ព័ត៌មានជាតិ
ធនាគារជាតិជ្រើសរើស ធនាគារ អេស៊ីលីដា សម្រាប់ទូទាត់ដោយកូដ QR ឆ្លងដែន សម្រាប់បណ្តាប្រទេសក្នុងតំបន់អាស៊ាន
ធនាគារជាតិ នៃកម្ពុជាបានសម្រេចជ្រើសរើសធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់ទូទាត់ដោយកូដQRឆ្លងដែនក្នុងចំណោមបណ្តាប្រទេសក្នុងសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍( អាស៊ាន)។

លោក បណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា ធនាគារជាតិបានជ្រើសរើស ធនាគារពាណិជ្ជក្នុងស្រុក ដើម្បីបង្កើតកូដ QR ដែល”កំពុងអភិវឌ្ឍន៍” សម្រាប់ការទូទាត់ឆ្លងប្រទេស ក្នុងប្រទេស ដែលជាសមាជិករបស់អាស៊ាន ចំនួន ២ រួមមាន វៀតណាម និងឡាវ ក្រៅពីប្រទេស ថៃ។ បន្ទាប់ពីកូដ QR របស់ធនាគារ ត្រូវបានប្រើ រួចហើយនៅក្នុងប្រទេសថៃ ចាប់តាំងពីវាត្រូវបានដាក់ឱ្យដំណើរការក្នុងខែកុម្ភៈ ឆ្នាំ ២០២០។

លោកបណ្ឌិតបាន បន្តថាទីបំផុតធនាគារអេស៊ីលីដា ត្រូវបានជ្រើសរើសដោយធនាគារជាតិ ដើម្បីដាក់កូដឲ្យដំណើរការជាមួយប្រទេសវៀតណាម និងឡាវ ហើយធនាគារកំពុងធ្វើការងារនេះជាមួយ ពួកគេ ដើម្បីអនុវត្តកូដ QR ក្នុងការទូទាត់ឆ្លងប្រទេសដូចនៅប្រទេសថៃដែរ។
លោកបណ្ឌិត បានពន្យល់ថា នៅពេលដែលប្រជាជនកម្ពុជាធ្វើដំណើរទៅកាន់ប្រទេសថៃ វៀតណាម និងឡាវពួកគាត់លែងត្រូវការប្តូររូបិយប័ណ្ណនៅប្រទេសទាំងនោះទៀតហើយ ដោយគ្រាន់តែប្រើការបង់ប្រាក់ដោយផ្ទាល់ពីអេស៊ីលីដាកូដ QR ប៉ុណ្ណោះជាការស្រេច។ លោកបណ្ឌិត បានបន្ថែមថា បច្ចុប្បន្ននេះពលរដ្ឋខ្មែរអាចទូទាត់ប្រាក់ជាប្រាក់រៀល ក្នុងប្រទេសថៃ ដោយស្កែនកូដ QR ដើម្បីទូទាត់ប្រាក់រហូតដល់ ៥ លានរៀលក្នុងមួយថ្ងៃតាមរយៈគណនីអេស៊ីលីដាទាន់ចិត្ត និង ១០ លានរៀលក្នុងមួយថ្ងៃតាមរយៈគណនីធនាគារអេស៊ីលីដា។ លោកបណ្ឌិត បានបន្ថែមទៀតថា ធនាគារមួយក្នុងប្រទេសថៃគ្រោងនឹងអភិវឌ្ឍកូដ QR របស់ខ្លួន នៅក្នុងប្រទេសកម្ពុជានៅឆមាសទី ២ នៃឆ្នាំមុន ប៉ុន្តែដោយសារការកើនឡើងនៃជំងឺរាតត្បាតកូវីដ-១៩ ថៃបានពន្យារពេលផែនការរហូតដល់ចុងឆ្នាំនេះ។
ចំណែកលោក ផល សុខ ចំរើន នាយកប្រតិបត្តិរងទីផ្សារនៃធនាគារ អេស៊ីលីដា ភីអិលស៊ី បាន មានប្រសាសន៍ឱ្យដឹងដែរថា ធនាគារក៏បាននិងកំពុងបង្កើតប្រព័ន្ធទូទាត់ឆ្លងប្រទេសមួយទៀត តាមរយៈកូដ QR សម្រាប់អ្នកដែលប្រើប្រាស់សេវាធនាគារ និងហិរញ្ញវត្ថុរបស់ធនាគារក្នុងប្រទេសថៃ ដើម្បីទូទាត់នៅកម្ពុជាផងដែរ។
លោកបណ្ឌិត បន្តឱ្យដឹងទៀតថា កម្ពុជាមានកូដ QR ថ្នាក់ជាតិដែលនឹងគាំទ្របន្ថែមទៀតដល់វិស័យ ធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជាសម្រាប់អតិថិជនប្រើប្រាស់សេវាកាន់តែងាយស្រួល ដោយប្រើ កូដ QR តែមួយដែលអតិថិជនរបស់ធនាគារទាំងអស់អាចប្រើប្រាស់បានជាធម្មតាបន្ទាប់ពីធនាគារនីមួយៗក្នុងប្រទេសទទួលយកការប្រើប្រាស់កូដ QR រួម។ លោកបណ្ឌិតបានបញ្ជាក់ថា« តាមពិតទៅយើងមានវារួចហើយ ប៉ុន្តែធនាគារនៅតែអះអាងថានឹងប្រើលេខរៀងខ្លួននៅកន្លែង គិតលុយរបស់ពួកគេ បើទោះជាកូដ QR មួយអាចត្រូវបានធនាគារជាច្រើនប្រើក៏ដោយ។ ខ្ញុំគិតថា ដោយមានអន្តរាគមន៍ពីធនាគារកណ្តាលនឹងមានតែកូដ QR ថ្នាក់ជាតិសម្រាប់មនុស្សគ្រប់គ្នា ប៉ុណ្ណោះ»។
លោកបណ្ឌិត អ៉ិន ចាន់នី បានឱ្យដឹងថា បច្ចុប្បន្ននេះធនាគារអេស៊ីលីដា ភីអិលស៊ី មិនត្រឹមតែកំពុង អភិវឌ្ឍបច្ចេកវិទ្យា ធនាគារ និងហិរញ្ញវត្ថុផ្ទាល់ខ្លួន ដើម្បីបម្រើអតិថិជនរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងធ្វើការជាមួយធនាគារជាតិនៃកម្ពុជា និងភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀត ដើម្បីបង្កើតប្រព័ន្ធ ទូទាត់ឌីជីថលសម្រាប់ផលប្រយោជន៍សាធារណៈ ដោយសារធនាគារនេះមានធាតុចូលបច្ចេកទេស និងជំនាញ។ លោកបណ្ឌិតបានបន្ថែមទៀតថា «យើងមានក្រុមវិស្វករក្នុងស្រុករបស់យើងដែល បានធ្វើការជាមួយនឹងក្រុមរបស់ធនាគារកណ្តាល។ នេះជាហេតុផលមួយក្នុងចំណោមហេតុផល ដែលយើងអាចដាក់ឱ្យដំណើរការកូដ QR ថ្នាក់ជាតិ ហើយយើងនឹងបន្តធ្វើការជាមួយគ្នា ដើម្បី បញ្ចប់កិច្ចការទី ១ នេះ។ សម្រាប់កិច្ចការ ទី ២ យើងនឹងអភិវឌ្ឍការទូទាត់ឆ្លងដែននៅក្នុងប្រទេសនីមួយៗក្នុងចំណោមប្រទេសទាំង ១០ នៃអាស៊ានដោយសំដៅលើកូដ QR ថ្នាក់ជាតិដល់ KHQR ដែលដាក់ឱ្យដំណើរការដោយធនាគារជាតិនៃកម្ពុជា»។ លោកបណ្ឌិតបានបន្តថា ក្រុមការងារ បច្ចេកទេសរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី មានបទពិសោធន៍ធ្វើការជាមួយក្រុមទាំងនេះនៃ អគ្គនាយកដ្ឋានពន្ធដារ និងក្នុងនាមសមាគមធនាគារនៅកម្ពុជា ក្នុងការអភិវឌ្ឍកម្មវិធីពន្ធ និងសាលារាជធានីភ្នំពេញ សម្រាប់កម្មវិធីទូទាត់ឌីជីថលសម្រាប់ការប្រមូលថ្លៃប្រមូលសំរាម។ ទោះជាយ៉ាងណាក៏ដោយ យើងមិនទាមទារ ឬចង់ក្លាយជាធនាគារទូទាត់តែមួយគត់សម្រាប់ គោលបំណងទាំងអស់នេះទេ។ យើងចង់ធ្វើការជាមួយធនាគារផ្សេងទៀត ក្នុងការចែករំលែកកូដ QR ទូទៅ ដើម្បីឱ្យអ្នកស្រុក ឬម្ចាស់ផ្ទះអាចធ្វើការទូទាត់ប្រាក់បាន។
គួរបញ្ជាក់ថា ធនាគារអេស៊ីលីដាភីអិលស៊ី បានចុះបញ្ជីនៅក្នុងទីផ្សារមូលបត្រកម្ពុជា ក្នុងខែឧសភា ឆ្នាំ ២០២០ ហើយបានក្លាយជាធនាគារដ៏ធំក្នុងការគ្រប់គ្រងលើផ្សារមូលបត្រកម្ពុជា៕

-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


