Connect with us

ព័ត៌មានជាតិ

​ទឹកស្ទឹងសែន​ស្រកចុះ​ក្រោមកម្រិត​ប្រុងប្រយ័ត្ន​ បន្ទាប់ពីជន់លិចស្រូវពលរដ្ឋជាង ៣ ពាន់ហិកតា

បានផុស

នៅ

​ជំនន់ទឹកភ្លៀង​បានធ្វើឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ លំនៅឋានផ្ទះសម្បែង និងដំណាំស្រូវរបស់​ប្រ​ជា​ពលរដ្ឋជាច្រើន នៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ពេលនេះស្ថានភាពទឹកបានស្រក​ចុះវិញ​ក្រោមកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន។ នេះបើតាមការបញ្ជាក់របស់លោក ចាន់ យុត្ថា រដ្ឋលេ​ខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពស់ទឹកស្ទឹងសែននៅស្ថានីយ​កំពង់ធំមានកម្ពស់ ១៣,៤០ ម៉ែត្រ នៅថ្ងៃទី ២៤ ខែសីហា ២០​២២នេះ ដែលជាកម្រិតស្ថិតក្រោមឱ្យមានការប្រុងប្រយ័ត្ន (កម្ពស់ប្រុងប្រយ័ត្ន ១៣,៥០ ម៉ែត្រ)។

លោក ចាន់ យុត្ថា រដ្ឋលេ​ខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមប្រាប់​កម្ពុជាថ្មីនៅថ្ងៃទី ២៤ សីហានេះថា ជំនន់ទឹកភ្លៀងដែលនៅលិចយូរជាងគេគឺនៅស្ទឹងសែន ខេត្តកំពង់ធំ ដោយសារទឹកដែលឡើងមកគឺ​ឈានដល់កម្រិត​ប្រកាសឱ្យមានការ​ប្រុងប្រយ័ត្ន​ជាពិសេសនៅចំណុចក្រុងស្ទឹងសែន​។

លោកថាពេលដែលកម្ពស់ទឹកឡើងមកដល់លើសពីកម្រិតប្រកាសឱ្យមានការប្រុងប្រយ័ត្ន​គឺវាបាន​ហូរចូលទៅតំបន់ទំនាបនានា ដែលធ្វើឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ឬផ្ទះសម្បែងបងប្អូន​ប្រជាពលរដ្ឋខ្លះ និងផ្ទៃដីបង្កបង្កើនផលខ្លះ។​

នៅកំឡុងពេលប៉ុន្មានថ្ងៃនេះទឹកចាប់ផ្ដើមស្រកចុះវិញមកកម្រិតនៅក្រោមការប្រកាស​ឱ្យមានការប្រុង​ប្រយ័ត្ន ខណៈកន្លែងទំនាបខ្លះ ទឹកដែលចូលទៅមិនអាចហូរចេញមកវិញបាន។

ដំណាំស្រូវចំនួន ៣ ៦០០ ហិកតា រងការបំផ្លាញទាំងស្រុងដោយសារ​ជំនន់ទឹកភ្លៀង​នៅក្រុងស្ទឹង​សែន ប៉ុន្មានថ្ងៃមកនេះ ខណៈដំណាំស្រូវជាង ១ ម៉ឺនហិកតា ទៀត (១ ១០០០) រងផលប៉ះពាល់តែមិនខូចខាតនោះទេ៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម