ព័ត៌មានជាតិ
ព្រឹកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “ស្ថានភាពនៃការជួញដូរមនុស្សនៅកម្ពុជា”
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី ១២ ខែសីហានេះ នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “ស្ថានភាពនៃការជួញដូរមនុស្សនៅកម្ពុជា” នៅទីស្ដីការគណៈរដ្ឋមន្ត្រី។ វាគ្មិនកិត្តិយស ដែលនឹងអញ្ជើញចូលរួម រួមមាន៖ តំណាងមកពីក្រសួងមហាផ្ទៃ, ក្រសួងយុត្តិធម៌, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, និងអង្គការដៃគូ។

សន្និសីទសារព័ត៌មាននេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីឆ្លើយតបឲ្យទាន់សភាពការណ៍ ដែលសហរដ្ឋអាមេរិក បានសរសេរក្នុងរបាយការណ៍ប្រចាំឆ្នាំ ស្ដីពី ការជួញដូរមនុស្សនៅលើពិភពលោក របស់ក្រសួងការបរទេសអាមេរិក ដែលដាក់កម្ពុជាក្នុងចំណាត់ថ្នាក់លេខ ៣ ស្មើនឹងកម្ពុជា មិនបានធ្វើអ្វីសោះដែលជារឿងមិនពិត ជាហេតុផលនៃការដាក់ទណ្ឌកម្មថែមទៀត គឺជារឿងអយុត្តិធម៌មិនអាចទទួលយកបាន។
សេចក្ដីជូនដំណឹង របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា កន្លងមក រាជរដ្ឋាភិបាល ដៃគូជាតិ និងអន្តរជាតិ បានឲ្យដឹងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងទទួលបានលទ្ធផលជាច្រើន។
ក្រសួងការបរទេសអាមេរិក កាលពីអំឡុងខែកក្កដាកន្លងទៅនេះ បានចេញរបាយការណ៍ប្រចាំឆ្នាំ ស្តីពីការជួញដូរមនុស្សនៅលើពិភពលោក ហើយក្នុងនោះ ក៏មានប្រទេសកម្ពុជាផងដែរ។ របាយការណ៍នេះ បានទម្លាក់កម្រិតកម្ពុជាពីចំណាត់ថ្នាក់ទី ២ មកចំណាត់ថ្នាក់ទី ៣ ដែលជាចំណាត់ថ្នាក់ទាបមួយ ពាក់ព័ន្ធនឹងការជួញដូរមនុស្ស។
កាលពីថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២២កន្លងទៅនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការប្រតិបត្តិការ បង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នៅទីស្ដីការក្រសួងមហាផ្ទៃ។
នៅក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ជូនអង្គប្រជុំអំពីការវិវត្តន៍ថ្មីៗ ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា។ ក្នុងនោះសម្ដេច ក៏បានមានប្រសាសន៍ដល់ការដាក់ចំណាត់ថ្នាក់ របស់ក្រសួងការបរទេសអាមេរិកមកលើកម្ពុជា ថាជាប្រទេសគ្មានឆន្ទៈប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សផងដែរ។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាសេនាធិការ បានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ ក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងថាទោះជាភាគីអាមេរិកដាក់ចំណាត់ថ្នាក់បែបណាក៏ដោយ ក៏កម្ពុជាចាត់ទុកចំណាត់ថ្នាក់នេះជាមូលដ្ឋានមួយ ក្នុងការបន្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់ខ្លួនដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


