ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅអាមេរិកថ្ងៃស្អែក
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិកនៅថ្ងៃទី ២១ ខែកញ្ញា ២០២២នេះ។

តាមរយៈសំណេររបស់សម្ដេចតេជោ ហ៊ុន សែន លើបណ្ដាញសង្គមហ្វេសប៊ុកផេកផ្លូវការនៅថ្ងៃទី ២០ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែនបានឱ្យដឹងថា បន្ទាប់ពីបញ្ចប់មហាសន្និបាតនៅឯអង្គការសហប្រជាជាតិសម្ដេចនឹងបន្តដំណើរទៅទស្សនកិច្ចផ្លូវការនៅប្រទេសគុយ ហើយបន្តទៅចូលរួមបុណ្យសព លោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានសុំការអធ្យាស្រ័យពីប្រជាពលរដ្ឋខ្មែរកំពុងរស់នៅសហរដ្ឋអាមេរិក ដែលសម្ដេចខាកខានមិនបានរៀបចំកម្មវិធីជួបជុំ នៅពេលសម្ដេចធ្វើទស្សនកិច្ចនៅទីក្រុងញូយ៉ក នៅថ្ងៃទី២១-២៣ ខែកញ្ញានេះ។

សម្ដេចតេជោ ហ៊ុន សែនមានប្រសាសន៍ថា «ខ្ញុំសូមផ្ញើការនឹករលឹកដល់បងប្អូនដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា ហើយសូមការអាធ្យាស្រ័យដោយមិនអាចរៀបចំការជួបជុំជាមួយបងប្អូនបានអាស្រ័យដោយការស្នាក់នៅទីក្រុងញូយ៉កមានរយៈពេលខ្លី និងមានកម្មវិធីច្រើន»។
ម្យ៉ាងទៀតសម្ដេចទើបជួបជាមួយពលរដ្ឋខ្មែរនៅអាមេរិកកាលពីខែឧសភា ២០២២កន្លងទៅ នៅទីក្រុងវ៉ាសុីនតុនហើយដែរ។ សម្ដេចតេជោ សង្ឃឹមថាបងប្អូននឹងមានការយោគយល់។
ប្រមុខរាជរដ្ឋាភិបាលក៏បានសូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខសេចក្តីចម្រើន និងសប្បាយរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ៕
ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


