ព័ត៌មានជាតិ
ព្រលានយន្តហោះអន្តរជាតិថ្មីនៅសៀមរាបសម្រេចបានជាង ៤០ ភាគរយ
អាកាសយានដ្ឋានថ្មីដែលមានទំហំផ្ទៃដីជាង ៧០០ ហិកតា ស្ថិតនៅឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាបសម្រេចបានការសាងសង់ ៤២ ភាគរយ។
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនៅថ្ងៃទី ១២ ខែកញ្ញានេះ បានដឹកនាំក្រុមការងារធ្វើទស្សនកិច្ចព្រលានយន្ដហោះអន្ដរជាតិថ្មីនៅខេត្ដសៀមរាប ដើម្បីពិនិត្យវឌ្ឍនភាពនៃការសាងសង់។

លោក ជា អូន រដ្ឋលេខាធិការរដ្ឋានប្រចាំការអាកាសចរណ៍ស៊ីវិលមានប្រសាសន៍ថា ការចុះត្រួតពិនិត្យនេះរួមមាន ឃ្លាំងសាំងយន្ដហោះ ផ្លូវរត់យន្ដហោះ កន្លែងបំពាក់ឧបករណ៍នាំផ្លូវយន្ដហោះចុះចត កន្លែងបំពាក់ឧបករណ៍នាំផ្លូវហោះពីចម្ងាយ និងពិនិត្យមើលកុងត្រូលផាវ័យដែលមានកំពស់ ១៧៦ ម៉ែត្រស្មើរ ១៣ជាន់ ដើម្បីបំពាក់ឧបរណ៍ឱ្យត្រូវស្ដង់ដារអាកាសចរណ៍កម្ពុជាផង និងអន្ដរជាតិផង ព្រមទាំងពិនិត្យមើលកន្លែងបំពាក់រ៉ាដាសម្រាប់មើលយន្ដហោះឆ្លងកាត់ប្រទេសកម្ពុជា ពិនិត្យមើលការសាងសង់សំណង់ និងនៅកន្លែងការដ្ឋានផ្សេងៗទៀត។
នៅដំណាច់ឆ្នាំ២០២២នេះ ក្រុមហ៊ុននឹងសាងសង់សម្រេចឲ្យបានជាង៧០ភាគរយបន្ថែមទៀត ដើម្បីឲ្យទាន់ការហោះហើរសាកល្បងនៅពាក់កណ្ដាលឆ្នាំ២០២៣។
សមិទ្ធិផលដែលសម្រេចបានច្រើនរួមមាន សាងសង់ផ្លូវរត់យន្ដហោះជាបេតុងបានចំង៉ាយ៣៦០០ម៉ែត្រ ឃ្លាំងប្រេងសម្រាប់ផ្គត់ផ្គង់យន្ដហោះ ដែលមាន៣៨ចំណត ហើយជាកន្លែងទំនើបជាងព្រលានយន្ដហោះបច្ចុប្បន្ន។
មន្ត្រីអាកាសចរណ៍ស៊ីវិលរូបនេះក៏ជំរុញឱ្យក្រុមហ៊ុនសាងសង់ ខិតខំយកចិត្ដទុកដាក់ធ្វើយ៉ាងណាឱ្យអភិវឌ្ឍន៍សម្រេតាមផែនការគ្រោងទុក។ ហើយថា ក្រុមការងារកំពុងរៀបចំឯកសារបច្ចេកទេសមួយចំនួនដូចជា អាយតាកូដ និងអាយ ខេអូកូដ ដើម្បីដាក់ពាក្យស្នើរសុំដើម្បីទទួលបានកូដពីអង្គការអាកាសចរណ៍ស៊ីវិលអន្ដរជាតិឯកសារនោះមានជាងមួយរយចំណុចដែលត្រូវបំពេញទាំងក្រុមហ៊ុននិងអាកាសចរណ៍ស៊ីវិល។
សូមជំរាបថា អាកាសយានដ្ឋានអន្តរជាតិថ្មីនៅខេត្តនេះបានចាប់ពីផ្ដើមបើកការដ្ឋានសាងសង់នៅពាក់កណ្តាលខែមីនា ឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣។
អាកាសយានដ្ឋានថ្មីនេះស្ថិតក្នុងលំដាប់ 4E មានផ្លូវរត់ប្រវែង៣ពាន់៦០០ម៉ែត្រ ទទឹង ៤៥ម៉ែត្រ មាន៣៨ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយ៍ អ្នកដំណើរជាង៨ម៉ឺនម៉ែត្រក្រឡា ដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណជា ៧លាននាក់។
អាកាសយានដ្ឋានខ្នាតអន្តរជាតិដ៏ធំមួយនេះដែរ ត្រូវបានស្ថិតក្រោមកិច្ចព្រមព្រៀងគម្រោងវិនិយោគ BOT រយៈពេល៥៥ឆ្នាំ ក្រោយពេលគម្រោងប្រតិបត្តិការនេះត្រូវបានបញ្ចប់ នឹងត្រូវប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទ៖ គឿនវេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


