ព័ត៌មានជាតិ
អភិបាលស្រុកបន្ទាយស្រី៖ ប្រជាពលរដ្ឋជាង ៥ ពាន់នាក់ ចាកចេញពីចម្ការ លោក ខឹម វាសនា
លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី មានប្រសាសន៍ថា គិតចាប់ពីថ្ងៃទី ៣០ ខែសីហា ដល់ល្ងាចថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២២នេះ មានប្រជាពលរដ្ឋជាង ៥ ពាន់នាក់ ចាកចេញពីចម្ការម្រេចរបស់ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP)។

លោក ឃឹម ហ្វីណង់ បានឱ្យដឹងថា ក្នុងមួយថ្ងៃៗមានប្រជាពលរដ្ឋជាង ១ ពាន់នាក់ បានចាកចេញទៅលំនៅឋានរបស់ពួកគាត់វិញ ដោយខ្លះចេញជាលក្ខណៈគ្រួសារ ខណៈអាជ្ញាធរបានកំណត់ឱ្យត្រឡប់ទៅលំនៅឋានវិញឱ្យអស់ក្នុងរយៈពេល ៥ ថ្ងៃទៀត។ លោកបានបន្ដថា ក្រោយពីមានកិច្ចសន្យាបញ្ចប់ការជួលដីជាមួយម្ចាស់ដី ដែលជាសមាជិកគណបក្ស និងតំណាងលោក ខឹម វាសនា រួមមក ប្រជាពលរដ្ឋដែលប្រមូលជុំគ្នានោះ ពួកគាត់បានចាកចេញជាបន្ដបន្ទាប់។

ប្រជាជនភាគច្រើនជាមនុស្សចាស់ និងកូនក្មេង ដែលពួកគាត់បានមកស្នាក់នៅយូរថ្ងៃ ហើយប៉ះពាល់ដល់សុខភាព ព្រោះមុខមាត់គាត់មានសភាពស្លេកស្លាំង ដែលអាចមានផ្ទុកជំងឺផ្សេងៗ ព្រោះនៅបរិវេណនៃការស្នាក់នៅរបស់ពួកគាត់ បរិស្ថានមិនបានល្អ ខ្វះអនាម័យ។

លោកអភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី បន្ដថា ក្រោយពីកំណត់រយៈពេល ៥ ថ្ងៃ បើប្រជាពលរដ្ឋនៅតែបន្ដប្រមូលផ្ដុំទៀត នោះអាជ្ញាធរនឹងមានវិធានបន្ថែមទៀត ដោយមានការផ្ដាច់ការចំអិនម្ហូបឱ្យអ្នកប្រមូលផ្ដុំ ផ្ដាច់ការទំនាក់ទំនងតាមវិទ្យុទាក់ទង ហើយនឹងឱ្យរុះរើរោងដោយខ្លួនឯង ព្រោះម្ចាស់ដីឈ្មោះ នី ចាន់ពិនិត្យ ជាសមាជិកគណបក្ស LDP និងជាម្ចាស់ដីជួល បានយល់ព្រមផ្ដិតមេដៃបញ្ជប់ការជួលឱ្យការប្រមូលផ្ដុំគ្នាដោយខុសច្បាប់នេះ។

លោក ឃឹម ហ្វីណង់ លើកឡើងថា អាជ្ញាធរបានត្រៀមរថយន្ដជាច្រើនគ្រឿង រួមមាន រថយន្ដសាលាខេត្ដសៀមរាប រថយន្ដយោធាយោធភូមិភាគទី៤ និងយោធាកងពលធំអន្ដរាគមន៍លេខ២ សម្រាប់ដឹកអ្នកដែលចង់ជិះ និងគ្មានលទ្ធភាពជិះរថយន្ដឈ្នួល ឬមធ្យោបាយឈ្នួលផ្សេងៗត្រឡប់ទៅផ្ទះវិញ។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២២មក លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានសរសេរនៅលើបណ្ដាញសង្គម ហ្វេសប៊ុករបស់ខ្លួនថា តាមការធ្វើវិបស្សនារបស់លោកឃើញថា ភពផែនដីនឹងត្រូវជន់លិចនៅពេលខាងមុខ ហើយលោកអំពាវនាវឱ្យអ្នកដែលគាំទ្រទៅជួបជុំគ្នានៅលើដីចម្ការរបស់លោក ឯជើងភ្នំគូលែន នៃខេត្តសៀមរាប ទើបអាចរួចផុតពីគ្រោះមហន្តរាយនេះ។ បន្ទាប់ពីការសរសេរលើបណ្ដាញសង្គមរបស់មេបក្សរូបនោះមក ក៏មានពលរដ្ឋចូលរួមក្នុងចន្លោះពី ១ ម៉ឺន ៥ ពាន់ ទៅ ១ ម៉ឺន ៧ ពាន់ បាននាំក្រុមគ្រួសារ ធ្វើដំណើរខ្លះតាមរថយន្ត ខ្លះតាមម៉ូតូ ទៅកាន់តំបន់ជើងភ្នំគូលែន។ ចំណែកពលករខ្មែរខ្លះ ដែលកំពុងធ្វើការនៅក្រៅប្រទេសក៏ប្រញាប់ប្រញាល់វិលត្រឡប់មកកម្ពុជា ដោយបោះបង់ការងាររបស់ខ្លួនដែរ។

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានសរសេរលិខិតមួយផ្ញើជូន លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដោយសុំឱ្យបញ្ឈប់ការប្រមូលផ្តុំ និងរំសាយការជួបជុំ ចាប់ពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២៤:០០ នាទីយប់ និងរាល់សំណង់ដែលបានសាងសង់ត្រូវដាក់ពាក្យស្នើសុំអនុញ្ញាតពីអាជ្ញាធរ៕
អត្ថបទ៖ គឿនវេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


