ព័ត៌មានជាតិ
ភោជនីយដ្ឋាន និងអាហារដ្ឋាន ៩កន្លែង ក្នុងក្រុងសៀមរាប ទទួលបានលិខិតអនុញ្ញាតឲ្យបម្រើសេវាកម្ម នៅនឹងកន្លែងក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្ត និងក្រុមការងារ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១នេះ បានទទួលការអនុញ្ញាតពីលោក ទៀ សីហា អភិបាលខេត្តសៀមរាប ផ្ដល់លិខិតអនុញ្ញាត ឲ្យបម្រើសេវាកម្មចំណីអាហារនៅនឹងកន្លែង ជូនដល់ទីតាំងអាហារដ្ឋាន និងភោជនីយដ្ឋានចំនួន ៩ ក្នុងក្រុងសៀមរាប ដើម្បីសម្រួលដល់ការប្រកបអាជីវកម្ម និងភ្ញៀវទេសចរ ស្របពេលថ្ងៃឈប់សម្រាក នៃពិធីបុណ្យភ្ជុំបិណ្ឌ។
តាមការលើកឡើង របស់លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្ត បន្ទាប់ពីមានការបើកតំបន់ក្រហម និងតំបន់លឿងទុំ ក្នុងភូមិសាស្ត្រខេត្តសៀមរាបមក ក្រុមការងារចម្រុះរដ្ឋបាលខេត្ត និងក្រុមការងារជំនាញរបស់មន្ទីរទេសចរណ៍ខេត្ត បានចុះមកពិនិត្យ និងវាយតម្លៃទីតាំងអាជីវកម្មជាបន្តបន្ទាប់ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ អាចបើកអាជីវកម្មឡើងវិញ។
លើសពីនោះ លោកប្រធានមន្ទីរទេសចរណ៍ខេត្ត ក៏បានជំរុញដល់ម្ចាស់ទីតាំងជីវកម្មនានា ណែនាំដល់បុគ្គលិកពាក់បណ្ណបានទទួលការចាក់សាំង និងផ្ដល់ការបញ្ចុះតម្លៃដល់អតិថិជនណា ដែលទទួលបានការចាក់វ៉ាក់សាំងផងដែរ ដើម្បីបង្ហាញពីទំនុកចិត្ត និងកាត់បន្ថយហានិភ័យ ដល់សុខភាពភាគីទាំងសងខាង។
បើតាម លោក ធឹម សេរីវុឌ្ឍ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នៃមន្ទីរទេសចរណ៍ខេត្តសៀមរាប បញ្ជាក់ថា ការស្នើលិខិតអនុញ្ញាតបម្រើសេវាកម្មនៅនឹងកន្លែង របស់អាហារដ្ឋាន និងភោជនីយដ្ឋានទេសចរណ៍នេះ ពុំមានការបង់ប្រាក់ឡើយ។ ក្នុងនោះ ការវាយតម្លៃចែកចេញជា ៣ប្រភេទ គឺអាហារដ្ឋាន និងភោជនីយដ្ឋានទេសចរណ៍ កម្រិតខ្ពស់ មធ្យម និងទាប។
ទន្ទឹមនោះ អ្នកគ្រប់គ្រងទីតាំងភោជនីយដ្ឋានមួយកន្លែងក្នុងក្រុងសៀមរាប បញ្ជាក់ថា ភោជនីយដ្ឋានរបស់អ្នកនាង ទើបតែផ្ដល់សេវាកម្មនៅនឹងកន្លែងនៅថ្ងៃនេះប៉ុណ្ណោះ បន្ទាប់ពីទទួលបានលិខិតអនុញ្ញាតពីរដ្ឋបាលខេត្ត៕
អត្ថបទ៖ គឿន វេត




-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


