ព័ត៌មានជាតិ
មេចុងភៅ ដែលមានដុងនៃការចម្អិនម្ហូបអាហារតាំងពីកុមារភាពផល្លីអាយុ២៩ឆ្នាំជាមេចុងភៅនៅភោជនីយដ្ឋានជប៉ុនហ្វូមីហ្សិន(Fumizen)
លោកផល្លីមានដើមកំណើតមកពីខេត្តកែបនិងបានធំធាត់ឡើងនៅក្នុងគ្រួសារជាអ្នកនេសាទ។នៅក្នុងវ័យកុមារភាពលោកផល្លីបានចងចាំថាម្ហូបដែលម្តាយរបស់លោកតែងតែចម្អិនឲ្យលោកនិងក្រុមគ្រួសារទទួលទានជារៀងរាល់ថ្ងៃគឺអាហារសមុទ្របំពង។
លោកផ្ទាល់ក៏មានចំណង់ចំណូលចិត្តលើការចម្អិនម្ហូបសម្រាប់គ្រួសាររបស់លោកតាំងតែកុមារភាពមកម្លេះហើយពេលនោះហើយដែលលោកបានដឹងថាលោកមានបំណងចង់ក្លាយជាមេចុងម្នាក់នៅថ្ងៃអនាគត។ចាប់តាំងពីពេលនោះមកលោកបានព្យាយាមដុសខាត់ជំនាញរបស់លោកដោយការចម្អិនម្ហូបឲ្យមិត្តភក្តិរបស់លោកគ្រប់ពេលដែលលោកទំនេរពីការងារ។
លោកផល្លីបានបន្តខិតខំប្រឹងប្រែងធ្វើការងារអស់ពីកម្លាំងកាយចិត្តដើម្បីសម្រេចក្តីសុបិន្តរបស់លោកហើយទីបំផុតក្តីសុបិន្តក៏បានក្លាយជាការពិតដោយលោកបានក្លាយជាមេចុងភៅដែលពេញដោយសមត្ថភាពម្នាក់នៅអាយុ២៧ឆ្នាំ។កាលពី៤ឆ្នាំមុនលោកបានសម្រេចចិត្តប្តូរទៅរស់នៅខេត្តសៀមរាបដើម្បីបន្តបង្កើនចំណេះដឹងនិងជំនាញនៃការធ្វើម្ហូបរបស់លោកដែលក្រោយមកលោកក៏ទទួលបានការងារនៅក្នុងភោជនីយដ្ឋានជប៉ុនដ៏ល្បីមួយឈ្មោះហ្វូមីហ្សិន។
មេចុងភៅផល្លីបាននិយាយថា៖«មូលហេតុដែលខ្ញុំសម្រេចចិត្តប្តូរមកខេត្តសៀមរាបពីព្រោះសៀមរាបជាតំបន់ទេសចរណ៍មួយដ៏មានសក្តានុពលជាមួយនឹងរមណីយដ្ឋានសណ្ឋាគារនិងភោជនីយដ្ឋាននានាដ៏សំបូរបែបដែលជាទីកន្លែងដ៏ល្អមួយសម្រាប់ខ្ញុំក្នុងការដុសខាត់ជំនាញឲ្យកាន់តែស៊ីជម្រៅថែមទៀត»។
លោកផល្លីបានបង្ហាញពីអារម្មណ៍រំភើបថា៖«ខ្ញុំពិតជាមានសេចក្តីរីករាយខ្លាំងណាស់ដែលទទួលបានឱកាសទៅសិក្សាពីបច្ចេកទេសនៃការធ្វើម្ហូបជប៉ុនជាមួយនឹងគ្រូជំនាញឯប្រទេសជប៉ុន។វាជាបទពិសោធន៍ដ៏ធំធេងមួយសម្រាប់ខ្ញុំដែលបានធ្វើឲ្យខ្ញុំបានមើលឃើញពីទស្សនៈវិស័យមួយជ្រុងទៀតអំពីសិល្បះនៃការធ្វើម្ហូបរបស់ប្រទេសនិងសាសន៍ផ្សេងទៀត»។
ក្រៅពីជំនាញដ៏មានថ្វីដៃលើការធ្វើម្ហូបលោកខាងលិចលោកផល្លីក៏ទទួលបានជំនាញដ៏ពិសេសមួយទៀតគឺជារៀបចំនិងធ្វើម្ហូបជប៉ុនស្រស់ៗពីការសិក្សាក្នុងប្រទេសជប៉ុនផ្ទាល់។លោកបានបន្ថែមថា៖«ខ្ញុំយល់ថាការចម្អិនម្ហូបអ៊ឺរ៉ុបនិងម្ហូបជប៉ុនមានភាពងាយស្រួលក្នុងរៀនប្រសិនបើអ្នកយល់ពីអត្ថន័យនិងគំនិតនៃមុខម្ហូបនីមួយៗនិងមានចំណង់ចំនូលចិត្តលើការធ្វើវា»។អ្វីដែលធ្វើឲ្យមានភាពខុសគ្នាខ្លាំងនោះគឺម្ហូបជប៉ុនភាគច្រើនរួមបញ្ចូលធាតុនិងគ្រឿងផ្សំជាច្រើនមុខចូលគ្នានិងតែងផ្តោតលើអនាម័យជាសំខាន់។ប្រាកដណាស់ម្ហូបជប៉ុនត្រូវបានសម្គាល់ថាជាម្ហូបមួយដែលផ្តល់តុល្យភាពនៃគ្រឿងផ្សំក្នុងបរិមាណតិចដើម្បីជួយសម្រួលដល់ការរំលាយអាហារជាមួយនឹងការរក្សាអនាម័យខ្ពស់។ម្ហូបជប៉ុនផ្សំឡើងពីបាយទឹកជ្រលក់សាឡាដសាច់និងបន្ថែមដោយបន្លែបៃតងរាល់ការទទួលទានម្តង។
ឯប្រទេសជប៉ុនលោកផល្លីបានទទួលនូវបទពិសោធន៍ដ៏ថ្មីស្រឡាងដែលលោកមិនដែលធ្លាប់បានជួបពីមុនមកហើយដែលបានធ្វើឲ្យលោកកាន់តែពេញចិត្តនឹងចំណង់ចំណូលចិត្តធ្វើម្ហូបរបស់លោកកាន់តែខ្លាំងថែមទៀត។លោកបានឲ្យដឹងថា៖«នៅពេលដែលខ្ញុំទៅទីក្រុងតូក្យូខ្ញុំពិតជាស្ងប់ស្ងែងចំពោះប្រជាជននិងវប្បធម៌របស់ប្រទេសជប៉ុនខ្លាំងណាស់។ខ្ញុំបានទទួលនូវបទពិសោធន៍ល្អជាច្រើនជាពិសេសគឺជាការរៀបចំម្ហូបជប៉ុនស្រស់តែម្តង។ពីមួយថ្ងៃទៅមួយថ្ងៃចំណង់ចំណូលចិត្តនិងទេពកោសល្យនៃការធ្វើម្ហូបរបស់លោកផល្លីកាន់តែប្រសើរឡើងតាមរយៈការរៀបចំម្ហូបជូនដល់ភ្ញៀវរបស់លោក។«ក្តីរំភើបរបស់ខ្ញុំគឺការរៀបចំម្ហូបស្រស់ជូនដល់អតិថិជនរបស់យើងឯភោជនីយដ្ឋានហ្វូមីហ្សិន។ខ្ញុំចង់ឲ្យពួកគេបានទទួលនូវអារម្មណ៍និងបរិយាកាសនៃប្រទេសជប៉ុនតាមរយៈការទទួលទានម្ហូបជប៉ុនក្នុងទឹកដីសៀមរាបនៃប្រទេសកម្ពុជា»។
បច្ចុប្បន្ននេះលោកផល្លីជាមេចុងភៅម្នាក់ក្នុងភោជនីយដ្ឋានជប៉ុនមួយឈ្មោះហ្វូមីហ្សិនក្នុងសណ្ឋាគារឌឹអេវឺរៀដែលស្ថិតនៅចំណុចកណ្តាលនៃទីក្រុងសៀមរាប។

លោកបានប្រាប់ដោយភាពជឿជាក់ថា«ហ្វូមីហ្សិនគឺជាភោជនីយដ្ឋានដែលមានមួយគ្មានពីរនិងខុសប្លែកពីភោជនីយដ្ឋានជប៉ុនផ្សេងៗទៀតដោយសារតែហ្វូមីហ្សិនផ្តល់ជូនតែគ្រឿងផ្សំប្រកបដោយគុណភាពខ្ពស់ទាំងបាយសាច់បន្លែនិងទឹកជ្រលក់ដែលនាំចូលផ្ទាល់មកពីប្រទេសជប៉ុន»។
ភោជនីយដ្ឋានហ្វូមីហ្សិនក្នុងខេត្តសៀមរាបគឺជាសាខាដំបូងគេបង្អស់ដែលត្រូវបានបើកដំណើរការក្រៅប្រទេសជប៉ុននិងកំពុងបម្រើជូនដល់ភ្ញៀវជាតិនិងអន្តរជាតិនូវភោជនីអាហារដ៏ល្អឥតខ្ចោះលើទឹកដីអង្គរ។ភោជនីយដ្ឋានក៏បម្រើជូននូវមុខម្ហូបដ៏ពិសេសគឺតុនកាក់ស្សឹដែលជាមុខម្ហូបរួមផ្សំដោយសាច់ជ្រូកបំពងស្រួយជ្រលក់នឹងទឹកជ្រលក់តុនកាក់ស្សឹទទួលទានជាមួយនឹងបាយបន្លែសាឡាដស្ពៃក្តោបដែលត្រូវបានរកឃើញនិងមានដើមកំណើតនៅក្នុងទស្សវត្សទី១៩ហើយបានក្លាយជាម្ហូបដ៏ល្បីរបស់ប្រទេសជប៉ុនមកដល់សព្វថ្ងៃ។
ភោជនីយដ្ឋានហ្វូមីហ្សិនត្រូវបានបង្កើតឡើងអស់រយៈពេលជាង៤០ឆ្នាំមកហើយដែលមានទីតាំងស្ថិតនៅក្នុងសណ្ឋាគារHotelNewOtaniដ៏ទំនើបនិងទាន់សម័យក្នុងតំបន់ជិយុដាក់គឹក្រុងតូក្យូប្រទេសជប៉ុន។សណ្ឋាគារមួយនេះបានក្លាយជាសណ្ឋាការជាទីពេញចិត្តរបស់នាយករដ្ឋមន្ត្រីជប៉ុននិងតារាល្បីៗនិងបានបន្តរៀបចំប្រអប់បាយថ្ងៃបិនតុរហូតមកដល់សព្វថ្ងៃ៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


