្ត មុខម្ហូបចិន ហើយនិងមកកាន់ភោជនីយដ្ឋាន ហុងប៉ាវ ដែលជាភោជនីយដ្ឋានចិនកាតាំងដ៏ល្បី ដែលមានឈ្មោះ បោះសំលេងជាយូរមកហើយ នៅប្រទេសថៃ។

លោកបានបន្ថែមថា «មិនទាន់ទាំងបើកដំណើរការស្រួលបួលផង ហុងប៉ាវ មានអ្នកគាំទ្រយ៉ាងច្រើន ដូច្នេះខ្ញុំមានសុទិដ្ឋិនិយមថា ភោជនីយដ្ឋានចិនកាតាំង ហុងប៉ាវ នៅទីនេះ (ប្រទេសកម្ពុជា) និងទទួលបានភាពជោគជ័យ និងការគាំទ្រច្រើនពីអតិថិជន ជាជនជាតិចិន រួមទាំងខ្មែរខ្សែស្រឡាយចិន និងប្រជាពលរដ្ឋខ្មែរទូទៅផងដែរ»។
ដោយឡែក លោក ណុបប៉ាដុន ណារិទ្ធតាគុម (Noppadon Narittakurn) មកពីភោជនីដ្ឋាន ហុងប៉ាវ សាខាប្រចាំនៅប្រទេសថៃ ក៏បានបង្ហាញសុទិដ្ឋិនិយមផងដែរថា ហុងប៉ាវ នៅរាជធានីភ្នំពេញ អាចទទូលបានជោគជ័យ និងការគាំទ្រច្រើនពីអតិថិជន ហើយថាអាចនិងមានអំណោយផលល្អជាងប្រទេសថៃទៀតផង។ បើតាម លោក ណុបប៉ាដុន, ហុង ប៉ាវ (Hong Bao) គឺជាភោជនីយដ្ឋានមួយ ក្នុងចំណោមភោជនីយដ្ឋានបែប Cantonese-Style ដ៏ល្អបំផុត នៅក្នុងប្រទេសថៃ ដែលផ្តល់នូវមុខម្ហូបផ្សេងៗនៅក្នុងបរិយាកាស ទទួលទានអាហារទំនើប និងប្រណិតភាព ព្រោះហុង ប៉ាវ (Hong Bao) ប្រើប្រាស់គ្រឿងផ្សំស្រស់ៗ និងតាមរដូវកាល ដើម្បីបង្ហាញនូវម្ហូបឆ្ងាញ់ៗ ខណៈមុខម្ហូបនីមួយៗ មានរសជាតិឈ្ងុយឆ្ងាញ់ ដែលបង្កើតឡើងដោយក្រុមចុងភៅ ដែលមាន បទពិសោធន៍មកពីប្រទេសចិន។ លើសពីនេះ ហុង ប៉ាវ (Hong Bao) ផ្តល់ជូននូវ ឌីមសាំ ដែលធ្វើដោយមេចុងភៅជាប្រចាំថ្ងៃ ជាមួយនឹងពាក្យស្លោក “The Best Dim Sum in Town” ដែល ធានានូវបទពិសោធន៍ទទួលទានអាហារដ៏អស្ចារ្យ និងមិនអាចបំភ្លេចបាន ដែលលោកអ្នកមិនធ្លាប់មានពីមុនមក។

គួរបញ្ជាក់ថា ប្រភពដើមនៃឈ្មោះ “ហុង បាវ” មកពីពាក្យចិន ដែលមានន័យថា “ស្រោមសំបុត្រក្រហម” (ដែលប្រជាជនថៃល្បីថាជា ‘អាំងប៉ាវ’)។ ស្រោមសំបុត្រក្រហមនេះ ជាធម្មតាមានលុយនៅខាងក្នុង ដែលជាអំណោយប្រពៃណី ក្នុងឱកាសបុណ្យចូលឆ្នាំចិន ហើយពណ៌ក្រហម ក៏តំណាងឱ្យសុភមង្គល និងសំណាងល្អផងដែរ។ ហុងប៉ាវ (Hong Bao) ចែកចេញជាពីរទម្រង់ ទីមួយគឺ ‘ភោជនីយដ្ឋានដើម ហុងប៉ាវ (Hong Bao) ដែលបម្រើទាំងមុខម្ហូបតាមលំដាប់ និង Dim Sum ផ្សេងៗដូចជា ‘ទាប៉េកាំង’, និងម្ហូបពិសេសផ្សេងៗទៀត។ ចំណែកមួយទៀតគឺ ‘ហុង ប៉ាវ (Hong Bao) Dim Sum House’ មានលក់តែ Dim Sum និងម្ហូបចិនដែលងាយស្រួលញ៉ាំផ្សេងទៀតដូចជា; ម្ហូបអាហារសម្រន់ បបរ និងមុខម្ហូបផ្សេងទៀត៕




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ