ព័ត៌មានអន្ដរជាតិ
ចង់ស្គាល់ភោជនីយដ្ឋានរបស់Salt Bae បុរសម្នាក់ស្លុតចិត្ត ពេលគិតលុយ
វិក្កយបត្ររបស់អតិថិជនពីហាងសាច់អាំង Nusr-Et កំពុងបង្កភាពភ្ញាក់ផ្អើលពាសពេញបណ្តាញសង្គម បន្ទាប់ពីបង្ហាញតម្លៃសរុប ១,៨១២.៤០ ផោន (២,៤៣៨ ដុល្លារអាមេរិក) ដោយសាច់អាំងតែមួយចានមានតម្លៃរហូតដល់ទៅ ៨៤៧ ដុល្លារហើយភេសជ្ជៈគោជល់ ៤ កំប៉ុងមានតម្លៃ ៦០ដុល្លារ។
វិក័យបត្រពីភោជនីយដ្ឋានទើបបើកថ្មីរបស់ Salt Bae នៅសង្កាត់ Knightsbridge ក្នុងទីក្រុងឡុងដ៍ ក៏បង្ហាញផងដែរថា តុរបស់អតិថិជនមានគ្នា ៨ នាក់ មានគិតថ្លៃសេវាកម្មជាទឹកប្រាក់ ៣១៧ ដុល្លារបន្ថែមលើការចំណាយរបស់ពួកគេ។

ចំពោះថ្លៃចំណាយផ្សេងទៀតមានដូចជា អតិថិជនបានចំណាយប្រាក់ ១២ដុល្លារសម្រាប់កូឡាកូឡាមួយកែវ, ពោត៤ផ្លែ១៦ដុល្លារ និងសាច់ចៀមមួយចាន ២៦៨ដុល្លារ។
អ្នកលេងបណ្តាញ Twitter បានទទួលស្គាល់ថា តម្លៃនៅលើវិក្កយបត្រនេះ បានធ្វើឲ្យពួកគេខកចិត្តមិនចង់ទៅភោជនីយដ្ឋាននេះទេ ថ្វីបើវាជាភោជនីយដ្ឋានរបស់ចុងភៅល្បីឈ្មោះ Nusret Gokce ឬគេស្គាល់ថា Salt Bae ហើយពួកគេរង់ចាំការបើកសម្ពោធតាំងពីឆ្នាំ ២០១៧មកក៏ដោយ។

អ្នកប្រើប្រាស់បណ្តាញសង្គម Twitter ឈ្មោះ Jamil Amin បានចែករំលែករូបភាពនៃវិក្កយបត្រជាមួយ Caption ថា “៤៤ផោនអង់គ្លេសសម្រាប់ភេសជ្ជៈគោជល់៤កំប៉ុង គួរឲ្យអស់សំណើចណាស់”។
ចាប់តាំងពីពេលនោះមក ការបង្ហោះនេះទទួលបានការចុច Like ជិត ១០,០០០ដង ដោយមានមនុស្សជាច្រើនបានសារភាពថា ពួកគេពិតជាភ្ញាក់ផ្អើលចំពោះតម្លៃដ៏ខ្ពស់ នៅលើបញ្ជីមុខម្ហូប។

មេចុងភៅជនជាតិទួរគីឈ្មោះ Nusret មានអ្នក Follow ជាង ៣៨ លាននាក់នៅលើ Instagram ចាប់តាំងពីគាត់បានបង្កភាពល្បីល្បាញលើបណ្តាញសង្គមក្នុងឆ្នាំ ២០១៧ ដោយសារវិធីធ្វើសាច់របស់គាត់។
បុរសវ័យ ៣៨ ឆ្នាំដែលត្រូវអ្នកគាំទ្រដាក់ឈ្មោះហៅក្រៅថា Salt Bae រូបនេះ បច្ចុប្បន្នមានភោជនីយដ្ឋានចំនួន ១៧ នៅក្នុងសង្វាក់ដ៏ជោគជ័យរបស់គាត់ ហើយបានទាក់ទាញតារាល្បីៗជាច្រើនដូចជា DJ Khaled, Leonardo DiCaprio និង David Beckham ជាដើម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ លាតត្រដាងប្រាក់ខែមេដឹកនាំពិភពលោក ១១រូប អ្នកបានច្រើនជាងគេគឺនៅ អាស៊ីអាគ្នេយ៍
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


