ព័ត៌មានជាតិ
ទឹកហក់ឡើងខ្លាំងតាមដងស្ទឹងមង្គលបូរី លោក អ៊ុំ រាត្រី ដាស់តឿនពលរដ្ឋ សូមប្រុងប្រយ័ត្នខ្ពស់
លោក អ៊ុំ រាត្រី អភិបាលលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ខេត្តបន្ទាយមានជ័យ មានភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ ធ្វើឱ្យទឹកហក់ឡើងខ្លាំង នៅ ឃុំសឿ និង ឃុំតាមបណ្តោយដងស្ទឹងមង្គលបូរី។ នៅល្ងាច ថ្ងៃ១៨ ខែកញ្ញាឆ្នាំ២០២២នេះ លោកបានផ្ដាំផ្ញើឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់បំផុត ជាពិសេសកូនក្មេងតូចៗ មនុស្សចាស់ ជនពិការភាពជាដើម។

លោក អ៊ុំ រាត្រី បានបញ្ជាក់ឱ្យដឹងបន្តទៀតថា តាមការចុះពិនិត្យរបស់លោក នៅតាមបណ្តោយមាត់ស្ទឹងមង្គលបូរី ឃើញថា ស្ថានភាពជាក់ស្តែង ទឹកកំពុងធ្លាក់ពីស្រុកបវេល នៃខេត្តបាត់ដំបង ធ្លាក់ពីស្រុកម៉ាឡៃ ព្រមទាំងភ្លៀងធ្លាក់ជាបន្តបន្ទាប់ធ្វើឱ្យទឹកស្ទឹងហក់ឡើងយ៉ាងគំហុកនៅ ឃុំសឿនិង ឃុំដទៃទៀតនៅបណ្តោយដងស្ទឹងមង្គលបូរី។

ក្នុងនោះ លោកបានជូនដំណឹង ដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្ត ស្រុក សូមត្រៀមលក្ខណៈឱ្យក្រុមការជួយសង្រ្គោះ ដូចជាទូក កាណូត អាវពោង និងយកទៅដាក់ទីទួលសុវត្ថិភាព។

លោកបានបញ្ជាក់ឱ្យដឹងបន្តទៀតថា ទន្ទឹមនេះដែរ មានក្រុមការងារកំពុងញាប់ដៃធ្វើស្ពានឈើបណ្តោះអាសន្នមួយទៀតនៅប្រឡាយព្រែកឃុំសឿ ស្រុកមង្គលបូរី ដើម្បីសម្រួលដល់ពលរដ្ឋការធ្វើដំណើរស្រាលឆ្លងទឹកជំនន់។

សូមរំលឹកថា កាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញានេះ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្ត បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅប្រឡាយព្រែកសឿ ឃុំសឿ នៅភូមិ ប្រឡាយចារ៍ ឃុំចំណោម ស្រុកមង្គលបូរី សំណង់ស្ទាក់ទឹកពោធិ៏ពីរដើម នៅឃុំរហាត់ទឹក។ ជារួម ស្ថានភាពទឹកកាលណោះគ្រប់គ្រងបាន ពោលគឺមិនមានទឹកហក់ឡើងបន្ថែមទេ តែក៏មិនទាន់ស្រកពីព្រែកប្រឡាយ តែពេលនេះទឹកបែរជាហក់ឡើងសារជាថ្មីឡើងវិញ៕
អត្ថបទ៖ វ៉ាន់ ណាង


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


