ព័ត៌មានអន្ដរជាតិ
ប្រទេសអាស៊ានចំនួន ៥ មានបើកហាងអាហារប្រ៊េនរបស់ កូរ៉េខាងជើង ប៉ុន្តែជាប់សង្ស័យបម្រើទិសដៅផ្សេង
យោងតាមសារព័ត៌មាន NK News របស់សហរដ្ឋអាមេរិក ដែលផ្តោតសំខាន់លើទិន្នន័យ និងព័ត៌មានពីប្រទេសកូរ៉េខាងជើង បានបង្ហាញថា កូរ៉េខាងជើងដែលគ្រប់គ្នាស្គាល់ថាជាប្រទេសកុម្មុយនីស្តផ្តាច់ការ ពុំសូវមានប្រជាប្រិយភាពលើទំនាក់ទំនង ប៉ុន្តែផ្ទុយទៅវិញ ប្រទេសនេះមានបណ្តាញអាជីវកម្មរបស់ខ្លួន ប្រមាណជាង ១០០ កន្លែងនៅទូទាំងតំបន់អាស៊ី ក្នុងនោះក៏មានទាំងបើកដំណើរការនៅបណ្តាប្រទេសតំបន់អាស៊ានផងដែរ ។
ផ្តោតទៅលើតែតំបន់អាស៊ាន ទិន្នន័យពីសារព័ត៌មានដដែលបានបង្ហាញថា បណ្តាញអាជីវកម្មដែលមកពីប្រទេសរបបផ្តាច់ការល្បីនឹងអាវុធនុយក្លេអ៊ែរនោះ មានវត្តមាន និងបើកដំណើរការសុទ្ធសឹងនៅទីតាំងលំដាប់ទីក្រុងប៉ូលសេដ្ឋកិច្ចធំៗ និងទីក្រុងទេសចរណ៍ ។ ក្នុងនោះ ករណីបណ្តាញអាជីវកម្មគឺជាទម្រង់ហាងអាហារ និងភោជនីយដ្ឋានប្រ៊េនកូរ៉េខាងជើង ហើយបានឈរជើងក្នុងទីក្រុងនៃប្រទេសតំបន់អាស៊ីអាគ្នេយ៍ដែលមានដូចជា៖
១- រដ្ឋធានីវៀងចន្ទន៍ និងទីក្រុងវ៉ាងវៀង, ខេត្តហ្លួងព្រះបាង ប្រទេសឡាវ

២-រដ្ឋធានីហាណូយ ទីក្រុងហូជីមិញ ទីក្រុងដាណាង ប្រទេសវៀតណាម

៣-រាជធានីបាងកក ទីក្រុងប៉ាតាយ៉ា ប្រទេសថៃ

៤-រដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី

៥- រដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី

គួរកត់សម្គាល់ដែរថា ប្រភេទភោជនីយដ្ឋានរបស់កូរ៉េខាងជើងដែលបើកក្នុងតំបន់អាស៊ីទាំងមូល ត្រូវបានអ្នកសង្កេតការណ៍ និងជាអតីតអ្នករស់នៅប្រទេសកូរ៉េខាងជើងបង្ហើបប្រាប់ថា គឺជាកន្លែងសម្រាប់លាងលុយកខ្វក់ ហើយក៏ជាកន្លែងរកប្រភពលុយបន្ថែមសម្រាប់យកទៅផ្គត់ផ្គង់រដ្ឋាភិបាលកូរ៉េខាងជើងទៅតាមកាលកំណត់។ ក្នុងមួយឆ្នាំៗគិតជាទឹកប្រាក់គឺត្រូវមានពី ១ ម៉ឺនទៅ ៣ ម៉ឺនដុល្លារអាមេរិក ទៅកាន់រដ្ឋាភិបាលព្យុងយ៉ាង។
បន្ថែមពីនោះ អ្នកជំនាញស៊ើបការណ៍អន្តរជាតិក៏បានលើកបង្ហាញត្រួសៗពីទិដ្ឋភាពពិតនៃហាងអាហារ ឬភោជនីយដ្ឋានរបស់កូរ៉េខាងជើង គឺជាជម្រកប្រតិបត្តិការក្រៅប្រទេសរបស់ខ្លួន ដែលមានបុគ្គលិកលាយឡំ និងអ្នកបច្ចេកវិទ្យាសម្រាប់ប្រតិបត្តិការជាបណ្តាញផ្សេងៗ ក៏ដូចជាអ្នកមេការចាំត្រួតពិនិត្យសកម្មភាពរបស់បុគ្គលិកបម្រើការក្នុងហាង ដែលត្រូវផ្លាស់ប្តូររៀងរាល់ ៣ ឆ្នាំម្តងសម្រាប់បម្រើឱ្យនយោបាយរដ្ឋាភិបាលរបបកុម្មុយនីស្តមួយនេះ៕
ប្រែសម្រួល៖ មាន រតនា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


